ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ធីម៉ូថេ 2:1 - Khmer Christian Bible

ដូច្នេះ​ កូន​អើយ!​ ចូរ​មាន​កម្លាំង​ឡើង​ដោយសារ​ព្រះគុណ​ដែល​មាន​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ កូន​របស់ខ្ញុំ​អើយ ចូរ​មានកម្លាំងឡើង​ដោយ​ព្រះគុណ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង​ដោយ‌សារ​ព្រះ‌គុណ​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ កូន​អើយ ចូរ​មាន​កំឡាំង​ឡើង​ដោយ‌សារ​ព្រះ‌គុណ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។

សូមមើលជំពូក



២ ធីម៉ូថេ 2:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រុង​ស្មារតី​ ចូរ​ឈរ​ឲ្យ​មាំមួន​នៅ​ក្នុង​ជំនឿ​ ចូរ​ក្លាហាន​ ហើយ​រឹងមាំ​ឡើង។​


ទីបញ្ចប់​នេះ​ ចូរ​មាន​កម្លាំង​ឡើង​នៅ​ក្នុង​ព្រះអម្ចាស់​ និង​នៅ​ក្នុង​ព្រះ​ចេស្ដា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះអង្គ។​


ខ្ញុំ​អាច​ធ្វើ​អ្វីៗ​បាន​ទាំង​អស់​ដោយសារ​ព្រះអង្គ​ដែល​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​


ធីម៉ូថេ​កូន​អើយ!​ ខ្ញុំ​ប្រគល់​សេចក្ដី​បង្គាប់​នេះ​ដល់​អ្នក​ស្រប​តាម​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​អំពី​អ្នក​ ដើម្បី​ឲ្យ​អ្នក​តយុទ្ធ​បាន​យ៉ាង​ល្អ​ដោយសារ​សេចក្ដី​ទាំង​នេះ​


ជូន​ចំពោះ​ធីម៉ូថេ​ ជា​កូន​ពិត​ប្រាកដ​របស់​ខ្ញុំ​ខាង‍​ឯ​ជំនឿ។​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះគុណ​ សេចក្ដី​មេត្ដា​ករុណា​ និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក។​


ខ្ញុំ​ប៉ូល​ ជា​សាវក​របស់​ព្រះគ្រិស្ដ​យេស៊ូ​តាម​បំណង​របស់​ព្រះជាម្ចាស់​ ស្រប​ទៅ​តាម​សេចក្ដី​សន្យា​ឲ្យ​បាន​ជីវិត​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​


ជូន​ចំពោះ​ធីម៉ូថេ​ជា​កូន​ជា​ទី​ស្រឡាញ់។​ សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះវរបិតា​ និង​ព្រះគ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះគុណ​ សេចក្ដី​មេត្តា​ករុណា​ និង​សេចក្ដី​សុខសាន្ត​ដល់​អ្នក។​


ដ្បិត​ព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​ភ័យខ្លាច​ទេ​ ផ្ទុយ​ទៅ​វិញ​ ជា​វិញ្ញាណ​ដែល​មាន​កម្លាំង​ សេចក្ដី​ស្រឡាញ់​ និង​គំនិត​នឹងធឹង។​


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ស៊ូ​ទ្រាំ​គ្រប់​បែប​យ៉ាង​សម្រាប់​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​ព្រះគ្រិស្ដ​យេស៊ូ​ ព្រម​ជាមួយ​នឹង​សិរី​រុងរឿង​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផង។​


ប៉ុន្ដែ​ព្រះអម្ចាស់​បាន​គង់​ជាមួយ​ខ្ញុំ​ ហើយ​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ ដើម្បី​ឲ្យ​ដំណឹង​ល្អ​បាន​ប្រកាស​សព្វ​គ្រប់​ និង​ដើម្បី​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​បាន​ឮ​តាមរយៈ​ខ្ញុំ​ ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​មាត់​តោ។​


ផ្ទុយ​ទៅ​វិញ​ ចូរ​ឲ្យអ្នក​រាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះគុណ​ និង​ខាង‍ឯ​ការ​ស្គាល់​ព្រះយេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។​ សូម​ឲ្យព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​ទាំង​នៅ​ពេល​ឥឡូវ​នេះ​ និង​ រហូត​អស់កល្ប​ជានិច្ច​ អាម៉ែន។​