ចូរយើងម្នាក់ៗធ្វើឲ្យអ្នកជិតខាងពេញចិត្ដ ដើម្បីជាការល្អសម្រាប់ស្អាងចិត្ដឡើង
២ កូរិនថូស 13:9 - Khmer Christian Bible ព្រោះយើងត្រេកអរ ពេលដែលយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ ប៉ុន្ដែយើងអធិស្ឋានសុំសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ ព្រះគម្ពីរខ្មែរសាកល ជាការពិត យើងអរសប្បាយ កាលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ; យើងអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះយើងមានអំណរ នៅពេលណាយើងខ្សោយ ហើយអ្នករាល់គ្នារឹងមាំ។ យើងអធិស្ឋានសូមសេចក្តីនេះទៀត គឺឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងសប្បាយចិត្ត នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះយើងខ្ញុំមានសេចក្ដីអំណរ ក្នុងកាលដែលយើងខ្ញុំខ្សោយ ហើយអ្នករាល់គ្នាមានកំឡាំងឡើង តែយើងខ្ញុំអធិស្ឋានសូមសេចក្ដីនេះទៀត គឺឲ្យពួកអ្នករាល់គ្នាបានគ្រប់លក្ខណ៍ទាំងអស់គ្នា អាល់គីតាប យើងសប្បាយចិត្ដ នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងទូរអាសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។ |
ចូរយើងម្នាក់ៗធ្វើឲ្យអ្នកជិតខាងពេញចិត្ដ ដើម្បីជាការល្អសម្រាប់ស្អាងចិត្ដឡើង
ឥឡូវនេះ បងប្អូនអើយ! ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដ ជាព្រះអម្ចាស់របស់យើងថា សូមអ្នករាល់គ្នានិយាយសេចក្ដីតែមួយទាំងអស់គ្នា ហើយកុំមានការបែកបាក់ក្នុងចំណោមអ្នករាល់គ្នាឡើយ ប៉ុន្ដែអ្នករាល់គ្នាត្រូវសាមគ្គីគ្នាដោយមានចិត្ដតែមួយ និងគំនិតតែមួយ។
ហើយខ្ញុំបានមកនៅជាមួយអ្នករាល់គ្នា ដោយមានសេចក្ដីកំសោយ ភ័យខ្លាច និងញាប់ញ័រក្រៃលែង
យើងល្ងង់ខ្លៅដោយយល់ដល់ព្រះគ្រិស្ដ ប៉ុន្ដែអ្នករាល់គ្នាឆ្លាតនៅក្នុងព្រះគ្រិស្ដ យើងខ្សោយ ប៉ុន្ដែអ្នករាល់គ្នាខ្លាំងពូកែ អ្នករាល់គ្នារុងរឿង ប៉ុន្ដែយើងអាប់ឱន
ទីបញ្ចប់នេះ បងប្អូនអើយ! ចូរមានអំណរ ចូរឲ្យបានគ្រប់លក្ខណ៍ ចូរទទួលការលើកទឹកចិត្ដ ចូរមានគំនិតតែមួយ ចូររស់នៅដោយសុខសាន្តចុះ នោះព្រះជាម្ចាស់នៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្តនឹងគង់នៅជាមួយអ្នករាល់គ្នា
ទោះបីព្រះអង្គត្រូវគេឆ្កាងដោយសារភាពកម្សោយក៏ដោយ ក៏ព្រះអង្គមានព្រះជន្មរស់ដោយសារអំណាចរបស់ព្រះជាម្ចាស់ដែរ ដូច្នេះទោះបីយើងខ្សោយក្នុងព្រះអង្គ ក៏យើងនឹងរស់នៅជាមួយព្រះអង្គដោយសារព្រះចេស្ដារបស់ព្រះជាម្ចាស់ដែលមានចំពោះអ្នករាល់គ្នាដែរ។
ដូច្នេះហើយបានជាសេចក្ដីស្លាប់ធ្វើការក្នុងយើង ប៉ុន្ដែជីវិតធ្វើការក្នុងអ្នករាល់គ្នាវិញ
ហេតុនេះហើយ បងប្អូនជាទីស្រឡាញ់អើយ! ដោយមានសេចក្ដីសន្យាទាំងនេះ ចូរយើងសំអាតខ្លួនពីភាពស្មោកគ្រោកទាំងឡាយខាងសាច់ឈាម និងខាងវិញ្ញាណ ទាំងបំពេញសេចក្ដីបរិសុទ្ធដោយការកោតខ្លាចព្រះជាម្ចាស់។
យើងប្រកាសអំពីព្រះអង្គ ហើយដាស់តឿន និងបង្រៀនមនុស្សគ្រប់គ្នាដោយប្រាជ្ញាសព្វបែបយ៉ាង ដើម្បីនាំមនុស្សគ្រប់គ្នាឲ្យពេញវ័យនៅក្នុងព្រះគ្រិស្ដ
លោកអេប៉ាប្រាសជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ និងយល់ច្បាស់ពីបំណងរបស់ព្រះជាម្ចាស់គ្រប់បែបយ៉ាង។
យើងទូលអង្វរអស់ពីចិត្តទាំងយប់ទាំងថ្ងៃ សូមឲ្យបានជួបមុខអ្នករាល់គ្នា ដើម្បីជួយបំពេញសេចក្ដីខ្វះខាតខាងឯជំនឿរបស់អ្នករាល់គ្នា។
ដើម្បីឲ្យអ្នកសំណប់របស់ព្រះជាម្ចាស់បានគ្រប់លក្ខណ៍ ហើយត្រៀមជាស្រេចសម្រាប់ការល្អគ្រប់បែបយ៉ាង។
មានក្រុមជំនុំរបស់ពួកកូនច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌ជួបជុំគ្នា មានព្រះជាម្ចាស់ដែលជាចៅក្រមរបស់មនុស្សទាំងអស់ មានវិញ្ញាណរបស់ពួកអ្នកសុចរិតដែលបានគ្រប់លក្ខណ៍ហើយ
ប្រោសអ្នករាល់គ្នាឲ្យបានគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាងដោយសារឈាមនៃកិច្ចព្រមព្រៀងដ៏អស់កល្បជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាធ្វើតាមបំណងរបស់ព្រះអង្គ ដោយព្រះអង្គធ្វើការដែលសព្វព្រះហឫទ័យព្រះអង្គនៅក្នុងយើងតាមរយៈព្រះយេស៊ូគ្រិស្ដ។ សូមឲ្យព្រះអង្គបានប្រកបដោយសិរីរុងរឿងអស់កល្បជានិច្ច! អាម៉ែន!
ដូច្នេះ ចូរយើងចេញពីសេចក្ដីបង្រៀនបឋមអំពីព្រះគ្រិស្ដ ហើយឆ្ពោះទៅកាន់ភាពគ្រប់លក្ខណ៍ កុំឲ្យយើងចាក់គ្រឹះម្ដងទៀតឡើយ ដូចជាខាងឯការប្រែចិត្ដចេញពីកិច្ចការរបស់សេចក្ដីស្លាប់ ជំនឿលើព្រះជាម្ចាស់
បន្ទាប់ពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលកន្លងមក ព្រះជាម្ចាស់ដ៏មានព្រះគុណគ្រប់បែបយ៉ាងដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គតាមរយៈព្រះយេស៊ូគ្រិស្ដ ព្រះអង្គនឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ឲ្យមាំមួន ឲ្យមានកម្លាំង និងឲ្យអ្នករាល់គ្នារឹងមាំឡើង។