កិច្ចការ 18:24ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅទីនោះ មានសាសន៍យូដាម្នាក់ ឈ្មោះអ័ប៉ុឡូស ជាអ្នកស្រុកអ័លេក្សានទ្រា បានមកដល់ក្រុងអេភេសូរ។ គាត់ជាមនុស្សមានវោហារ ហើយចេះគម្ពីរយ៉ាងស្ទាត់ជំនាញ។ សូមមើលជំពូក |
បងប្អូនអើយ ខ្ញុំបានរស់នៅតាមសេចក្តីទាំងនេះ ទាំងលោកអ័ប៉ុឡូស ទាំងខ្ញុំ សម្រាប់ជាប្រយោជន៍ដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាហាត់រៀនតាមយើង ហើយកុំឲ្យគិតខ្ពស់លើសជាងសេចក្តីដែលបានចែងទុកមក ដើម្បីកុំឲ្យអ្នកណាមានអំនួត ដោយកាន់ជើងម្នាក់ រួចទាស់នឹងម្នាក់ទៀតនោះឡើយ។