Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 17:3

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​ពន្យល់​បញ្ជាក់​ថា ព្រះ‌គ្រីស្ទ​ត្រូវ​តែ​រង​ទុក្ខ រួច​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​មាន​ប្រសាសន៍​ថា៖ «ព្រះ‌យេស៊ូវ​ដែល​ខ្ញុំ​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​នេះ​ហើយ​ជា​ព្រះ‌គ្រីស្ទ»។

សូមមើលជំពូក ចម្លង

16 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​គ្នា​ថា៖ «តើ​យើង​មិន​មាន​សេចក្តី​ខ្មួល‌ខ្មាញ់​នៅ​ក្នុង​ចិត្ត ក្នុង​ពេល​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ហើយ​សម្តែងពីបទ​គម្ពីរប្រាប់​យើង នៅ​តាម​ផ្លូវ​នោះ​ទេ​ឬ?»

បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នេះ​ហើយ​ជា​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា កាល​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ គឺ​ថា ត្រូវ​តែ​សម្រេច​គ្រប់​ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​ខ្ញុំ ទោះ​ក្នុង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ក្នុង​ទំនាយ​ពួក​ហោរា ឬ​ក្នុង​បទ​ទំនុក‌តម្កើង​ក្តី»។

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​សេចក្តី​នេះ​ហើយ ដែល​បាន​ចែង​ទុក​មក គឺ​ថា ព្រះ‌គ្រីស្ទ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​នៅ​ថ្ងៃ​ទី​បី ព្រះ‌អង្គ​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ

ដ្បិត​គេ​មិន​ទាន់​យល់​បទ​គម្ពីរ​នៅ​ឡើយ ដែល​ថា ព្រះ‌អង្គ​ត្រូវ​រស់​ពី​ស្លាប់​ឡើង​វិញ។

កាល​កំពុង​គង់​នៅ​ជា‌មួយ​ពួកគេ ព្រះ‌អង្គ​ហាម​មិន​ឲ្យ​គេ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ឡើយ គឺ​ត្រូវ​រង់​ចាំ​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌វរបិតា ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​បាន​ឮ​ពី​ខ្ញុំ​ហើយ​ថា

ដ្បិត​គាត់​ជជែក​ផ្ចាញ់​ពួក​សាសន៍​យូដា​នៅ​កណ្តាល​ជំនុំ​យ៉ាង​ប៉ិន​ប្រសប់ ទាំង​បង្ហាញ​តាម​គម្ពីរ​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិត​មែន។

កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ុល​ក៏​ចំណាយ​ពេល​ទាំង‌អស់ដើម្បី​ផ្សាយ​ព្រះ‌បន្ទូល ទាំង​ធ្វើ​បន្ទាល់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិតមែន ។

ប៉ុន្តែ សេចក្ដី​ដែល​ព្រះ​បាន​ប្រកាស​ប្រាប់​ជា​មុន ដោយ​សារ​មាត់​ហោរា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ​ថា ព្រះ‌គ្រីស្ទ​របស់​ព្រះ‌អង្គ ត្រូវ​តែ​រង​ទុក្ខ​លំបាក នោះ​ព្រះ‌អង្គ​ក៏​បាន​សម្រេច​ដូច្នោះ​មែន។

ប៉ុន្ដែ លោក​សុល​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ហើយ​បានផ្ចាញ់​ពួក​សាសន៍​យូដាដែល​នៅ​ក្រុង​ដា‌ម៉ាស ដោយ​បញ្ជាក់​ថា ព្រះ​យេស៊ូវ ជា​ព្រះ‌គ្រីស្ទ​ពិតមែន។

ឱ​បង‌ប្អូន​អ្នក​ស្រុក​កាឡាទី​ល្ងង់​ខ្លៅ​អើយ! តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​មក​លើ​អ្នក​រាល់​គ្នា? អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​បរិយាយ​យ៉ាង​ច្បាស់ អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ហើយ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម