ចូរក្រោកឡើង ហើយទៅជាមួយគេចុះ កុំរារែកឡើយ ដ្បិតយើងបានចាត់ឲ្យគេមក»។
ចូរអ្នករាល់គ្នាចូលមកជិតយើង ហើយស្តាប់សេចក្ដីនេះចុះ តាំងតែពីដើមដំបូងមក យើងមិនបាននិយាយដោយសម្ងាត់ទេ តាំងពីការនោះចាប់ផ្តើមកើតឡើង នោះយើងក៏មាននៅហើយ ឥឡូវនេះ ព្រះអម្ចាស់យេហូវ៉ា បានចាត់ខ្ញុំមកជាមួយព្រះវិញ្ញាណរបស់ព្រះអង្គ។
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរចេញទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។
លោកពេត្រុសក៏ចុះទៅជួបបុរសទាំងនោះ ហើយមានប្រសាសន៍ថា៖ «ខ្ញុំនេះហើយ ដែលអ្នករាល់គ្នាកំពុងរក។ តើអ្នកមកមានការអ្វី?»
ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយគេ កុំឲ្យប្រកាន់ឡើយ។ បងប្អូនទាំងប្រាំមួយនាក់នេះក៏បានទៅជាមួយខ្ញុំដែរ ហើយយើងបានចូលទៅក្នុងផ្ទះរបស់លោក។
ដូច្នេះ ដោយព្រះវិញ្ញាណបរិសុទ្ធបានចាត់ឲ្យចេញទៅ លោកទាំងពីរចុះទៅក្រុងសេលើស៊ា ហើយចុះសំពៅចេញពីទីនោះទៅកោះគីប្រុស។
ពេលនោះ ទេវតារបស់ព្រះអម្ចាស់ពោលមកកាន់លោកភីលីពថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទិសខាងត្បូង តាមផ្លូវចុះពីក្រុងយេរូសាឡិម ទៅក្រុងកាសាទៅ»។ នេះជាផ្លូវមួយស្ងាត់!។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាឧបករណ៍ដែលខ្ញុំជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅប្រាប់ពួកសាសន៍ដទៃ និងពួកស្តេច ព្រមទាំងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។
ដូច្នេះ អាណានាសក៏ទៅ ហើយចូលក្នុងផ្ទះនោះ ដាក់ដៃលើគាត់ រួចមានប្រសាសន៍ថា៖ «បងសុលអើយ! ព្រះអម្ចាស់យេស៊ូវ ដែលលេចមកឲ្យបងឃើញនៅតាមផ្លូវ ទ្រង់បានចាត់ខ្ញុំមក ដើម្បីឲ្យបងបានភ្លឺភ្នែក ហើយឲ្យបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ»។
ប៉ុន្ដែ ត្រូវឲ្យអ្នកនោះទូលសូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់ផាត់ ទាំងរំពើកចុះឡើង