ដ្បិតសាសន៍ដទៃស្វែងរករបស់ទាំងអស់នេះ ឯព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានជ្រាបថា អ្នករាល់គ្នាក៏ត្រូវការរបស់ទាំងអស់នេះដែរ។
១ ថែស្សាឡូនីច 4:5 - Khmer Christian Bible មិនមែនដោយចំណង់តណ្ហាដូចជាសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ ព្រះគម្ពីរខ្មែរសាកល មិនមែនក្នុងចិត្តស្រើបស្រាលនៃតណ្ហា ដូចសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនមែនដោយរំជួលតាមតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃ ដែលមិនស្គាល់ព្រះជាម្ចាស់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនមែនដោយសេចក្ដីរំជួលក្នុងតណ្ហា ដូចជាសាសន៍ដទៃដែលមិនស្គាល់ព្រះនោះឡើយ អាល់គីតាប ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃដែលមិនស្គាល់អុលឡោះនោះឡើយ។ |
ដ្បិតសាសន៍ដទៃស្វែងរករបស់ទាំងអស់នេះ ឯព្រះវរបិតាដែលគង់នៅស្ថានសួគ៌បានជ្រាបថា អ្នករាល់គ្នាក៏ត្រូវការរបស់ទាំងអស់នេះដែរ។
ដ្បិតសាសន៍ដទៃនៅលោកិយនេះស្វែងរករបស់ទាំងនេះ ប៉ុន្ដែព្រះវរបិតារបស់អ្នករាល់គ្នាជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងនេះ
ដ្បិតពេលខ្ញុំដើរកាត់ ហើយសង្កេតមើលគ្រឿងសក្ការបូជាទាំងឡាយរបស់អ្នករាល់គ្នា នោះខ្ញុំឃើញកន្លែងសក្ការមួយ ដែលមានចារឹកអក្សរថា ព្រះដែលមិនស្គាល់។ ដូច្នេះខ្ញុំសូមប្រាប់អ្នករាល់គ្នាអំពីព្រះដែលអ្នករាល់គ្នាកំពុងថ្វាយបង្គំដោយមិនស្គាល់នេះ
ដូច្នេះហើយ បានជាព្រះជាម្ចាស់បណ្ដោយពួកគេឲ្យប្រព្រឹត្ដអំពើស្មោកគ្រោកទៅតាមចំណង់តណ្ហារបស់ពួកគេ ដែលប្រមាថរូបកាយរបស់គ្នាទៅវិញទៅមក។
ដោយសារហេតុនេះ ព្រះជាម្ចាស់បណ្ដោយពួកគេឲ្យទៅតាមតណ្ហាថោកទាប សូម្បីតែពួកស្រីៗក៏បានផ្លាស់ប្ដូរការរួមភេទតាមធម្មតាទៅជាខុសធម្មតា
ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី
ដ្បិតដោយសារប្រាជ្ញារបស់ព្រះជាម្ចាស់ហើយ បានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេ គឺព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះពួកអ្នកដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ
ចូរភ្ញាក់ស្មារតីឡើងដោយរស់នៅយ៉ាងសុចរិតចុះ កុំប្រព្រឹត្ដបាបឡើយ ព្រោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាមិនស្គាល់ព្រះជាម្ចាស់ទេ ខ្ញុំនិយាយដូច្នេះដើម្បីឲ្យអ្នករាល់គ្នាខ្មាស។
កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះជាម្ចាស់នៅឡើយ អ្នករាល់គ្នាបានបម្រើព្រះទាំងឡាយដែលមិនមែនជាព្រះដ៏ពិត
ពេលនោះ អ្នករាល់គ្នាគ្មានព្រះគ្រិស្ដទេ ហើយមិនត្រូវបានរាប់បញ្ចូលថាជាជនជាតិអ៊ីស្រាអែលឡើយ ក៏ជាអ្នកក្រៅខាងឯកិច្ចព្រមព្រៀងនៃសេចក្ដីសន្យា គ្មានសង្ឃឹម និងគ្មានព្រះជាម្ចាស់នៅក្នុងលោកិយនេះផង
ដូច្នេះ ចូរសម្លាប់អ្វីៗខាងលោកិយចោលទៅ គឺអំពើអសីលធម៌ខាងផ្លូវភេទ សេចក្ដីស្មោកគ្រោក តណ្ហាថោកទាប សេចក្ដីប៉ងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ ដែលជាការថ្វាយបង្គំរូបព្រះ
នៅក្នុងអណ្ដាតភ្លើង ដើម្បីសងសឹកអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកមិនស្ដាប់តាមដំណឹងល្អរបស់ព្រះយេស៊ូជាព្រះអម្ចាស់របស់យើង។
រយៈពេលកន្លងមកដែលអ្នករាល់គ្នាបានប្រព្រឹត្ដតាមបំណងរបស់សាសន៍ដទៃ គឺបណ្ដោយតាមការល្មោភកាម សេចក្ដីប៉ងប្រាថ្នាអាក្រក់ ប្រមឹក ស៊ីផឹកអ៊ូអែ ប្រកួតគ្នាផឹក និងថ្វាយបង្គំរូបព្រះដែលគួរឲ្យស្អប់ នោះល្មមហើយ។