Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កាឡាទី 1:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​គ្រាន់​តែ​ឮ​ពាក្យ​ថា «អ្នក​ដែល​ធ្លាប់​បៀត​បៀន​យើង​ពី​ដើម ឥឡូវ​នេះ កំពុង​ប្រកាស​ដំណឹង​ល្អ​អំពី​ជំនឿ ដែល​គាត់​បាន​ព្យាយាម​បំផ្លាញ​ពីមុន​នោះ​ទៅ​វិញ»។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​សាសន៍​យូដា​ខ្លះជា​គ្រូ​មន្ត​អាគម ដែល​ដើរ​ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ បាន​ព្យាយាម​ប្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់‌យេស៊ូវ ទៅ​លើ​មនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ថា៖ «យើង​បញ្ជា​ឯង ដោយ​ព្រះ‌យេស៊ូវ ដែល​លោក​ប៉ុល​ប្រកាស»។

ព្រះ‌បន្ទូល​របស់​ព្រះ​ក៏​កាន់​តែ​ចម្រើន​ឡើង ហើយ​ចំនួន​ពួក​សិស្សកើន​ឡើងយ៉ាង​ច្រើន​នៅ​ក្រុង​យេរូ‌សាឡិម ឯ​ពួក​សង្ឃ​យ៉ាង​ច្រើន​លើស​លុប​ក៏​បាន​ប្រតិបត្តិ​តាម​ជំនឿ​ដែរ។

អាណា‌នាស​ទូល​ឆ្លើយ​ថា៖ «ព្រះ‌អម្ចាស់​អើយ ទូល​បង្គំ​បាន​ឮ​មនុស្ស​ជា​ច្រើន​និយាយ​ពី​ការ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ដល់​ពួកបរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម

ហើយ​ក៏​ចាប់​ផ្តើម​ប្រកាស​ពី​ព្រះ‌យេស៊ូវ នៅ​ក្នុង​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន​ភ្លាម​ថា៖ «ព្រះ‌អង្គ​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ»។

អស់​អ្នក​ដែល​ឮ​មាន​ការ​ងឿង​ឆ្ងល់ ហើយ​ពោល​ថា៖ «តើ​មិន​មែន​អ្នក​នេះ​ទេ​ឬ ដែល​បំផ្លាញ​អស់​អ្នក​ដែល​អំពាវ​នាវ​ដល់​ព្រះ‌នាមនេះ នៅ​ក្រុង​យេរូ‌សាឡិម? តើ​គាត់​មិន​បាន​មក​ទី​នេះ ដើម្បី​ចាប់​ចង​គេ បញ្ជូន​ទៅ​ឲ្យ​ពួក​សង្គ្រាជ​ទេឬ?»។

ពេល​លោក​សុល​បាន​មក​ដល់​ក្រុង​យេរូ‌សាឡិម លោក​ព្យាយាម​ចូល​រួម​ជាមួយ​ពួក​សិស្ស តែ​គេ​ទាំង​អស់​គ្នា​ខ្លាច​លោក ដ្បិត​គេ​មិន​ជឿ​ថា លោក​ជា​សិស្ស​ឡើយ។

ដូច្នេះ ពេល​យើង​មាន​ឱកាស យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ជា​ពិសេសេ ដល់​បង‌ប្អូន​រួម​ជំនឿ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម