ខ្ញុំក៏ឮព្រះសូរសៀងមួយបន្លឺមកខ្ញុំថា៖ "ពេត្រុសអើយ ចូរក្រោកឡើង សម្លាប់ ហើយបរិភោគទៅ!"។
ពេលខ្ញុំសម្លឹងមើលយ៉ាងដិតដល់ ខ្ញុំឃើញមានសត្វជើងបួន សត្វព្រៃ សត្វលូនវារ និងសត្វហើរលើអាកាស។
ប៉ុន្ដែ ខ្ញុំទូលថា៖ "ទេ ព្រះអម្ចាស់ ទូលបង្គំមិនដែលទទួលទានអ្វីដែលមិនស្អាត មិនបរិសុទ្ធ ចូលមកក្នុងមាត់ទូលបង្គំឡើយ"។
ដ្បិតអ្វីៗទាំងអស់ដែលព្រះបានបង្កើតមក សុទ្ធតែល្អទាំងអស់ ហើយមិនត្រូវចោលមួយណាឡើយ ឲ្យគ្រាន់តែទទួលដោយអរព្រះគុណប៉ុណ្ណោះ