Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 15:28

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​យើង​ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​នឹង​ដាក់​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ទាំង​នេះ​ដែល​ត្រូវ​ប្រតិបត្តិតាមនោះ​ឡើយ

សូមមើលជំពូក ចម្លង

14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​នឹម​របស់​ខ្ញុំ​ងាយ ហើយ​បន្ទុក​របស់​ខ្ញុំ​ក៏​ស្រាល​ដែរ»។

គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដែល​ពិបាក​នឹង​ទទួល ហើយ​ដាក់​លើ​ស្មា​មនុស្ស តែ​ខ្លួន​គេ​មិន​ទាំង​ព្រម​លើក​ម្រាម​ដៃ​ជួយ​សម្រាល​បន្ទុក​នោះ​ផង។

ពេល​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត​បាន​យាង​មក​ដល់ ព្រះ‌អង្គ​នឹង​នាំ​អ្នក​រាល់​គ្នា​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ដ្បិត​ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល មិន​មែន​ដោយ​អាង​ព្រះ‌អង្គ​ទ្រង់​ទេ គឺ​នឹង​មាន​ព្រះ‌បន្ទូល​ចំពោះ​តែ​សេចក្តី​ណា​ដែល​ព្រះ‌អង្គ​ឮ ហើយ​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ការ​ដែល​ត្រូវកើត​មក។

ដូច្នេះ ខ្ញុំ​យល់​ឃើញ​ថា មិន​គួរ​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ ដែល​ងាក​បែរ​មក​រក​ព្រះ​វិញ​នោះ មាន​ចិត្ត​ខ្វល់​ឡើយ

យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​ថា​នឹងជ្រើស​រើស​អ្នក​ខ្លះ ចាត់​មក​ជួប​អ្នក​រាល់​គ្នា ជា‌មួយ​លោក​បា‌ណា‌បាស និង​លោក​ប៉ុល ជា​ស្ងួន‌ភ្ងា​របស់​យើង

ព្រះ​ដែល​ជ្រាប​ចិត្ត​មនុស្ស​ទាំង​ឡាយ ទ្រង់​បាន​ធ្វើ​បន្ទាល់​ពី​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ដល់​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​យើង​ដែរ

ពេលពួក​លោក​ធ្វើ​ដំណើរ​កាត់​ក្រុង​ទាំង​នោះ ពួក​លោក​ប្រគល់​សេចក្ដី​សម្រេច​របស់​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិមដល់​គេ ដើម្បី​ឲ្យ​គេ​អនុវត្ត​តាម។

យើង​ខ្ញុំ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​ទាំងនេះ ហើយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​ដល់​អស់​អ្នក​ដែល​ស្តាប់​បង្គាប់​ព្រះ‌អង្គ ក៏​ជា​បន្ទាល់​ពី​ហេតុការ​ណ៍​ទាំង​នេះ​ដែរ»។

ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ស្មាន​ថា ខ្លួន​ជា​អ្នក​ថ្លែង​ទំនាយ ឬ​ថា ខ្លួន​ជា​អ្នក​មាន​អំណោយ‌ទាន​ខាង​វិញ្ញាណ ត្រូវ​ឲ្យ​អ្នក​នោះ​ទទួល​ស្គាល់​ថា សេចក្តី​ដែល​ខ្ញុំ​សរ‌សេរ​មក​អ្នក​រាល់​គ្នា​នេះ ជា​ព្រះឱវាទ​របស់​ព្រះ‌អម្ចាស់។

រីឯ​ស្រ្ដី​ដែល​នៅ​ក្រ​មុំ ខ្ញុំ​ពុំ​បាន​ទ​ទួល​បង្គាប់​ពី​ព្រះ‌អម្ចាស់​ទេ តែ​ខ្ញុំ​ជូន​យោបល់​ក្នុង​នាម​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត ដោយ​សារ​សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់។

ប៉ុន្តែ តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា បើ​នាង​រស់​នៅ​មិន​រៀប‌ការ​បាន នោះ​នាង​នឹង​បាន​សប្បាយ​ជាង ហើយ​ខ្ញុំ​យល់​ថា ខ្ញុំ​ក៏​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដែរ។

ដូច្នេះ អ្នក​ណា​ដែល​បដិសេធ​សេចក្តី​នេះ អ្នក​នោះ​មិន​មែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ ដែល​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ‌អង្គ មក​អ្នក​រាល់​គ្នា​នោះ​វិញ។

ព្រះ​បាន​សម្តែង​ឲ្យ​គេ​ដឹង​ថា ការ​ទាំង​នោះ​មិន​មែន​សម្រាប់​គេ​ទេ គឺ​សម្រាប់​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​ឥឡូវ​នេះ អស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌អង្គ​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​ការ​ទាំង​នោះ​ដែរ។

ប៉ុន្តែ ចំពោះ​ពួក​អ្នក​ឯ​ទៀត​ក្នុង​ចំណោម​អ្នក​រាល់​គ្នា នៅ​ក្រុង​ធា‌ទេរ៉ា គឺ​អស់​អ្នក​ដែល​មិន​កាន់​តាម​សេចក្ដី​បង្រៀន​នោះ ក៏​មិន​ស្គាល់​អ្វី​ដែល​អ្នក​ខ្លះ​ហៅ​ថា "ជម្រៅ​របស់​អារក្ស​សាតាំង" នោះ​យើង​ប្រាប់​អ្នក​រាល់​គ្នា​ថា យើង​មិន​ផ្ទុក​បន្ទុក​អ្វី​ទៀត​លើ​អ្នក​រាល់​គ្នា​ទេ




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម