ដ្បិតមុនពេលលោកយ៉ាកុបចាត់អ្នកខ្លះឲ្យមក លោកបានបរិភោគជាមួយពួកសាសន៍ដទៃ តែពេលពួកគេមកដល់ហើយ លោកក៏ដកខ្លួនថយចេញដោយឡែក ដោយខ្លាចពួកកាត់ស្បែក។
ការដែលខ្លាចមនុស្ស នាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ា នោះនឹងបានសេចក្ដីសុខ។
តើអ្នកបានភ័យខ្លាច ហើយស្រយុតចិត្តចំពោះអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកដល់យើង ឬយកចិត្តទុកដាក់សោះដូច្នេះ តើយើងមិនបានអត់ធ្មត់ជាយូរមកហើយទេឬ? ប៉ុន្តែ អ្នកមិនបានកោតខ្លាចដល់យើងសោះ។
ក៏ពោលថា "ចូរឈរនៅទីនោះដោយខ្លួនទៅ កុំមកជិតយើងឡើយ ដ្បិតយើងបរិសុទ្ធជាងអ្នក" ពួកយ៉ាងនោះជាផ្សែងនៅក្នុងរន្ធច្រមុះយើង គឺជាភ្លើងដែលឆេះជានិច្ច។
ពួកផារិស៊ី និងពួកអាចារ្យបានរអ៊ូរទាំថា៖ «អ្នកនេះទទួលមនុស្សបាប ហើយបរិភោគជាមួយពួកគេទៀតផង»។
ប៉ុន្ដែ ស្រាទំពាំងបាយជូរថ្មីត្រូវដាក់ទៅក្នុងថង់ស្បែកថ្មីវិញ។
លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបហើយថា សាសន៍យូដាគ្មានច្បាប់នឹងសេពគប់ជាមួយសាសន៍ដទៃ ឬចូលទៅជិតគេឡើយ តែព្រះបានបង្ហាញឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ។
ប៉ុន្ដែ លោកធ្វើដៃជាសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់ប្រាប់គេពីរបៀបដែលព្រះអម្ចាស់បាននាំលោកចេញពីគុក ហើយលោកផ្តាំគេថា៖ «សូមជម្រាបរឿងនេះដល់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក លោកក៏ចេញទៅកន្លែងមួយផ្សេងទៀត។
ប៉ុន្តែ ពេលខ្ញុំឃើញថា កិរិយារបស់គេមិនស្របតាមសេចក្ដីពិតនៃដំណឹងល្អ ខ្ញុំក៏សួរលោកកេផាសនៅមុខមនុស្សទាំងអស់ថា៖ «បើលោកដែលជាសាសន៍យូដា មិនប្រព្រឹត្តដូចសាសន៍យូដា តែប្រព្រឹត្តដូចសាសន៍ដទៃវិញ ហេតុអ្វីបានជាលោកបង្ខំឲ្យសាសន៍ដទៃប្រព្រឹត្តដូចជាសាសន៍យូដាដូច្នេះ?»
កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ថាជាសសរទ្រូង បានឃើញព្រះគុណដែលព្រះប្រទានមកខ្ញុំ ពួកលោកក៏បានលូកដៃស្តាំនៃការប្រកបមកទទួលខ្ញុំ និងលោកបាណាបាស ដើម្បីឲ្យយើងទៅឯសាសន៍ដទៃ ហើយពួកលោកទៅឯពួកអ្នកកាត់ស្បែកវិញ។
ព្រះអង្គបានបំបាត់ក្រឹត្យវិន័យដែលមានបទបញ្ជា និងបញ្ញត្តិទាំងឡាយចេញ ដើម្បីឲ្យព្រះអង្គបានយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយក្នុងព្រះអង្គទ្រង់ ដោយតាំងឲ្យមានសេចក្ដីសុខសាន្ត
គឺថា ពួកសាសន៍ដទៃបានត្រឡប់ជាអ្នកគ្រងមត៌កជាមួយគ្នា ជាអវយវៈរបស់រូបកាយតែមួយ ហើយជាអ្នកមានចំណែកនៃសេចក្តីសន្យាក្នុងព្រះគ្រីស្ទយេស៊ូវ តាមរយៈដំណឹងល្អ។
ចូរចៀសចេញពីអំពើអាក្រក់គ្រប់បែបយ៉ាង។