ហេតុនេះហើយបានជាព្រះអង្គមានព្រះបន្ទូល ក្នុងទំនុកតម្កើងមួយទៀតថា "ព្រះអង្គមិនទុកឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញសេចក្ដីពុករលួយឡើយ" ។
ដ្បិតព្រះអង្គមិនបោះបង់ព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ឡើយ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ព្រះអង្គ ឃើញសេចក្ដីពុករលួយដែរ។
ដើម្បីឲ្យគេបានរស់នៅរហូត ហើយមិនឃើញរណ្ដៅមរណៈបានឡើយ។
តើអ្នកណាអាចរស់នៅ ហើយមិនឃើញ សេចក្ដីស្លាប់នោះ? តើអ្នកណាអាចរំដោះព្រលឹងខ្លួន ឲ្យរួចពីអំណាចនៃស្ថាន ឃុំព្រលឹងមនុស្សស្លាប់បាន? –បង្អង់
ព្រះវិញ្ញាណបរិសុទ្ធបានសម្តែងឲ្យគាត់ដឹងថា គាត់មិនស្លាប់ឡើយ រហូតទាល់តែបានឃើញព្រះគ្រីស្ទរបស់ព្រះអម្ចាស់។
អ្នកណាដែលជឿដល់ព្រះរាជបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច តែអ្នកណាដែលមិនព្រមជឿដល់ព្រះរាជបុត្រាវិញ អ្នកនោះនឹងមិនឃើញជីវិតឡើយ គឺសេចក្តីក្រោធរបស់ព្រះ តែងនៅជាប់លើអ្នកនោះជានិច្ច»។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា បើអ្នកណាកាន់តាមពាក្យខ្ញុំ អ្នកនោះនឹងមិនស្លាប់ឡើយ»។
ដោយសារជំនឿ លោកហេណុកត្រូវព្រះលើកឡើងទៅស្ថានសួគ៌ មិនឲ្យគាត់ជួបសេចក្តីស្លាប់ ហើយគេរកគាត់មិនឃើញទៀតឡើយ ព្រោះព្រះបានយកគាត់ទៅ ។ មុនពេលព្រះលើកយកគាត់ទៅ មានគេសរសើរពីគាត់ថា ព្រះសព្វព្រះហឫទ័យនឹងគាត់។