បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថាខ្លួនឯងឆ្លាត គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូស រហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។
២ ពេត្រុស 3:8 - Khmer Christian Bible បងប្អូនជាទីស្រឡាញ់អើយ! សូមកុំភ្លេចសេចក្ដីមួយនេះឡើយថា នៅចំពោះព្រះភក្ដ្រព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំធ្វើព្រងើយនឹងការមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ដូចជាមួយថ្ងៃដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្ងួនភ្ងាអើយ សូមកុំភ្លេចសេចក្ដីមួយនេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់ មួយថ្ងៃទុកដូចជាមួយពាន់ឆ្នាំ ហើយមួយពាន់ឆ្នាំក៏ទុកដូចជាមួយថ្ងៃដែរ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំហើយមួយពាន់ឆ្នាំក៏ប្រៀបបាននឹងមួយថ្ងៃដូច្នោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកស្ងួនភ្ងាអើយ កុំឲ្យភ្លេចសេចក្ដី១នេះឡើយ គឺថា នៅចំពោះព្រះអម្ចាស់១ថ្ងៃទុកដូចជា១ពាន់ឆ្នាំ ហើយ១ពាន់ឆ្នាំក៏ទុកដូចជា១ថ្ងៃដែរ អាល់គីតាប បងប្អូនជាទីស្រឡាញ់អើយ សូមបងប្អូនកុំភ្លេចចំណុចមួយនេះថា នៅចំពោះអ៊ីសាជាអម្ចាស់ មួយថ្ងៃប្រៀបបាននឹងមួយពាន់ឆ្នាំហើយមួយពាន់ឆ្នាំ ក៏ប្រៀបបាននឹងមួយថ្ងៃ ដូច្នោះដែរ។ |
បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថាខ្លួនឯងឆ្លាត គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូស រហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។
បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខ្លៅទៀតទេ គឺដូនតារបស់យើងនៅក្រោមពពកទាំងអស់គ្នា ហើយឆ្លងកាត់សមុទ្រទាំងអស់គ្នា
បងប្អូនអើយ! ចំពោះសេចក្ដីខាងវិញ្ញាណ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខ្លៅទៀតទេ
ឥឡូវនេះ បងប្អូនជាទីស្រឡាញ់អើយ! នេះជាសំបុត្រទីពីរដែលខ្ញុំបានសរសេរមកអ្នករាល់គ្នា ហើយនៅក្នុងសំបុត្រទាំងពីរនេះ ខ្ញុំបានរំលឹក និងដាស់គំនិតដ៏ស្មោះត្រង់របស់អ្នករាល់គ្នាឲ្យភ្ញាក់ឡើង