Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កិច្ចការ 10:16

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ‌ការណ៍នេះបាន​កើត​ឡើង​បី​ដង រួច​វត្ថុ​នោះ​ក៏​ឡើង​ទៅ​លើ​មេឃ​វិញភ្លាម​បាត់​ទៅ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

សុបិន​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ដល់​ទៅ​ពីរ​ដង​ដូច្នេះ គឺ​ដោយ​ព្រោះ​ព្រះ​បាន​សម្រេច​ការ​នោះ ហើយ​ព្រះ​នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​ក្នុង​ពេល​ឆាប់ៗ។

នោះ​ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​ក្នុង​និមិត្ត​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ស្រុក​ខាល់ដេ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ គឺ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​នោះ​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​ក៏​បាត់​ពី​ខ្ញុំ​ទៅ

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ តើ​ស្រឡាញ់​ខ្ញុំ​មែន​ឬ​ទេ?» ពេត្រុស​មាន​ចិត្ត​ព្រួយ ព្រោះ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​លើក​ទី​បី​ថា «តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​ទេ?» ដូច្នេះ។ លោក​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​គ្រប់​ការ​ទាំង​អស់ គឺ​ព្រះ‌អង្គ​ជ្រាប​ថា ទូល​បង្គំ​ស្រឡាញ់​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ឲ្យ​ចំណី​ហ្វូង​ចៀម​របស់​ខ្ញុំ​ផង!។

ព្រះ​សូរ​សៀង​នោះ​បន្លឺ​មក​កាន់​លោក​ម្តង​ទៀត​ថា៖ «អ្វី​ដែល​ព្រះ​បាន​សម្អាត​ហើយ មិន​ត្រូវ​រាប់​ថា​មិន​ស្អាត​ឡើយ!»។

កាល​លោក​ពេត្រុស​កំពុង​នឹក​ឆ្ងល់​ក្នុងចិត្ត ពី​និមិត្ត​ដែល​លោក​បាន​ឃើញនោះមានន័យ​ដូច​ម្ដេច ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​លោក​កូនេ‌លាស​ចាត់​ឲ្យ​មក ឈរ​នៅ​មាត់​ទ្វារ ហើយ​បាន​សួរ​រក​ផ្ទះ​របស់​ស៊ីម៉ូន។

នេះ​ជា​លើក​ទី​បី​ហើយ​ដែល​ខ្ញុំ​មក​រក​អ្នក​រាល់​គ្នា។ គ្រប់​ការ​ទាំង​អស់​អាច​រាប់​ជា​ការ​បាន ដោយ​សារ​មាត់​ស្មរ​បន្ទាល់​ពីរ​ឬ​បី​នាក់




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម