កិច្ចការ 18:6ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦តែដោយព្រោះសាសន៍យូដាចេះតែទាស់ទទឹង ហើយជេរប្រមាថលោកផងនោះ លោកក៏រលាស់អាវខ្លួន ហើយមានប្រសាសន៍ថា៖ «ចូរឲ្យឈាមអ្នករាល់គ្នា ធ្លាក់លើក្បាលអ្នករាល់គ្នាចុះ ខ្ញុំគ្មានទោសទេ ចាប់ពីពេលនេះទៅ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។ សូមមើលជំពូក |
ខ្ញុំក៏រលាស់ថ្នក់អាវរបស់ខ្ញុំ ហើយពោលថា៖ «អ្នកណាមិនធ្វើតាមពាក្យសន្យានេះ សូមឲ្យព្រះរលាស់អ្នកនោះចេញពីផ្ទះ និងពីកិច្ចការរបស់ខ្លួនយ៉ាងនេះដែរ។ យ៉ាងនោះ សូមឲ្យគេខ្ទាតចេញ ហើយនៅខ្លួនទទេទៅ»។ អង្គប្រជុំទាំងមូលក៏ឆ្លើយឡើងថា "អាម៉ែន" ហើយសរសើរតម្កើងព្រះយេហូវ៉ា។ ប្រជាជនក៏ធ្វើតាមពាក្យដែលខ្លួនបានសន្យា។