Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



កាឡាទី 1:11

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បង‌ប្អូន​អើយ ខ្ញុំ​ចង់​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​ច្បាស់​ថា ដំណឹង​ល្អ​ដែល​ខ្ញុំ​បានប្រកាស​ប្រាប់ មិន​មែន​ជា​ដំណឹង​ល្អ​របស់​មនុស្ស​ទេ

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ពេល​ព្រះ​ជំនុំ‌ជម្រះ តាម​រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ព្រះ‌អង្គ​នឹង​ជំនុំ​ជម្រះ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង​របស់​មនុស្ស ស្រប​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ប្រកាស។

ដ្បិត​សេចក្តី​ដែល​ខ្ញុំ​បាន​បង្រៀន​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​បាន​ទទួល​ពី​ព្រះ‌អម្ចាស់​មក​ថា នៅ​យប់​ដែល​ព្រះ‌អម្ចាស់​យេស៊ូវ​ត្រូវ​គេ​បញ្ជូន ទ្រង់​បាន​យក​នំបុ័ង​មក

ដ្បិត​កាល​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ហើយ​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​របស់​លោក​អ័​រប៉ុ‌ឡូ​ស» នោះ​តើ​អ្នក​រាល់​គ្នា​មិន​មែន​ប្រព្រឹត្ត ដូច​មនុស្ស​ខាង​សាច់​ឈាម​ទេ​ឬ?

តើ​ខ្ញុំ​និយាយ​ដូច្នេះ តាម​របៀប​មនុស្ស​ឬ? តើ​ក្រឹត្យ‌វិន័យ​មិន​និយាយ​ដូច​គ្នា​ទេ​ឬ?

ប៉ុល ជា​សាវក មិន​មែន​តែង​តាំង​ដោយ​មនុស្ស ឬ​ដោយ​អ្នក​ណា​ម្នាក់​ឡើយ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ និង​ព្រះ ជា​ព្រះ‌វរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ។

ខ្ញុំ​ឆ្ងល់​ណាស់ ដែល​អ្នក​រាល់​គ្នា​បាន​ផ្លាស់​ប្រែ​ចេញ​ពី​ព្រះ ដែល​ទ្រង់​បានត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌គ្រីស្ទ​ឆាប់​យ៉ាង​នេះ ហើយ​ទៅ​តាម​ដំណឹង​ល្អ​មួយ​ផ្សេង




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម