បណ្ដាជនក៏រួមគ្នាទាស់នឹងពួកលោក ហើយពួកតម្រួតក៏កន្ត្រាក់សម្លៀកបំពាក់របស់ពួកលោកចេញ ហើយបង្គាប់ឲ្យគេវាយពួកលោកនឹងរំពាត់។
ត្រូវប្រយ័ត្ននឹងមនុស្ស ដ្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់គេ
ពេលនោះ លោកក៏ដោះលែងបារ៉ាបាសឲ្យដល់គេ ហើយបញ្ជាឲ្យគេវាយព្រះយេស៊ូវនឹងរំពាត់ រួចប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
ពេលណាគេបញ្ជូនអ្នករាល់គ្នាទៅនៅមុខក្រុមជំនុំ ចំពោះចៅក្រម ឬពួកនាម៉ឺន នោះកុំព្រួយពីរបៀបយ៉ាងណា ដែលនឹងត្រូវឆ្លើយការពារខ្លួន ឬពីពាក្យអ្វីដែលត្រូវនិយាយនោះឡើយ។
ប៉ុន្តែ លោកប៉ុលឆ្លើយទៅគេថា៖ «យើងជាជាតិរ៉ូម គេបានវាយយើងនឹងរំពាត់នៅកណ្តាលជំនុំ ដោយមិនបានកាត់ទោស ទាំងបានដាក់គុកយើងទៀត ហើយឥឡូវនេះ គេចង់បណ្ដេញយើងចេញដោយសម្ងាត់ដូច្នេះឬ? ទេ មិនបានទេ សុំឲ្យពួកលោកមកនាំយើងចេញដោយផ្ទាល់វិញ»។
ប៉ុន្ដែ ពួកសាសន៍យូដាមានចិត្តច្រណែន ហើយនាំមនុស្សពាលអនាថាខ្លះមក រួចប្រមូលបានគ្នាមួយក្រុម ឲ្យបង្កើតចលាចលក្នុងទីក្រុង គេសម្រុកចូលផ្ទះលោកយ៉ាសុន រកចាប់លោកប៉ុល និងលោកស៊ីឡាស យកមកឲ្យប្រជាជនកាត់ទោស។
ប៉ុន្តែ ពេលលោកកាលីយ៉ូធ្វើជាអភិបាលជាតិរ៉ូមនៅស្រុកអាខៃ ពួកសាសន៍យូដាព្រួតគ្នាទាស់នឹងលោកប៉ុល ហើយនាំលោកទៅសាលាក្តី
ហើយកាលគេបានហៅពួកសាវកមកវិញ គេក៏បញ្ជាឲ្យវាយពួកលោកនឹងរំពាត់ ហើយហាមមិនឲ្យនិយាយក្នុងព្រះនាមព្រះយេស៊ូវទៀត រួចក៏ដោះលែងពួកលោកឲ្យចេញទៅ។
ការវាយដំ ដាក់គុក កើតវឹកវរ ធ្វើការធ្ងន់ អត់ងងុយ អត់អាហារ
ប៉ុន្តែ ក្រោយដែលយើងបានរងទុក្ខ និងត្រូវគេជេរប្រមាថយ៉ាងអាម៉ាស់នៅក្រុងភីលីពនោះមក ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ យើងមានចិត្តក្លាហាន ដោយសារព្រះនៃយើង ដើម្បីផ្សាយដំណឹងល្អពីព្រះដល់អ្នករាល់គ្នា ទោះជាមានការតយុទ្ធយ៉ាងខ្លាំងក៏ដោយ។
ខ្លះទៀតទទួលរងការចំអកឡកឡើយ ការវាយដំ ហើយថែមទាំងជាប់ច្រវាក់ និងជាប់ឃុំឃាំងទៀតផង។
ព្រះអង្គបានផ្ទុកអំពើបាបរបស់យើង ក្នុងព្រះកាយព្រះអង្គ ដែលជាប់លើឈើឆ្កាង ដើម្បីឲ្យយើងបានស្លាប់ខាងឯអំពើបាប ហើយរស់ខាងឯសេចក្តីសុចរិត។ អ្នករាល់គ្នាបានជាសះស្បើយ ដោយសារស្នាមរបួសរបស់ព្រះអង្គ។