Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 19:25

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គាត់​បាន​ប្រមូល​កូន​ជាង​ទាំង​ប៉ុន្មាន និង​ពួក​អ្នក​ដែល​មានមុខ​របរ​ដូច​គ្នា​មក រួច​ពោល​ថា៖ «អ្នក​រាល់​គ្នា​អើយ អ្នក​ដឹង​ថា យើង​មាន​ទ្រព្យ​សម្បត្តិ​ដោយ​សារ​មុខ​របរ​នេះ

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចិញ្ចឹម​ជីវិត​ដោយ​តង្វាយ​លោះ​បាប របស់​ប្រជា​រាស្ត្រ​យើង គេសប្បាយ​ចិត្ត ពេល​ប្រជាជន​ប្រព្រឹត្ត​អំពើ​បាប។

ប៉ុន្តែ កាល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា គេ​អស់​សង្ឃឹម​នឹង​រក​កម្រៃ​បាន គេ​ក៏​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស អូសចូល​ទៅក្នុង​ទៅ​ទី​ផ្សារ នៅ​ចំពោះ​មុខពួក​អាជ្ញា​ធរ។

មាន​បុរស​ម្នាក់​ឈ្មោះ​ដេមេ‌ទ្រាស ជា​ជាង​ចម្លាក់ ដែល​ធ្វើ​អាស្រម​ព្រះ‌នាង​ឌីអាន​ពី​ប្រាក់ គាត់​ជួយ​ពួក​ជាង​ទាំង​ប៉ុន្មានឲ្យ​បាន​កម្រៃ​ជា​ច្រើន។

អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។

គេ​នឹង​កេង​ចំណេញ​អ្នក​រាល់​គ្នា​ដោយ​ពាក្យ​បោក​បញ្ឆោត ដោយ​សារ​ចិត្ត​លោភ​លន់​របស់​គេ។ ទោស​របស់​គេ​ដែល​មានតាំង​ពី​យូរ​មក​ហើយ មិន​នៅ​ស្ងៀម​ឡើយ ហើយ​សេចក្ដី​ហិន​វិនាស​របស់​គេ​ក៏​មិន​ដេក​លក់​ដែរ។

ដ្បិត​អស់​ទាំង​ជាតិ​សាសន៍​បាន​ផឹក​ស្រា​នៃ​កាម‌គុណ​ដ៏​ស្មោក‌គ្រោក​របស់​វា ពួក​ស្តេច​នៅ​ផែនដី​បាន​សហាយ‌ស្មន់​នឹង​វា ហើយ​ពួក​ឈ្មួញ​នៅ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយសារ​តែ​អំណាច​នៃ​ភាព​ឆើត‌ឆាយ​របស់​វា​ដែរ»។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម