Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 18:1

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ហេតុ‌ការណ៍​នេះ​មក លោក​ប៉ុល​បាន​ចេញ​ពី​ក្រុង​អាថែន ធ្វើ​ដំណើរ​ទៅ​ក្រុង​កូរិន‌ថូស។

សូមមើលជំពូក ចម្លង

10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ដែល​ជូន​ដំណើរ​លោក​ប៉ុល បាន​មកជាមួយ​លោក​ត្រឹម​ក្រុង​អាថែន ហើយ​ក្រោយ​ពី​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើពីលោក​ប៉ុល ដែល​ផ្តាំ​ទៅ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​ជួប​លោក​ជា​ប្រញាប់​រួច​ហើយ គេ​ក៏​ត្រឡប់​ទៅ​វិញ។

កាល​លោក​ប៉ុលកំពុងរង់​ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន វិញ្ញាណ​របស់​លោក​ពុះ​កញ្ជ្រោល​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ។

ឯ​លោក​គ្រីស‌ប៉ុស ជាមេ​សាលា​ប្រជុំ បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ក្រុម​គ្រួ​សារ​របស់​លោក​ទាំង​អស់។ មាន​អ្នក​ក្រុង​កូរិន‌ថូស​ជា​ច្រើនបាន​ស្តាប់ ហើយ​ជឿ រួច​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។

កាល​លោក​អ័ប៉ុ‌ឡូស​កំពុង​នៅ​ក្រុង​កូរិន‌ថូស លោក​ប៉ុល​បានធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ខ្ពង់​រាប រហូត​មក​ដល់​ក្រុង​អេភេ‌សូរ ហើយ​លោក​បាន​ជួប​សិស្ស​ខ្លះ​នៅ​ទីនោះ។

សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ក្រុង​កូរិន‌ថូស ជា​អស់​អ្នក​ដែល​ព្រះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ហើយ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ រួម​ជាមួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​គេ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។

ប៉ុល ជា​សាវក​របស់​ព្រះ‌គ្រីស្ទ‌យេស៊ូវ តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ និង​ធីម៉ូថេ ជា​បង‌ប្អូន​យើង សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ ដែល​នៅ​ក្រុង​កូរិន‌ថូស ព្រម​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់ ដែល​នៅ​ស្រុក​អាខៃ​ទាំង​មូល។

ខ្ញុំ​សូម​យក​ព្រះ​ជា​សាក្សី​ពី​ចិត្ត​ខ្ញុំ​ថា ដែល​ខ្ញុំ​មិន​ទាន់​មក​ក្រុង​កូរិន‌ថូស​ទៀត គឺ​ដោយ​ប្រណី​ដល់​អ្នក​រាល់​គ្នា

បង‌ប្អូន​អ្នក​ក្រុង​កូរិន‌ថូស​អើយ យើង​បាន​និយាយ​មក​កាន់​អ្នក​រាល់​គ្នា ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់​លៀម​អ្វី​ឡើយ។

លោក​អេរ៉ា‌ស្ទុស​បានស្នាក់​នៅ​ក្រុង​កូរិន‌ថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ទ្រភីម​នៅ​ក្រុង​មីលេត ព្រោះ​គាត់​ឈឺ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម