ដោយបានប្រគល់មនុស្សបែបនេះទៅឲ្យអារក្សសាតាំងដើម្បីឲ្យវិនាសខាងសាច់ឈាម ប៉ុន្ដែវិញ្ញាណរបស់គាត់ទទួលបានសេចក្ដីសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់វិញ។
២ កូរិនថូស 13:2 - Khmer Christian Bible ខ្ញុំធ្លាប់ប្រាប់រួចមកហើយ កាលនៅជាមួយអ្នករាល់គ្នាលើកទីពីរ ប៉ុន្ដែឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំប្រាប់ជាមុនទៀតដល់ពួកអ្នកដែលបានប្រព្រឹត្ដបាបពីមុន និងពួកអ្នកទាំងអស់ផ្សេងទៀតថា បើខ្ញុំមកម្ដងទៀត ខ្ញុំមិនអត់ឱនឲ្យទេ។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានដាស់តឿនទុកមុនដល់អ្នកដែលប្រព្រឹត្តបាបពីមុន និងដល់អ្នកឯទៀតទាំងអស់ ហើយក្នុងពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខ្ញុំសូមដាស់តឿនទុកមុនដែរ ដូចដែលខ្ញុំបានដាស់តឿនអ្នករាល់គ្នា កាលខ្ញុំនៅជាមួយជាលើកទីពីរ ថាប្រសិនបើខ្ញុំបានមកដល់ម្ដងទៀត ខ្ញុំនឹងមិនត្រាប្រណីឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានទូន្មានអស់អ្នកដែលបានធ្វើបាបពីមុន និងអ្នកឯទៀតទាំងអស់រួចមកហើយ ហើយឥឡូវនេះ ពេលមិននៅជាមួយ ខ្ញុំសូមទូន្មានអ្នកទាំងនោះ ដូចជាខ្ញុំបានទូន្មានកាលពីខ្ញុំបានមកជួបអ្នករាល់គ្នាជាលើកទីពីរនោះដែរថា បើខ្ញុំមកម្តងទៀត ខ្ញុំនឹងមិនប្រណីឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្តអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានប្រាប់កាលពីដើម ហើយឥឡូវនេះក៏និយាយទុកជាមុន ទុកដូចជាកាលបាននៅជាមួយនឹងអ្នករាល់គ្នា ក្នុងលើកទី២នោះនៅឡើយ ហើយសព្វថ្ងៃនេះដែលនៅឃ្លាតគ្នា ខ្ញុំសរសេរមកពួកអ្នកនោះដែលធ្វើបាបពីមុន ហើយទៅអ្នកឯទៀតទាំងអស់ដែរថា បើខ្ញុំមកម្តងទៀត នោះខ្ញុំមិនត្រាប្រណីទេ អាល់គីតាប កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ |
ដោយបានប្រគល់មនុស្សបែបនេះទៅឲ្យអារក្សសាតាំងដើម្បីឲ្យវិនាសខាងសាច់ឈាម ប៉ុន្ដែវិញ្ញាណរបស់គាត់ទទួលបានសេចក្ដីសង្គ្រោះនៅថ្ងៃរបស់ព្រះអម្ចាស់វិញ។
ខ្ញុំសុំព្រះជាម្ចាស់ធ្វើជាសាក្សីអំពីចិត្ដរបស់ខ្ញុំថា ដែលខ្ញុំមិនមកក្រុងកូរិនថូសទៀត គឺដើម្បីអត់ឱនឲ្យអ្នករាល់គ្នា
មើល៍ ខ្ញុំត្រៀមមកជួបអ្នករាល់គ្នាជាលើកទីបីហើយ ប៉ុន្ដែខ្ញុំក៏មិនធ្វើជាបន្ទុកដែរ ដ្បិតខ្ញុំមិនចង់បានអ្វីជារបស់អ្នករាល់គ្នាឡើយ គឺចង់បានអ្នករាល់គ្នាវិញ ព្រោះមិនមែនកូនៗទេដែលត្រូវសន្សំអ្វីទុកឲ្យឪពុកម្ដាយ គឺឪពុកម្ដាយទេ ដែលត្រូវសន្សំទុកឲ្យកូនៗវិញ។
ហេតុនេះហើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នាកាលនៅឆ្ងាយនៅឡើយ ដើម្បីពេលមកដល់ កុំឲ្យខ្ញុំប្រព្រឹត្ដចំពោះអ្នករាល់គ្នាដោយតឹងរ៉ឹងទៅតាមសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានឲ្យខ្ញុំសម្រាប់ការស្អាងចិត្ដ គឺមិនមែនសម្រាប់ការបំផ្លាញទេ។