Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 11:24

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​លោក​ជា​មនុស្ស​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ជំនឿ ហើយបាន​នាំ​មនុស្ស​ជា​ច្រើន​មក​រក​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

21 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ចាំ​យាម​ទូល​ថា៖ «ទូល‌បង្គំ​ស្មាន​ថា អ្នក​ដែល​រត់​មក​មុន នោះ​មាន​ភាព​រត់​ដូច​ជា​អ័ហ៊ីម៉ាស កូន​សាដុក» ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «អ្នក​នោះ​ជា​មនុស្ស​ល្អ ក៏​នាំ​ដំណឹង​ល្អ​មក»។

អ្នក​ណា​ដែល​មាន​ចិត្ត​ទូលាយ ហើយ​ឲ្យ​គេ​ខ្ចី អ្នក​នោះ​ប្រព្រឹត្ត​យ៉ាង​ល្អប្រពៃ ជា​អ្នក​ដែល​ធ្វើ​កិច្ច‌ការរបស់​ខ្លួនដោយ​យុត្តិ‌ធម៌។

៙ ព្រះ‌យេហូវ៉ា​តាំង​ជំហាន​របស់​មនុស្ស ឲ្យ​បាន​មាំ​មួន ពេល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ផ្លូវ​របស់​គេ ។

មនុស្ស​ល្អ​នឹង​ប្រកប​ដោយ​ព្រះ‌គុណ របស់​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​នឹង​កាត់​ទោស​មនុស្ស​ណា ដែល​គិត​គូរ​បង្កើត​ការ​អាក្រក់។

មនុស្ស​ល្អ​តែង​តែ​ទុក​មត៌ក ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក សម្រាប់​មនុស្ស​សុចរិត​វិញ។

អ្នក​ណា​ដែល​មាន​ចិត្ត​រសាយ​ថយ​ទៅ នោះ​នឹង​បាន​ឆ្អែតដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន តែ​មនុស្ស​ល្អ​ក៏​នឹង​បាន​ស្កប់‌ស្កល់ ដោយ​ផល​នៃ​ផ្លូវ​របស់​ខ្លួន​ដែរ។

មនុស្ស​ល្អ តែង​បញ្ចេញ​សេចក្តី​ល្អ ពី​កំណប់​ដ៏​ល្អ​ដែល​មាន​ក្នុង​ចិត្ត រីឯ​មនុស្ស​អាក្រក់ ក៏​តែង​បញ្ចេញ​សេចក្តី​អាក្រក់ ពី​កំណប់​អាក្រក់​របស់​គេ​ដែរ។

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បទ‌បញ្ជា​ទៅ»។

មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ូសែប ជា​មនុស្ស​ល្អ ហើយ​សុចរិត គាត់​ជា​សមាជិក​មួយ​រូប​របស់​ក្រុម​ប្រឹក្សា។

បណ្តាជន​ជា​ច្រើន​ក៏​ខ្សឹប‌ខ្សៀវ​ពី​ព្រះ‌អង្គ ខ្លះ​ថា «លោក​ជា​មនុស្ស​ល្អ» ខ្លះ​ទៀត​ថា «ទេ អ្នក​នោះ​ជា​អ្នក​បញ្ឆោត​ប្រជា‌ជន​ទេ​តើ!»។

ព្រះ‌ហស្ត​របស់​ព្រះ‌អម្ចាស់​នៅ​ជា‌មួយ​ពួក​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ ព្រម​ទាំង​ងាក​បែរ​មក​រក​ព្រះ‌អម្ចាស់។

គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។

ទាំង​សរសើរ​តម្កើង​ព្រះ ហើយ​ប្រ‌ជាជន​ទាំង​អស់​ក៏​គោរព​រាប់​អាន​គេ។ ព្រះ‌អម្ចាស់​បាន​បន្ថែម​ចំនួន​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ មក​ក្នុង​ក្រុម​ជំនុំ​ជា​រៀង​រាល់​ថ្ងៃ។

ហេតុ​នេះ​ហើយបាន​ជា​ខ្ញុំបាទ​ខំ​ប្រឹង​ឲ្យ​មាន​មនសិការ​ស្អាត​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ និង​នៅ​ចំពោះ​មនុស្ស​លោក​ជា‌និច្ច។

អស់​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ‌អម្ចាស់ បាន​កើន​ឡើងជា​លំដាប់ គឺ​មាន​មនុស្ស​ជាច្រើន ទាំង​ប្រុស​ទាំង​ស្រី

ដូច្នេះ បង‌ប្អូន​អើយ ចូរ​រើស​ប្រាំពី​រនាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​បំពេញ​ការ‌ងារ​នេះ។

ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។

លោក​ស្ទេផាន ដែល​ពេញ​ដោយ​ជំនឿ និង​ព្រះ‌ចេស្តា បាន​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​ធំ​ៗ នៅ​ក្នុង​ចំណោមប្រ‌ជាជន។

ដូច្នេះ ក្រុម​ជំនុំ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យូដា ស្រុក​កាលី‌ឡេ និង​ស្រុក​សា‌ម៉ារី ក៏​មាន​សេចក្តី​សុខ‌សាន្ត ហើយ​បាន​ស្អាង​ឡើង។ គេ​រស់​នៅ​ដោយ​កោត​ខ្លាច​ព្រះ‌អម្ចាស់ មានការ​កម្សាន្ត​ចិត្ត​ពី​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ក្រុម​ជំនុំក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់។

ប៉ុន្តែ ក្នុង​ចំណុច​ខ្លះ ខ្ញុំ​បាន​សរសេរ​មក​រំឭក​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ក្លាហាន ដោយ​សារ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ

កម្រ​នឹង​មាន​អ្នក​ណា​ព្រម​ស្លាប់​ជំនួស​មនុស្ស​សុចរិត​ណាស់ ប៉ុន្តែ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ហ៊ាន​ស្លាប់​ជំនួស​មនុស្ស​ល្អ​ដែរ​ទេ​ដឹង!




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម