Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កាឡាទី 2:2

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​ឡើង​ទៅ​តាម​ការ​បើក​សម្តែង ហើយ​បាន​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ ដែល​ខ្ញុំ​បាន​ប្រកាស​ក្នុង​ចំណោម​សាសន៍​ដទៃ (រី​ឯ​អស់​អ្នក​ដែល​ទំនង​ជា​អ្នក​មុខ​អ្នក​ការ​វិញ ខ្ញុំ​បាន​ប្រាប់​ដាច់​ដោយ​ឡែក) ក្រែងលោ​ការ​ដែល​ខ្ញុំ​កំពុង​រត់ ឬ​បាន​រត់​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​ឥត​ប្រយោជន៍។

សូមមើលជំពូក ចម្លង

26 ការដាក់ឲ្យឆ្លើយតបគ្នា  

រុយ​ស្លាប់​ធ្វើ​ឲ្យ​ប្រេង​ក្រអូប​របស់​អ្នក​អប់​ប្រេង ទៅ​ជា​មាន​ក្លិន​ស្អុយ ហើយ​សេចក្ដី​ចម្កួត​តែ​បន្តិច​បន្តួច​ក៏​បង្ខូច​ប្រាជ្ញា និង​កិត្តិ‌យស​ដូច្នោះ​ដែរ។

«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។

ពេល​នោះ អង្គ​ប្រជុំ​ទាំងមូល​នៅ​ស្ងៀម ហើយ​ស្តាប់​លោក​បា‌ណា‌បាស និង​លោក​ប៉ុល ពេល​ពួក​លោក​រៀប​រាប់​អំ‌ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ពួក​លោក។

ក្រោយ​ពី​លោក​ប៉ុល និង​លោក​បា‌ណា‌បាស បាន​ប្រកែក​ជំទាស់​ជាមួយ​ពួក​គេយ៉ាង​ខ្លាំង​មក ក្រុម​ជំនុំ​បាន​តម្រូវ​ឲ្យ​លោក​ប៉ុល លោក​បា‌ណា‌បាស និងបង‌ប្អូន​ខ្លះ​ទៀត ឡើង​ទៅ​ជម្រាប​ពួក​សាវក និង​ពួក​ចាស់​ទុំ នៅ​ក្រុង​យេរូ‌សាឡិម អំពី​រឿង​នេះ។

ពេល​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ ក្រុម​ជំនុំ ពួក​សាវក និង​ពួក​ចាស់​ទុំ​នាំគ្នា​ស្វាគមន៍​ទទួល​ពួក​លោក ហើយ​ពួក​លោក​ក៏​បាន​ប្រកាស​ពី​គ្រប់​ទាំង​ការ ដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួក​លោក។

យប់​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ប៉ុល​ក្នុង​និមិត្ត​ថា៖ «កុំ​ខ្លាច​អី ចូរ​និយាយ​ទៅ កុំ​នៅ​ស្ងៀម​ឡើយ

នៅ​យប់​នោះ ព្រះ‌អម្ចាស់​ឈរ​ជិត​លោក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ក្លា​ហាន​ឡើង! ដ្បិត​អ្នក​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​នៅ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា អ្នកក៏​ត្រូវ​ធ្វើ​បន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាង​នោះ​ដែរ»។

ប៉ុន្តែ មាន​បុរស​ខាង​ផារិ‌ស៊ី​ម្នាក់នៅ​ក្នុង​ក្រុម​ប្រឹក្សា ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ប្រជាជន​គោរព​គ្រប់​គ្នា ក្រោក​ឈរ​ឡើង ហើយ​បង្គាប់​ឲ្យ​នាំ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន។

ដូច្នេះ មិន​មែន​ស្រេច​លើ​បំណង ឬ​ការ​ខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ឡើយ គឺ​ស្រេច​លើ​ព្រះ ដែល​ទ្រង់​មេត្តា‌ករុណា​វិញ។

តែ​យើង​ប្រកាស​អំពី​ព្រះ‌គ្រីស្ទ​ដែល​ត្រូវ​ឆ្កាង ជា​ហេតុ​នាំ​ឲ្យ​ជំពប់​ចិត្ត​ដល់​សាសន៍​យូដា និង​ជា​សេចក្តី​ល្ងី‌ល្ងើ​ដល់​សាសន៍​ក្រិក

ដ្បិត​ខ្ញុំ​បាន​តាំង​ចិត្ត​ថា ក្នុង​ចំណោម​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ព្រម​ដឹង​អ្វី ក្រៅ​ពី​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ពី​ព្រះ‌អង្គ​ដែល​ទ្រង់​ត្រូវ​ឆ្កាង​នោះ​ឡើយ។

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អស់​អ្នក​ដែល​រត់​នៅ​ទី​ប្រណាំង គេ​រត់​ទាំង‌អស់​គ្នា ប៉ុន្តែ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រង្វាន់? ដូច្នេះ ចូរ​រត់​តាម​របៀប​នោះ​ដើម្បី​ឲ្យ​បាន​រង្វាន់​ចុះ។

ដូច្នេះ ខ្ញុំ​ក៏​រត់​យ៉ាង​ដូច្នោះ​ដែរ មិន​មែន​រត់​ដោយ​ឥត​គោល​ដៅ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ប្រ​ដា​ល់ ដូច​ជា​ដាល់​ខ្យល់​នោះ​ដែរ

ប្រាកដ​ជា​គ្មាន​ប្រយោជន៍​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ទេ ប៉ុន្តែ ខ្ញុំ​នឹង​និយាយ​អំពី​និមិត្ត និង​ការ​បើក​សម្ដែង​របស់​ព្រះ‌អម្ចាស់​ទៀត។

ដ្បិត​ខ្ញុំ​មិន​បាន​ទទួល​ពី​មនុស្ស ក៏​មិន​បាន​រៀន​ពី​អ្នក​ណា​នោះ​ឡើយ គឺ​ខ្ញុំ​បាន​ទទួល ដោយ​សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ​បើក​សម្ដែង​ឲ្យ​ខ្ញុំ​ស្គាល់។

ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​បើក​សម្តែង​ឲ្យ​ខ្ញុំ​ស្គាល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកាស​អំ​ពី​ព្រះ‌អង្គ​ក្នុង​ចំណោម​សាសន៍​ដទៃ ខ្ញុំ​មិន​បាន​ទៅ​ប្រឹក្សា​ជាមួយ​អ្នក​ណា​ម្នាក់​ឡើយ

ខ្ញុំ​ឆ្ងល់​ណាស់ ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បានត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌គ្រីស្ទ​ឆាប់​យ៉ាង​នេះ ហើយ​ទៅ​តាម​ដំណឹង​ល្អ​មួយ​ផ្សេង

អស់​អ្នក​ដែល​គេ​រាប់​ថា​ជា​អ្នក​មុខ​អ្នក​ការ (ទោះ​បើ​គេ​ជា​អ្វី​ក៏​ដោយ ក៏​មិន​អំពល់​អ្វី​ដល់​ខ្ញុំ​ដែរ ព្រោះ​ព្រះ​មិន​រើស​មុខ​អ្នក​ណា​ទេ) អ្នក​ទាំង​នោះ ដែល​ទំនង​ជា​អ្នក​មុខ​អ្នកការ មិន​បាន​បន្ថែម​អ្វី​ដល់​ខ្ញុំ​ឡើយ។

កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​គេ​រាប់​ថា​ជា​សសរ​ទ្រូង បាន​ឃើញ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ពួក​លោក​ក៏​បាន​លូក​ដៃ​ស្តាំ​នៃ​ការ​ប្រកប​មក​ទទួល​ខ្ញុំ និង​លោក​បាណា‌បាស ដើម្បី​ឲ្យ​យើង​ទៅ​ឯ​សាសន៍​ដទៃ ហើយ​ពួក​លោក​ទៅឯ​ពួក​អ្នក​កាត់​ស្បែក​វិញ។

អ្នក​រាល់​គ្នា​បាន​រត់​យ៉ាង​ល្អ តើ​អ្នក​ណារាំង​រាអ្នករាល់​គ្នា​មិន​ឲ្យ​ស្តាប់​បង្គាប់​សេចក្ដី​ពិត​ដូច្នេះ?

ទាំង​ហុច​ព្រះ‌បន្ទូល​នៃ​ជីវិត​ដល់​គេ ដើម្បី​ដល់​ថ្ងៃ​នៃ​ព្រះ‌គ្រីស្ទ នោះ​ឲ្យ​ខ្ញុំ​មាន​អំនួត​អួត​ថា ខ្ញុំ​មិន​បាន​រត់ ឬ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ឥត​ប្រយោជន៍​ឡើយ។

ចូរ​ទទួល​គាត់​ក្នុង​ព្រះ‌អម្ចាស់ ដោយ​អំណរ​គ្រប់​ជំពូក ហើយ​រាប់​អាន​មនុស្ស​យ៉ាង​នេះ​ចុះ

ហេតុ​នេះ កាល​ខ្ញុំ​មិន​អាច​ទ្រាំ​ត​ទៅ​ទៀតបាន ខ្ញុំ​ក៏​ចាត់ធីម៉ូថេ​ឲ្យ​មក ដើម្បី​ឲ្យ​ដឹង​អំ​ពី​ជំនឿ​របស់​អ្នក​រាល់​គ្នា ព្រោះ​ក្រែង​មេ​ល្បួង​មក​លួង​លោម​អ្នក​រាល់​គ្នា ហើយ​ការ​នឿយ​ហត់​របស់​យើង បែរ​ទៅ​ជា​ឥត​ប្រយោជន៍​វិញ។

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​បញ្ចប់​ការ​រត់​ប្រណាំង​របស់​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​រក្សា​ជំនឿ​ជាប់​ដដែល។

ដូច្នេះ ដែល​មាន​ស្មរ​បន្ទាល់​ជា​ច្រើន​ដល់​ម៉្លេះ​នៅ​ព័ទ្ធ​ជុំ​វិញ​យើង ត្រូវ​ឲ្យ​យើង​លះ​ចោល​អស់​ទាំង​បន្ទុក និង​អំពើ​បាប​ដែល​ព័ទ្ធ​ជុំ​វិញ​យើង​យ៉ាង​ងាយ​នោះ​ចេញ ហើយ​ត្រូវ​រត់​ក្នុង​ទី​ប្រណាំង ដែល​នៅ​មុខ​យើង ដោយ​អំណត់




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម