Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 15:22

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​សាវក និង​ពួក​ចាស់​ទុំ ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​មូល​បាន​យល់​ព្រម ដោយ​សម្រេច​ជ្រើស​រើស​មនុស្ស​ក្នុង​ចំណោម​ពួក​គេ ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ជា‌មួយ​លោក​ប៉ុល និង​លោក​បា‌ណា‌បាស។ គេ​បាន​ចាត់​យូដាស ដែល​ហៅ​ថា បាសា‌បាស និង​ស៊ីឡាស ជា​អ្នក​នាំ​មុខ​ក្នុង​ចំណោម​ពួក​បង‌ប្អូន

សូមមើលជំពូក ចម្លង

29 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ប្រជាជន​ក៏​ឃើញ ហើយ​ការ​នោះ​បាន​ពេញ​ចិត្ត​ដល់​គេ ដូច​ជា​គ្រប់​ការ​ទាំង​អស់​ដែល​ស្តេច​ធ្វើ ក៏​ត្រូវ​ចិត្ត​គេ​ដែរ។

ព្រះ‌ហស្ត​នៃ​ព្រះ​ក៏​បណ្ដាល​ឲ្យ​ពួក​យូដា​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា ធ្វើ​តាម​បង្គាប់​នៃ​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

ប៉ុន្តែ ដំណើរ​នោះ ស្តេច ព្រម​ទាំង​ក្រុម​ជំនុំ​ទាំង​អស់​គ្នា ក៏​យល់​ឃើញ​ថា​ត្រឹម‌ត្រូវ​ដែរ។

ដូច្នេះ គេ​ក៏​តម្រូវ​ពីរ​នាក់ គឺ​យ៉ូសែប ដែល​ហៅ​ថា​បារសា‌បាស​ផង យូស្ទុស​ផង និង​ម្នាក់​ទៀត​គឺ ម៉ាត់‌ធាស។

គ្រានោះ អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​ព្រោះ​តែ​ការ​បៀត​បៀន ដែល​កើត​ឡើង​ដល់​លោក​ស្ទេផាន បានធ្វើ​ដំណើរ​ទៅ​ដល់​ស្រុក​ភេនីស កោះ​គីប្រុស និង​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​មិនបាន​ប្រកាស​ព្រះ‌បន្ទូលប្រាប់​អ្នក​ណា ក្រៅ​ពី​ពួក​សាសន៍​យូដា​ឡើយ។

ប៉ុន្ដែ ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​អ្នក​ខ្លះ​មក​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន បាន​មក​ដល់​ក្រុង​អាន់‌ទីយ៉ូក ហើយ​គេ​ប្រកាស​ដំណឹង​ល្អ​អំ‌ពី​ព្រះ‌អម្ចាស់‌យេស៊ូវ ប្រាប់​ពួក​ហេលេន ។

ដំណឹង​អំពី​ការ​នេះ បាន​ឮ​ដល់​ត្រចៀក​ក្រុម​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេក៏​ចាត់​លោក​បា‌ណា‌បាស ឲ្យមក​ក្រុង​អាន់‌ទីយ៉ូក។

នៅ​គ្រា​នោះ មាន​ហោរា​ខ្លះ​ចុះ​ពី​ក្រុង​យេរូ‌សាឡិម មកដល់​ក្រុង​អាន់‌ទី‌យ៉ូក។

ឲ្យ​នាំ​យក​សំបុត្រ ដែលមាន​សេចក្ដីដូច​តទៅ៖ «យើង​ខ្ញុំ ជា​សាវក ជា​ចាស់​ទុំ និងជា​ពួក​បង‌ប្អូន សូម​ជម្រាប​សួរ​ដល់​ពួក​បង‌ប្អូន​ជា​សាសន៍​ដទៃ ដែល​នៅ​ក្រុង​អាន់‌ទីយ៉ូក ស្រុក​ស៊ីរី និង​ស្រុក​គីលី‌គា។

យើង​ខ្ញុំ​បាន​ព្រម​ព្រៀង​គ្នា​ថា​នឹងជ្រើស​រើស​អ្នក​ខ្លះ ចាត់​មក​ជួប​អ្នក​រាល់​គ្នា ជា‌មួយ​លោក​បា‌ណា‌បាស និង​លោក​ប៉ុល ជា​ស្ងួន‌ភ្ងា​របស់​យើង

ហេតុ​នេះ យើង​ខ្ញុំ​បាន​ចាត់​លោក​យូដាស និង​លោក​ស៊ីឡាស​មក ដើម្បី​ជម្រាប​អ្នក​រាល់​គ្នា​ពីសេចក្ដី​ដដែល​នេះ ដោយ​ផ្ទាល់​មាត់។

ដូច្នេះ ក្រោយ​ពី​ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ចេញ​ទៅ គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ភេនីស និង​ស្រុក​សា‌ម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ក៏​នាំ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។

ដូច្នេះ កាល​ក្រុម​ជំនុំ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ គេ​បាន​ចុះ​ទៅ​ក្រុង​អាន់‌ទី‌យ៉ូក ហើយ​ក្រោយ​ពី​បាន​ប្រមូល​ក្រុមជំនុំមក​ជួប​ជុំ​គ្នា​ហើយ គេ​ក៏​ប្រគល់​សំបុត្រ​នោះ​ជូន។

លោក​យូដាស និង​លោក​ស៊ីឡាស ដែល​អ្នក​ទាំង​ពីរ​ជា​ហោរា​ផង​ដែរ បាន​លើក​ទឹក​ចិត្ត និង​បាន​ពង្រឹង​ពួក​បង‌ប្អូន​ឲ្យ​មាន​ចិត្ត​ខ្ជាប់‌ខ្ជួន ដោយ​ពាក្យ​ជា​ច្រើន។

តែ​លោក​ប៉ុល​ជ្រើស​រើស​យក​លោក​ស៊ីឡាស ហើយ​ចេញ​ដំណើរ​ទៅ ដោយ​មាន​ពួក​បង‌ប្អូន​ផ្ទុក‌ផ្តាក់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់។

ប៉ុន្តែ កាល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា គេ​អស់​សង្ឃឹម​នឹង​រក​កម្រៃ​បាន គេ​ក៏​ចាប់​លោក​ប៉ុល និង​លោក​ស៊ីឡាស អូសចូល​ទៅក្នុង​ទៅ​ទី​ផ្សារ នៅ​ចំពោះ​មុខពួក​អាជ្ញា​ធរ។

លុះ​ប្រមាណ​ជា​ពាក់​កណ្តាល​អធ្រាត្រ លោក​ប៉ុល និងលោក​ស៊ីឡាស បាន​អធិស្ឋាន ហើយ​ច្រៀងទំនុក​សរសើរ​តម្កើង​ព្រះ ពួក​អ្នក​ទោស​ក៏​ស្តាប់​ពួក​លោក។

ឆ្មាំ​គុក​ក៏សុំ​ឲ្យ​គេ​យក​ភ្លើង​មក រួច​ប្រញាប់​ប្រញាល់​ចូល​ទៅ​ក្នុង​គុក ហើយ​ក្រាប​ចុះនៅ​ទៀប​ជើង​លោក​ប៉ុល និង​លោក​ស៊ីឡាស ទាំង​ញាប់‌ញ័រ។

ពួក​បង‌ប្អូន​ក៏​ឲ្យ​លោក​ប៉ុល និង​លោក​ស៊ីឡាស ចេញ​ទៅ​ក្រុង​បេរា​ទាំង​យប់​ភ្លាម ហើយ​ពេល​ទៅ​ដល់ ពួក​លោក​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួក​សាសន៍​យូដា។

ពេល​នោះ ពួក​បង‌ប្អូន​ក៏​នាំ​លោក​ប៉ុល​ចេញ​ទៅ​ឯ​មាត់​សមុទ្រ​ភ្លាម តែ​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ ស្នាក់​នៅ​ទី​នោះ​ដដែល។

អ្នក​ទាំង​នោះ​ខ្លះ​ក៏​យល់​ព្រម ហើយ​បាន​ចូល​រួម​ជាមួយ​លោក​ប៉ុល និង​លោក​ស៊ីឡាស ព្រម​ទាំង​ពួក​សាសន៍​ក្រិក​ជា​ច្រើន ដែល​គោរព​កោត​ខ្លាច​ព្រះ និង​ស្រ្ដី​ៗ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​ក៏​ចូល​រួម​ដែរ។

កាល​លោក​ស៊ីឡាស និង​លោក​ធីម៉ូថេ បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ លោក​ប៉ុល​ក៏​ចំណាយ​ពេល​ទាំង‌អស់ដើម្បី​ផ្សាយ​ព្រះ‌បន្ទូល ទាំង​ធ្វើ​បន្ទាល់​ប្រាប់​សាសន៍​យូដា​ថា ព្រះ‌យេស៊ូវ​ជា​ព្រះ‌គ្រីស្ទ​ពិតមែន ។

កាល​ពួក​សាវក​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ឮ​ថា ស្រុក​សា‌ម៉ារី​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ គេ​ក៏​ចាត់លោក​ពេត្រុស និង​លោក​យ៉ូហាន ឲ្យ​ទៅ​ជួប​អ្នកទាំង​នោះ។

ដ្បិត​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​យើង​បាន​ប្រកាស​ពី​ព្រះ‌អង្គ គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីល‌វ៉ាន ទាំង​ធីម៉ូថេ បាន​ប្រកាស​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មិន​មែន «បាទ» ផង «ទេ» ផង​នោះ​ឡើយ នៅ​ក្នុង​ព្រះ‌អង្គ មាន​តែ «បាទ» ប៉ុណ្ណោះ។

ប៉ុល ស៊ីល‌វ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ជា​ព្រះ‌វរ‌បិតា និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ​សាន្ត។

ប៉ុល ស៊ីល‌វ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម​ជំនុំ​នៅ​ក្រុង​ថែស្សា‌ឡូនីច ដែល​នៅ​ក្នុង​ព្រះ​ជា​ព្រះ‌វរ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ

ខ្ញុំ​បាន​សរសេរ​សំបុត្រ​យ៉ាង​ខ្លី​មក​អ្នក​រាល់​គ្នា តាម​រយៈ​លោក​ស៊ីល‌វ៉ាន ដែល​ខ្ញុំ​ចាត់​ទុក​ជា​បង‌ប្អូន​ដ៏​ស្មោះ​ត្រង់ ដើម្បី​លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា ហើយ​ធ្វើ​បន្ទាល់​ថា នេះ​ជា​ព្រះ‌គុណ​របស់​ព្រះ​ពិត​ប្រាកដ​មែន ចូរ​ឈរ​ឲ្យ​មាំ​មួន​ឡើង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម