Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 16:6

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​ឃាត់​មិន​ឲ្យ​ប្រកាស​ព្រះ‌បន្ទូល​នៅ​ស្រុក​អាស៊ី ពួកលោក​ក៏​ធ្វើ​ដំណើរ​កាត់​ស្រុក​ព្រីគា និងស្រុក​កា‌ឡា‌ទី។

សូមមើលជំពូក ចម្លង

31 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ណា​អ្នក​រាល់​គ្នា​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង នោះ​ត្រចៀក​នឹង​ឮ​ពាក្យ​ពី​ក្រោយ​អ្នក​ថា «គឺ​ផ្លូវ​នេះ​ទេ ចូរ​ដើរ​តាម​នេះ​វិញ»។

ដូច​ជា​គេ​បាន​ប្រាប់​មក​យើង​ខ្ញុំ ដែល​គេ​បាន​ឃើញ​ការ​ទាំង​នោះ​ជាក់​នឹង​ភ្នែក តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ធ្វើ​ជា​អ្នក​បម្រើ​ផ្សាយ​ព្រះ‌បន្ទូល

កាល​លោក​ពេត្រុស​កំពុង​រិះ​គិត​អំពី​និមិត្ត​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «មាន​បុរស​បី​នាក់​កំពុង​ស្វែង​រក​អ្នក។

ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា‌មួយ​គេ កុំ​ឲ្យ​ប្រកាន់​ឡើយ។ បង‌ប្អូន​ទាំង​ប្រាំមួយ​នាក់​នេះក៏​បាន​ទៅ​ជា‌មួយ​ខ្ញុំ​ដែរ ហើយ​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក។

ពេល​ពួក​លោក​បាន​មក​ដល់​ស្រុក​មីស៊ា លោក​បម្រុង​ចូល​ទៅ​ក្នុង​ស្រុក​ប៊ី‌ធូនា ប៉ុន្តែ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេស៊ូវ​មិន​អនុញ្ញាត​ឲ្យ​ចូល​ទេ។

ក្រោយ​ពី​បាន​ស្នាក់​នៅ​ទី​នោះ​យូរ​បន្ដិច​មក លោក​ក៏​ចាក​ចេញ ហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​កា‌ឡាទី និង​ស្រុក​ព្រីគា ទាំង​ពង្រឹង​ជំនឿ​ពួក​សិស្ស​ទាំង​អស់​ឲ្យ​បាន​រឹង​មាំ។

លោក​ធ្វើ​ដូច្នេះអស់​រយៈ​ពេល​ពីរ​ឆ្នាំ រហូត​ដល់​អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក។

ដ្បិត​លោក​ប៉ុល​បាន​សម្រេច​ចិត្ត​បង្ហួស​ទៅ​ក្រុង​អេភេ‌សូរ ដើម្បី​កុំ​ឲ្យ​ខាត​ពេល​នៅ​ស្រុក​អាស៊ី ព្រោះ​លោក​ប្រញាប់​ទៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ទាន់​ពេល​បុណ្យ​ថ្ងៃ​ទី​ហាសិប ប្រសិន‌បើ​អាច​ធ្វើ​ទៅ​បាន។

ចូរ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន ហើយ​រក្សា​ហ្វូង​ចៀម ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​មើល​ខុស​ត្រូវ ដើម្បី​ថែរក្សា​ក្រុម​ជំនុំ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ទិញ​ដោយ​ព្រះ‌លោហិត​នៃ​ព្រះ​រាជបុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់។

អ្នក​ដែល​រួម​ដំណើរ​ជាមួយ​លោក មាន​លោក​សូប៉ា‌ត្រុស ជា​កូន​លោក​ពីរុស ពី​ក្រុង​បេរា លោក​អើរី‌ស្តាក និងលោក​សេ‌គុន‌ដុស ពី​ក្រុង​ថែស្សា‌ឡូនីច លោក​កៃយុស និងលោក​ធីម៉ូថេ ពី​ក្រុង​ឌើបេ ព្រម​ទាំង​លោក​ទីឃី‌កុស និងលោក​ទ្រភីម ពី​ស្រុក​អាស៊ី។

កាល​ជិត​គ្រប់​រយៈ​ពេល​ប្រាំពី​រថ្ងៃ​នោះ​ហើយ មាន​សាសន៍​យូដា​មក​ពី​ស្រុក​អាស៊ី បាន​ឃើញ​លោក​ប៉ុល​នៅ​ក្នុង​ព្រះ‌វិហារ គេ​ក៏​ញុះ‌ញង់​បណ្តា​ជន​ទាំង​អស់​ឲ្យ​ចាប់លោក

ពេល​នោះ មាន​អ្នក​ខ្លះ​មក​ពី​សាលា​ប្រជុំ ដែល​គេ​ហៅថា ក្រុម​សេរីភាព មក​ពី​ស្រុក​គីរេន មក​ពី​ស្រុក​អ័លេ‌ក្សានទ្រា មក​ពី​ស្រុក​គី‌លីគា និង​ស្រុក​អាស៊ី គេ​លើក​គ្នា​ជជែក​ជាមួយ​លោក​ស្ទេផាន។

ពេល​នោះ ព្រះ‌វិញ្ញាណ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ភីលីព​ថា៖ «ចូល​ទៅ​កៀក​នឹង​រទេះ​សេះ​នោះ​ទៅ»។

សូម​ជម្រាប​សួរ​ក្រុម​ជំនុំ ដែល​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​ពួក​គាត់​ផង។ សូម​ជម្រាប​សួរ​លោក​អេ‌ប៉ាយ‌នេត ជា​ស្ងួន‌ភ្ងា​របស់​ខ្ញុំ ដែល​ជា​ផល​ដំបូង​ថ្វាយ​ព្រះ‌គ្រីស្ទ​នៅ​ស្រុក​អាស៊ី

ប៉ុន្ដែ គឺ​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​សកម្មភាព​គ្រប់​ទាំង‌អស់ ទាំង​ចែក​ឲ្យ​ម្នាក់ៗ​រៀងៗខ្លួន តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។

ឥឡូវ​នេះ ខាង​ឯ​ការ​រៃ​ប្រាក់​សម្រាប់​ពួក​បរិសុទ្ធ ចូរ​អ្នក​រាល់​គ្នា​ធ្វើ​ដូច​ដែល​ខ្ញុំ​បាន​បង្គាប់​ដល់​ក្រុម​ជំនុំ​នានា​នៅ​ស្រុក​កា‌ឡា‌ទី​ចុះ

ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​អាស៊ី សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា។ លោក​អ័រ‌គី​ឡា និង​នាង​ព្រី‌ស៊ីល ព្រ​ម​ទាំង​ក្រុម​ជំនុំ​ដែល​ប្រជុំ​នៅ​ផ្ទះ​គាត់ ក៏​សូម​ជម្រាប​សួរ​មក​អ្នក​រាល់​គ្នា​យ៉ាង​អស់​ពី​ចិត្ត ក្នុង​ព្រះ‌អម្ចាស់​ដែរ។

ដ្បិត​បង‌ប្អូន​អើយ យើង​ចង់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់ ពី​ទុក្ខ​វេទនា​ដែល​កើត​មាន​ដល់​យើង​នៅ​ស្រុក​អាស៊ី​ថា យើង​មាន​បន្ទុក​យ៉ាង​ធ្ងន់​ក្រៃ​លែង ហួស​ពី​កម្លាំង​របស់​យើង​ទៅ​ទៀត រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​នៅ​រស់​ទៀត​ផង។

ខ្ញុំ ព្រម​ទាំង​បង‌ប្អូន​ទាំង​អស់​គ្នា ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​កាឡាទី។

ឱ​បង‌ប្អូន​អ្នក​ស្រុក​កាឡាទី​ល្ងង់​ខ្លៅ​អើយ! តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​មក​លើ​អ្នក​រាល់​គ្នា? អ្នក​រាល់​គ្នា​បាន​ទទួល​សេចក្ដី​បរិយាយ​យ៉ាង​ច្បាស់ អំពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដែល​ត្រូវ​គេ​ឆ្កាង នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ហើយ។

អ្នក​ដឹង​ស្រាប់​ហើយ​ថា អស់​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំង​ប៉ុន្មាន បាន​បោះ‌បង់​ខ្ញុំ​ចោល​ហើយ ក្នុង​ចំណោម​អ្នក​ទាំង​នោះមានភីកេ‌ឡុស និង​ហ៊ើ‌ម៉ូគេន។

ដ្បិត​លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ គាត់​បាន​ទៅ​ក្រុង​ថែស្សា‌ឡូនីច​ហើយ។ លោក​ក្រេ‌សេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ក៏​បាន​ទៅ​ស្រុក​ដាល់‌ម៉ាទា​ដែរ

ដោយ​សារ​ជំនឿ លោក​អ័ប្រា‌ហាំ​បាន​ស្តាប់​បង្គាប់ កាល​ព្រះ​បាន​ត្រាស់​ហៅ​លោក​ឲ្យ​បាន​ចេញ​ទៅ​កន្លែង​មួយ ដែល​លោក​ត្រូវ​ទទួល​ជា​មត៌ក។ លោកបាន​ចេញ​ទៅ ដោយ​មិន​ដឹង​ថា​ត្រូវ​ទៅ​ទី​ណា​ទេ។

ពេត្រុស ជា​សាវក​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ សូម​ជម្រាប​មក​បង‌ប្អូន ដែល​បែក​ខ្ញែក​គ្នា​ទៅ​ស្នាក់​នៅ​ស្រុក​ប៉ុន‌តុស ស្រុក​កា‌ឡា‌ទី ស្រុក​កាប៉ា‌ដូគា ស្រុក​អាស៊ី និង​ស្រុក​ប៊ីធូ‌នា

«អ្វីៗ​ដែល​អ្នក​ឃើញ ចូរ​កត់ត្រា​ទុក​ក្នុង​សៀវភៅ​មួយ រួច​ផ្ញើ​ទៅ​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ក្រុង​អេភេ‌សូរ ក្រុង​ស្មឺណា ក្រុង​ពើ‌កា‌ម៉ុស ក្រុង​ធា‌ទេរ៉ា ក្រុង​សើ‌ដេស ក្រុង​ភីឡា‌ដិលភា និង​ក្រុង​ឡៅ‌ឌីសេ»។

យ៉ូហាន សូម​ជម្រាប​មក​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ នៅ​ស្រុក​អាស៊ី សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​គង់​នៅ​សព្វ​ថ្ងៃ គង់​នៅ​ពី​ដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ ដែល​នៅ​ចំពោះ​បល្ល័ង្ក​របស់​ព្រះ‌អង្គ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម