ដូច្នេះ ពួកទាហានក៏យកលោកប៉ូលនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមសេចក្ដីដែលបានបញ្ជា។
២ ធីម៉ូថេ 2:3 - Khmer Christian Bible ចូររួមទុក្ខលំបាកក្នុងនាមជាទាហានដ៏ល្អរបស់ព្រះគ្រិស្ដយេស៊ូ។ ព្រះគម្ពីរខ្មែរសាកល ចូររួមចំណែកក្នុងទុក្ខលំបាកក្នុងនាមជាទាហានដ៏ល្អរបស់ព្រះគ្រីស្ទយេស៊ូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ចូររួមទុក្ខលំបាក ដូចទាហានដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់ព្រះគ្រិស្តយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ចូរឲ្យអ្នកទ្រាំទ្រទុក្ខលំបាក ដូចជាទាហានយ៉ាងល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ អាល់គីតាប ចូររួមរងទុក្ខលំបាក ក្នុងឋានៈជាទាហានដ៏ល្អរបស់អាល់ម៉ាហ្សៀសអ៊ីសា។ |
ដូច្នេះ ពួកទាហានក៏យកលោកប៉ូលនាំទៅក្រុងអាន់ទីប៉ាទ្រីសទាំងយប់ តាមសេចក្ដីដែលបានបញ្ជា។
មិនដែលមានអ្នកណាធ្វើទាហាន ហើយបើកប្រាក់ខែពីខ្លួនឯងទេ ក៏មិនដែលមានអ្នកណាដាំទំពាំងបាយជូរនៅចម្ការ ហើយមិនបានបរិភោគផ្លែវាដែរ រួចក៏មិនដែលមានអ្នកណាឃ្វាលហ្វូងសត្វ ហើយមិនបានផឹកទឹកដោះរបស់វាឡើយ។
បើយើងត្រូវរងទុក្ខ នោះគឺដើម្បីជាការកម្សាន្ដចិត្ដ និងសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ឬបើយើងទទួលការកម្សាន្ដចិត្ដវិញ ក៏ដើម្បីជាការកម្សាន្ដចិត្ដដល់អ្នករាល់គ្នាដែរ ដែលកើតពីការស៊ូទ្រាំនឹងការរងទុក្ខតែមួយ ដែលយើងក៏រងទុក្ខដែរ
ធីម៉ូថេកូនអើយ! ខ្ញុំប្រគល់សេចក្ដីបង្គាប់នេះដល់អ្នកស្របតាមព្រះបន្ទូលដែលបានថ្លែងទុកអំពីអ្នក ដើម្បីឲ្យអ្នកតយុទ្ធបានយ៉ាងល្អដោយសារសេចក្ដីទាំងនេះ
ខ្ញុំប៉ូល ជាសាវករបស់ព្រះគ្រិស្ដយេស៊ូតាមបំណងរបស់ព្រះជាម្ចាស់ ស្របទៅតាមសេចក្ដីសន្យាឲ្យបានជីវិតនៅក្នុងព្រះគ្រិស្ដយេស៊ូ
ដូច្នេះ មិនត្រូវខ្មាស់ដោយសារទីបន្ទាល់អំពីព្រះអម្ចាស់របស់យើង ឬដោយសារខ្ញុំជាអ្នកទោសដោយព្រោះព្រះអង្គនោះឡើយ ផ្ទុយទៅវិញ ចូររួមទុក្ខលំបាកជាមួយខ្ញុំសម្រាប់ដំណឹងល្អដោយអំណាចរបស់ព្រះជាម្ចាស់
ហេតុនេះហើយបានជាខ្ញុំស៊ូទ្រាំគ្រប់បែបយ៉ាងសម្រាប់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រមជាមួយនឹងសិរីរុងរឿងដ៏នៅអស់កល្បជានិច្ចផង។
ហើយខ្ញុំបានរងទុក្ខលំបាកដោយព្រោះដំណឹងល្អនេះរហូតដល់ជាប់ចំណងដូចជាមនុស្សមានទោសធ្ងន់ ប៉ុន្ដែព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនបានជាប់ចំណងទេ។
ព្រមទាំងការបៀតបៀន និងការរងទុក្ខលំបាកដែលបានកើតឡើងចំពោះខ្ញុំនៅក្រុងឤន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្រ្តា គឺខ្ញុំបានស៊ូទ្រាំនឹងការបៀតបៀនយ៉ាងខ្លាំង ប៉ុន្ដែព្រះអម្ចាស់បានសង្គ្រោះខ្ញុំពីសេចក្តីទាំងអស់នោះ
រីឯអ្នកវិញ ចូរមានគំនិតនឹងធឹងក្នុងគ្រប់ការទាំងអស់ ចូរស៊ូទ្រាំនឹងទុក្ខលំបាក ចូរធ្វើកិច្ចការរបស់អ្នកប្រកាសដំណឹងល្អ និងបំពេញមុខងារបម្រើរបស់អ្នកឲ្យសព្វគ្រប់ចុះ។
ហើយជូនចំពោះនាងអាប់ភាជាបងប្អូនរបស់យើង និងលោកអើឃីពជាអ្នករួមប្រយុទ្ធជាមួយយើង ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅក្នុងផ្ទះរបស់លោកភីលេម៉ូនផង។
ដូច្នេះ ចូរនឹកចាំពីគ្រាមុន គឺក្រោយពីអ្នករាល់គ្នាបានទទួលពន្លឺ ពេលនោះអ្នករាល់គ្នាបានស៊ូទ្រាំនឹងការតយុទ្ធយ៉ាងខ្លាំងនៅក្នុងការរងទុក្ខលំបាក
ដោយសារជំនឿ គាត់បានចាកចេញពីស្រុកអេស៊ីព្ទដោយមិនខ្លាចស្ដេចខឹងឡើយ ដ្បិតគាត់បានកាន់ចិត្តមាំមួនប្រៀបដូចជាបានឃើញព្រះជាម្ចាស់ដែលមនុស្សមិនអាចមើលឃើញ។
ដូច្នេះ ក្រោយពីលោកអ័ប្រាហាំបានអត់ធ្មត់យ៉ាងយូរ គាត់ក៏បានទទួលតាមសេចក្ដីសន្យា
មានពរហើយអ្នកណាដែលស៊ូទ្រាំនឹងសេចក្ដីល្បួង ព្រោះក្រោយពីបានឃើញថាខ្ជាប់ខ្ជួន អ្នកនោះនឹងទទួលបានមកុដនៃជីវិតដែលព្រះអង្គបានសន្យាសម្រាប់អស់អ្នកដែលស្រឡាញ់ព្រះអង្គ។