Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 10:1 - Khmer Christian Bible

1 បងប្អូន​អើយ!​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​នៅ​ល្ងង់ខ្លៅ​ទៀត​ទេ​ គឺ​ដូនតា​របស់​យើង​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា​ ហើយ​ឆ្លង​កាត់​សមុទ្រ​ទាំង​អស់​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 បងប្អូន​អើយ ខ្ញុំ​មិន​ចង់ឲ្យ​អ្នករាល់គ្នា​មិនដឹង​ថា ដូនតា​របស់យើង​សុទ្ធតែ​នៅ​ក្រោម​ពពក ហើយ​ពួកគាត់​ទាំងអស់គ្នា​បាន​ដើរឆ្លងកាត់​សមុទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 បង‌ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​មិន​ដឹង​នោះ​ទេ​ថា បុព្វ‌បុរស​របស់​យើង​បាន​នៅ​ក្រោម​ព​ពក​ទាំង‌អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​ឆ្លង​សមុ​ទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 បងប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ជ្រាប​ថា បុព្វបុរស*​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក* និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់ ពី​ដំណើរ​ពួក​ឰយុកោ​យើង​ទេ ថា​គេ​បាន​នៅ​ក្រោម​ពពក​ទាំង​អស់​គ្នា ហើយ​គ្រប់​គ្នា​បាន​ដើរ​កាត់​សមុទ្រ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​ថា បុព្វ‌បុរស​របស់​យើង​សុទ្ធ​តែ​បាន​ដើរ​ក្រោម​ពពក និង​បាន​ដើរ​ឆ្លង​សមុទ្រ​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 10:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ដូនតា​របស់​យើង​បាន​ថ្វាយបង្គំ​នៅ​លើ​ភ្នំ​នេះ​ ប៉ុន្ដែ​ពួក​ជនជាតិ​របស់​លោក​និយាយ​ថា​ ត្រូវ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​វិញ»។​


បងប្អូន​អើយ​ ខ្ញុំ​ចង់​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ថា​ ខ្ញុំ​មាន​គម្រោង​មក​លេង​បងប្អូន​ច្រើនដង​មក​ហើយ​ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ទទួល​ផល​ខ្លះ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ទទួល​នៅ​ក្នុង​ចំណោម​ជនជាតិ​ផ្សេង​ទៀត​ដែរ​ ប៉ុន្ដែ​ខ្ញុំ​ត្រូវ​បាន​រាំងរា​រហូត​ដល់​ពេល​នេះ។​


ដ្បិត​បើ​ព្រះជាម្ចាស់​មិន​អត់ឱន​ឲ្យ​មែក​ពី​កំណើត​ផង​ នោះ​ព្រះជាម្ចាស់​ក៏​មិន​អត់ឱន​ឲ្យ​អ្នក​ដែរ។​


លោក​អ័ប្រាហាំ​បាន​ទទួល​ទីសំគាល់​នៃ​ការ​កាត់ស្បែក​នេះ​ទុក​ជា​ត្រា​នៃ​សេចក្ដី​សុចរិត​ ដែល​គាត់​មាន​ដោយសារ​ជំនឿ​ពេល​មិន​ទាន់​កាត់ស្បែក​នៅ​ឡើយ​ ដើម្បី​ឲ្យ​គាត់​ត្រលប់​ជា​ឪពុក​របស់​អស់​អ្នក​ដែល​ជឿ​ដោយ​មិន​បាន​កាត់ស្បែក​ ហើយ​ឲ្យ​ពួកគេ​ត្រូវ​បាន‍​រាប់​ជា​សុចរិត​ដែរ​


បងប្អូន​អើយ!​ ចំពោះ​សេចក្ដី​ខាង​វិញ្ញាណ​ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់គ្នា​នៅ​ល្ងង់ខ្លៅ​ទៀត​ទេ​


ដូច្នេះ​ បើ​អ្នកណា​មិន​ទទួល​ស្គាល់​បញ្ញត្ដិ​នេះ​ទេ​ អ្នក​នោះ​ក៏​មិន​បាន​ការ​ទទួល​ស្គាល់​វិញ​ដែរ​


បើ​អ្នក​រាល់គ្នា​ជា​របស់​ព្រះគ្រិស្ដ​ នោះ​អ្នក​រាល់គ្នា​ជា​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​ដែរ​ ហើយ​ជា​អ្នក​ស្នង​មរតក​តាម​សេចក្ដី​សន្យា​ទៀត​ផង។​


ដោយសារ​ជំនឿ​ ពួកគេ​បាន​ដើរ​ឆ្លង​សមុទ្រ​ក្រហម​ប្រៀប​ដូច​ជា​ដើរ​លើ​ដី​គោក​ ប៉ុន្ដែ​ពេល​ពួក​អេស៊ីព្ទ​សាកល្បង​ បែរ​ជា​ត្រូវ​ទឹក​សមុទ្រ​លេប​ត្របាក់។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម