ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
គាត់ដាក់ដៃលើយ៉ូស្វេ ហើយប្រគល់មុខងារដល់គាត់ ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ។
គាត់នៅមេម៉ាយរហូតដល់អាយុប៉ែតសិបបួនឆ្នាំ។ គាត់នៅតែក្នុងព្រះវិហារ មិនដែលចេញទៅណាឡើយ គាត់ថ្វាយបង្គំព្រះ ដោយតម និងអធិស្ឋានទាំងយប់ទាំងថ្ងៃ។
បន្ទាប់មក គេអធិស្ឋានទូលថា៖ «ឱព្រះអម្ចាស់អើយ ព្រះអង្គជ្រាបចិត្តមនុស្សទាំងអស់ សូមបង្ហាញឲ្យយើងខ្ញុំដឹងថា ក្នុងចំណោមអ្នកទាំងពីរនេះ តើព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសមួយណា
ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។
ដូច្នេះ ដោយព្រះវិញ្ញាណបរិសុទ្ធបានចាត់ឲ្យចេញទៅ លោកទាំងពីរចុះទៅក្រុងសេលើស៊ា ហើយចុះសំពៅចេញពីទីនោះទៅកោះគីប្រុស។
កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។
ហើយចុះសំពៅពីទីនោះ ត្រឡប់ទៅក្រុងអាន់ទីយ៉ូកវិញ ជាកន្លែងដែលគេបានទុកដាក់លោកទាំងពីរ ក្នុងព្រះគុណរបស់ព្រះ សម្រាប់ការងារដែលទើបនឹងធ្វើសម្រេចនេះ។
តែលោកប៉ុលជ្រើសរើសយកលោកស៊ីឡាស ហើយចេញដំណើរទៅ ដោយមានពួកបងប្អូនផ្ទុកផ្តាក់ក្នុងព្រះគុណរបស់ព្រះអម្ចាស់។
គេនាំអ្នកទាំងនេះមកឈរនៅមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋាន ហើយដាក់ដៃលើគេ។
ដូច្នេះ អាណានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ រួចមានប្រសាសន៍ថា៖ «បងសុលអើយ! ព្រះអម្ចាស់យេស៊ូវ ដែលលេចមកឲ្យបងឃើញនៅតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងបានភ្លឺភ្នែក ហើយឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។
មួយទៀត ធ្វើដូចម្តេចឲ្យមានអ្នកប្រកាសបាន បើគ្មានអ្នកណាចាត់គេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «ជើងរបស់អស់អ្នកដែលនាំដំណឹងល្អ [ពីសេចក្តីសុខសាន្ត ហើយនាំដំណឹងដែលបណ្ដាលឲ្យចិត្តរីករាយ ] នោះល្អណាស់ហ្ន៎!» ។
កុំធ្វេសប្រហែសនឹងអំណោយទានដែលនៅក្នុងអ្នក ជាអំណោយទានដែលអ្នកបានទទួលដោយសារទំនាយ កាលក្រុមប្រឹក្សាចាស់ទុំបានដាក់ដៃលើ។
កុំប្រញាប់ដាក់ដៃលើអ្នកណា ហើយកុំចូលរួមក្នុងអំពើបាបរបស់ដទៃឡើយ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ។
ហេតុនេះហើយបានជាខ្ញុំរំឭកអ្នក ឲ្យដាស់តឿនអំណោយទានរបស់ព្រះ ដែលនៅក្នុងអ្នកដោយខ្ញុំដាក់ដៃលើ
ហើយអ្វីដែលអ្នកបានឮពីខ្ញុំ នៅមុខស្មរបន្ទាល់ជាច្រើន ត្រូវប្រគល់ឲ្យមនុស្សស្មោះត្រង់ ដែលមានសមត្ថភាពអាចបង្រៀនអ្នកផ្សេងទៀតបានដែរ។
ដូចគេបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីស្រឡាញ់របស់ប្អូន នៅមុខក្រុមជំនុំមែន។ ពេលប្អូនជូនដំណើរពួកគេចេញទៅ សូមប្អូនជួយអ្នកទាំងនោះឲ្យបានល្អ តាមបែបគួរនឹងព្រះផង។
ដូច្នេះ យើងត្រូវជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយគេក្នុងសេចក្ដីពិត។