កិច្ចការ 13:11ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍ ឥឡូវនេះ ព្រះហស្តរបស់ព្រះអម្ចាស់បានសង្កត់លើអ្នកហើយ អ្នកនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃមួយរយៈ»។ រំពេចនោះ ភ្នែករបស់គាត់ទៅជាព្រឹលៗ ហើយងងឹតសូន្យទៅ រួចគាត់ដើរវិលវល់រាវរកគេឲ្យដឹកដៃ។ សូមមើលជំពូក |
គេចាត់មនុស្សទៅប្រមូលពួកមេនៃសាសន៍ភីលីស្ទីនទាំងប៉ុន្មានមកជំនុំគ្នាថា៖ «ចូរបញ្ជូនហិបនៃព្រះរបស់សាសន៍អ៊ីស្រាអែលទៅវិញទៅ ឲ្យត្រឡប់ទៅកន្លែងដើមវិញ ដើម្បីកុំឲ្យយើង និងប្រជាជនរបស់យើងត្រូវស្លាប់ទាំងអស់គ្នា» ដ្បិតកើតមានសេចក្ដីវេទនាដែលនាំឲ្យស្លាប់សន្ធឹក នៅពេញក្នុងទីក្រុង ដ្បិតព្រះហស្តនៃព្រះសង្កត់លើគេជាយ៉ាងធ្ងន់។