បើមានអ្នកណាម្នាក់ឃ្លាន ចូរឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យមានទោសនៅពេលអ្នករាល់គ្នាមកជួបជុំគ្នាឡើយ រីឯបញ្ហាផ្សេងទៀត ខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមកដល់។
១ ធីម៉ូថេ 5:12 - Khmer Christian Bible ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយព្រោះបំពានសេចក្ដីដែលខ្លួនបានសច្ចាពីមុន។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកនាងត្រូវបានផ្ដន្ទាទោស ពីព្រោះពួកនាងបានបោះបង់ចោលពាក្យសម្បថដើមរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកនាងត្រឡប់ជាមានទោស ព្រោះបានបំពានសេចក្ដីសន្យាពីមុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងមានទោស ដោយព្រោះបានបោះបង់ចោលសេចក្ដីជំនឿដើម អាល់គីតាប ហើយបណ្ដាលឲ្យខ្លួនមានទោស ដោយផ្ដាច់ពាក្យដែលខ្លួនបានសន្យាពីមុន។ |
បើមានអ្នកណាម្នាក់ឃ្លាន ចូរឲ្យអ្នកនោះបរិភោគនៅឯផ្ទះចុះ ដើម្បីកុំឲ្យមានទោសនៅពេលអ្នករាល់គ្នាមកជួបជុំគ្នាឡើយ រីឯបញ្ហាផ្សេងទៀត ខ្ញុំនឹងដោះស្រាយពេលដែលខ្ញុំមកដល់។
ខ្ញុំឆ្ងល់ណាស់ ដែលអ្នករាល់គ្នាបែរចេញយ៉ាងឆាប់រហ័សពីព្រះអង្គដែលបានត្រាស់ហៅអ្នករាល់គ្នាមកក្នុងព្រះគុណរបស់ព្រះគ្រិស្ដដូច្នេះ ហើយទៅឯដំណឹងល្អផ្សេងទៀត
រីឯស្រ្ដីមេម៉ាយក្មេងៗវិញ មិនត្រូវចុះក្នុងបញ្ជីឡើយ ដ្បិតនៅពេលពួកនាងឃ្លាតចេញពីព្រះគ្រិស្ដដោយមានចិត្ដស្រើបស្រាល ពួកនាងចង់រៀបការទៀត
ម្យ៉ាងទៀត ពួកនាងចេះតែដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ មិនធ្វើការអ្វីទេ ហើយមិនគ្រាន់តែមិនធ្វើការប៉ុណ្ណោះទេ ថែមទាំងនិយាយបេះបួយ និងជ្រៀតជ្រែកកិច្ចការអ្នកដទៃ ព្រមទាំងនិយាយពីការផ្សេងៗដែលមិនគួរនិយាយទៀតផង។
បងប្អូនរបស់ខ្ញុំអើយ! កុំធ្វើគ្រូច្រើនគ្នាពេក ព្រោះអ្នករាល់គ្នាដឹងហើយថា យើងត្រូវទទួលទោសធ្ងន់ធ្ងរជាងគេ
ដ្បិតពេលវេលាជំនុំជម្រះត្រូវចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់ ហើយបើការជំនុំជម្រះចាប់ផ្ដើមពីយើងមុនគេនោះ តើទីបញ្ចប់របស់ពួកអ្នកមិនជឿដំណឹងល្អរបស់ព្រះជាម្ចាស់ទៅជាយ៉ាងណាវិញ?