Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 17:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​ប៉ុល​ឈរ​នៅ​កណ្តាល​ទី​អើរី‌យ៉ូស មាន​ប្រសាសន៍​ថា៖ «អស់​លោក​អ្នក​ក្រុង​អាថែន​អើយ ខ្ញុំ​យល់​ឃើញ​ថា គ្រប់​ផ្លូវទាំង​អស់ អស់​លោកខ្នះ​ខ្នែង​កាន់​សាសនា​ខ្លាំង​ណាស់។

សូមមើលជំពូក ចម្លង

8 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​រដូវ​រាំង‌ស្ងួត មក​លើ​ទី​ទឹក​របស់​គេ ហើយ​ទឹក​ទាំង​នោះ​នឹង​រីង​ស្ងួត ពី​ព្រោះ​ស្រុក​នោះ​មាន​សុទ្ធ​តែ​រូប​ឆ្លាក់ ក៏​វក់​នឹង​រូប​ព្រះ​ផង។

ពួក​អ្នក​ដែល​ជូន​ដំណើរ​លោក​ប៉ុល បាន​មកជាមួយ​លោក​ត្រឹម​ក្រុង​អាថែន ហើយ​ក្រោយ​ពី​បាន​ទទួល​ពាក្យ​ផ្ដាំ​ផ្ញើពីលោក​ប៉ុល ដែល​ផ្តាំ​ទៅ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ឲ្យ​មក​ជួប​លោក​ជា​ប្រញាប់​រួច​ហើយ គេ​ក៏​ត្រឡប់​ទៅ​វិញ។

កាល​លោក​ប៉ុលកំពុងរង់​ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន វិញ្ញាណ​របស់​លោក​ពុះ​កញ្ជ្រោល​ជា​ខ្លាំង ដោយ​ឃើញ​មាន​រូប​ព្រះ​នៅ​ពេញ​ក្នុង​ទី​ក្រុង​នោះ។

គេ​ក៏​នាំ​លោក​ទៅ​ភ្នំ​អើរី‌យ៉ូស សួរ​ថា៖ «តើ​យើង​អាច​ដឹង​ពី​សេចក្ដី​បង្រៀន​ថ្មី ដែល​លោក​ប្រកាស​នេះ​បាន​ឬ​ទេ?

ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​ចូល​រួម​ជាមួយ​លោក ហើយ​បាន​ជឿ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​លោក​ឌេវនីស ជា​ចៅ​ក្រម​នៅ​ភ្នំ​អើរី‌យ៉ូស និង​ស្ត្រី​ម្នាក់​ឈ្មោះ​ដាម៉ា‌រីស ព្រម​ទាំង​អ្នកឯ​ទៀត​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។

កាល​លោក​លេខាធិការ​បាន​ឃាត់​បណ្ដា​ជន​ឲ្យ​នៅ​ស្ងៀម​ហើយ លោក​មាន​ប្រសាសន៍​ថា៖ «ពួក​ក្រុង​អេភេ‌សូរ​អើយ តើ​អ្នក​ណា​មិន​ដឹង​ថា ពួក​អ្នក​ក្រុង​អេភេ‌សូរ​នេះ ជា​អ្នក​ថែ​រក្សា​ព្រះ‌វិហារ​ព្រះ‌នាង​ឌីអាន និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ដែល​ធ្លាក់​ពី​លើ​មេឃមក​នោះ!។

ផ្ទុយ​ទៅ​វិញ គេឈ្លោះ​នឹង​គាត់អំ​ពី​សាសនា​របស់​គេ និង​អំពី​បុរស​ម្នាក់​ឈ្មោះ​យេស៊ូវ ដែល​ស្លាប់​ទៅ​ហើយ តែ​លោក​ប៉ុល​អះ​អាង​ថា​នៅ​រស់​តែ​ប៉ុណ្ណោះ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម