Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 11:18

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​គេ​បាន​ឮសេចក្ដី​ទាំង​នេះ គេក៏​ស្ងាត់​មាត់ ហើយ​បែរ​ជា​លើក​តម្កើង​ព្រះ ដោយ​ពោល​ថា "ដូច្នេះ សូម្បី​តែ​សាសន៍​ដទៃ ក៏​ព្រះ​ប្រទាន​ឱកាស​ឲ្យ​ប្រែ​ចិត្ត ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎!"។

សូមមើលជំពូក ចម្លង

33 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ ឫស​នៃ​អ៊ីសាយ​នឹង​បាន​តាំង​ឡើង ទុក​ជា​ទង់​ដល់​ជន​ជាតិ​ទាំង‌ឡាយ ឯ​គ្រប់​សាសន៍ គេ​នឹង​ស្វែង​រក​អ្នក​នោះ ឯ​ទី​សម្រាក​របស់​អ្នក​នោះ នឹង​បាន​ជា​ទី​រុងរឿង​ឧត្តម។

ពួក​អ្នក​នៅ​ក្នុង​អ្នក​នឹង​បាន​ជា​មនុស្ស​សុចរិត​ទាំង​អស់ គេ​នឹង​គ្រង​បាន​ស្រុក​ជា​មត៌ក​នៅ​ជា​ដរាប គេ​ជា​មែក​ដែល​យើង​បាន​ផ្សាំ ជា​ការ​ដែល​ដៃ​យើង​បាន​ធ្វើ ដើម្បី​ឲ្យ​យើង​បាន​តម្កើង​ឡើង។

ក៏​ចែក​ឲ្យ​ដល់​ពួក​អ្នក​ដែល​សោយ‌សោក នៅ​ក្រុង​ស៊ីយ៉ូន​បាន​ភួង​លម្អ​ជំនួស​ផេះ ហើយ​ប្រេង​នៃ​អំណរ​ជំនួស​សេចក្ដី​សោក‌សៅ ព្រម​ទាំង​អាវ​ពាក់​នៃ​សេចក្ដី​សរសើរ ជំនួស​ទុក្ខ​ធ្ងន់​ដែល​គ្រប​សង្កត់ ដើម្បី​ឲ្យ​គេ​បាន​ហៅ​ថា ជា​ដើម​ឈើ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដើម​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាំ មាន​ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​ថ្កើង​ឡើង។

យើង​នឹង​ឲ្យ​អ្នក​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​អ្នក​ដែរ យើង​នឹង​ដក​ចិត្ត​ដែល​រឹង​ដូច​ថ្ម​ចេញ​ពី​រូប​សាច់​អ្នក ហើយ​ឲ្យ​មាន​ចិត្ត​ជា​សាច់​វិញ។

ត្រូវ​ចែក​គ្នា​ដោយ​ចាប់​ឆ្នោត ទុក​ជា​មត៌ក​សម្រាប់​អ្នក​រាល់​គ្នា ហើយ​សម្រាប់​ពួក​សាសន៍​ដទៃ ដែល​អាស្រ័យ​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ជា​ពួក​អ្នក​ដែល​នឹង​បង្កើត​កូន នៅ​កណ្ដាល​អ្នក​ដែរ អ្នក​ទាំង​នោះ​នឹង​បាន​ដូច​អ្នក​ដែល​កើត​នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ដល់​អ្នក​រាល់​គ្នា គេ​នឹង​បាន​មត៌ក​នៅ​ក្នុង​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រា‌អែល ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ

«យើង​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន។

កាល​មហា‌ជន​ឃើញ​ហេតុ‌ការណ៍​នោះ គេ​មាន​ការ​ស្ញប់‌ស្ញែង ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ប្រទាន​អំណាច​ដ៏​អស្ចារ្យ​ដល់​មនុស្ស​លោក។

ឯ​ពួក​សាវក និង​ពួក​បង‌ប្អូន​នៅ​ស្រុក​យូដា​បាន​ឮ​ថា សាសន៍​ដទៃ​បាន​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ​ដែរ។

ពេល​ទៅ​ដល់​ហើយ ពួក​លោក​ក៏ហៅ​ក្រុម​ជំនុំ​មកជួប​ជុំ​គ្នា ហើយ​ប្រកាស​ប្រាប់​ពី​អស់​ទាំង​ការ​ដែល​ព្រះ​បាន​ធ្វើ និង​ពី​របៀប​ដែល​ព្រះ‌អង្គ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍​ដទៃ។

ដូច្នេះ ក្រោយ​ពី​ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​អ្នក​ទាំង​នោះ​ចេញ​ទៅ គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក​ភេនីស និង​ស្រុក​សា‌ម៉ារី ទាំង​ថ្លែង​ប្រាប់​ពី​រឿង​ដែល​សាសន៍​ដទៃ​បាន​ប្រែ​ចិត្ត​ជឿ ហើយ​ក៏​នាំ​ឲ្យ​ពួក​បង‌ប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។

ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ប្រាប់​ទាំង​សាសន៍​យូដា ទាំង​សាសន៍​ក្រិក អំពី​ការ​ប្រែ​ចិត្ត​ទៅ​រក​ព្រះ និង​អំ‌ពី​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជាព្រះ‌អម្ចាស់​នៃ​យើង។

កាល​បាន​ឮដូច្នេះ គេ​ក៏​លើក​តម្កើង​ព្រះ ហើយពោល​មកកាន់​លោក​ថា៖ «បង​អើយ បង​ឃើញស្រាប់​ហើយ ក្នុង​ចំណោម​សាសន៍​យូដា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​គេ​សុទ្ធ​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​កាន់​តាម​ក្រឹត្យ‌វិន័យគ្រប់​គ្នា។

ដូច្នេះ ចូរ​ប្រែ​ចិត្ត ហើយ​វិល​មករក​ព្រះ​វិញ​ចុះ ដើម្បី​ឲ្យ​បាប​របស់​អ្នក​រាល់​គ្នា​បាន​លុប​ចេញ

ក្រោយ​ពី​ព្រះ​បាន​តាំង​ព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ឡើង​ហើយ នោះ​ក៏​ចាត់​ព្រះ‌អង្គ​មកឯ​អ្នក​រាល់​គ្នា​ជាមុន ដើម្បី​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដោយ​បង្វែរ​អ្នក​រាល់​គ្នា​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន»។

ព្រះ‌បាន​តម្កើង​ព្រះ​យេស៊ូវ​ឡើង ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ ដើម្បី​ប្រទាន​ការ​ប្រែ​ចិត្តដល់​សាសន៍​អ៊ីស្រា‌អែល និងការ​អត់​ទោស​ឲ្យ​រួច​ពី​បាប។

ដូច្នេះ តើ​យើង​ត្រូវ​និយាយ​ដូច​ម្តេច? សាសន៍​ដទៃ​ដែល​មិន​បាន​ស្វះ​ស្វែង​រក​សេចក្តី​សុចរិត បាន​ទទួល​សេចក្តី​សុចរិត ជា​សេចក្តី​សុចរិត​ដោយ​សារ​ជំនឿ

យើង​ទាំង‌អស់​គ្នា ដែល​គ្មាន​ស្បៃ​បាំង​មុខ កំពុង​តែ​រំពឹង​មើល​សិរី​ល្អ​របស់​ព្រះ‌អម្ចាស់ ដូច​ជា​រូប​ឆ្លុះ​នៅ​ក្នុង​កញ្ចក់ យើង​កំពុង​តែ​ផ្លាស់​ប្រែ​ឲ្យ​ដូច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរី​ល្អ​មួយ ទៅ​សិរី​ល្អ​មួយ ដ្បិត​នេះ​មក​ពី​ព្រះ‌អម្ចាស់ ដែល​ជា​ព្រះ‌វិញ្ញាណ។

ដ្បិត​ទុក្ខ​ព្រួយ​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ បង្កើត​ឲ្យ​មាន​ការ​ប្រែ​ចិត្ត​ដែល​នាំ​ទៅ​រក​ការ​សង្គ្រោះ ហើយ​មិន​ស្តាយ​ក្រោយ​ឡើយ តែ​ទុក្ខ​ព្រួយ​របស់​លោកីយ៍ នោះ​បង្កើត​ជា​សេចក្តី​ស្លាប់​វិញ។

គេ​ក៏​នាំ​គ្នា​លើក​តម្កើង​ព្រះ​ព្រោះ​តែ​ខ្ញុំ។

កាល​សង្ឃ​ភីនេ‌ហាស និង​ពួក​មេ​ដឹក​នាំ​ក្រុម​ជំនុំ គឺ​ពួក​មេ​លើ​សាសន៍​អ៊ីស្រា‌អែល​ដែល​នៅ​ជា​មួយ​លោក បាន​ឮ​ពាក្យ​របស់​ពួក​កូន​ចៅ​រូបេន ពួក​កូន​ចៅ​កាដ និង​ពួក​កូន​ចៅ​ម៉ាណា‌សេ​រៀប​រាប់​ប្រាប់ នោះ​គេ​ពេញ​ចិត្ត​ណាស់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម