ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
១ កូរិនថូស 7:32 - Khmer Christian Bible ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយទេ អ្នកដែលគ្មានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការរបស់ព្រះអម្ចាស់ គឺធ្វើយ៉ាងណាឲ្យគាប់ព្រះហឫទ័យព្រះអម្ចាស់ប៉ុណ្ណោះ ព្រះគម្ពីរខ្មែរសាកល ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីកង្វល់។ អ្នកគ្មានប្រពន្ធខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ថាធ្វើយ៉ាងណាបានគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាខ្វល់ខ្វាយអ្វីឡើយ។ អ្នកដែលគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងកិច្ចការរបស់ព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំមិនចង់ឲ្យបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងព្រះអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ព្រះហឫទ័យព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំចង់ឲ្យអ្នករាល់គ្នាបានរួចពីសេចក្ដីកង្វល់ ឯអ្នកដែលគ្មានប្រពន្ធ នោះតែងរវល់តែនឹងការរបស់ព្រះអម្ចាស់ ដែលនឹងធ្វើដូចម្តេចឲ្យទ្រង់សព្វព្រះហឫទ័យប៉ុណ្ណោះ អាល់គីតាប ខ្ញុំមិនចង់ឲ្យបងប្អូនខ្វល់ខ្វាយអ្វីឡើយ។ អ្នកណាគ្មានប្រពន្ធ អ្នកនោះខ្វល់ខ្វាយនឹងអ៊ីសាជាអម្ចាស់ ធ្វើយ៉ាងណាឲ្យបានគាប់ចិត្តគាត់។ |
ឯអ្នកដែលទទួលគ្រាប់ពូជនៅលើដីមានបន្លា គឺជាអ្នកដែលឮព្រះបន្ទូល ប៉ុន្ដែសេចក្ដីខ្វល់ខ្វាយនៅក្នុងជីវិត និងការបោកបញ្ឆោតនៃទ្រព្យសម្បត្ដិបានរួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
ប៉ុន្ដែពេលសេចក្ដីខ្វល់ខ្វាយនៃជីវិត សេចក្ដីបោកបញ្ចោតនៃទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗចូលមក នោះក៏រួបរឹតព្រះបន្ទូលមិនឲ្យបង្កើតផលផ្លែ
រីឯអ្នកដែលមានប្រពន្ធ គេខ្វល់ខ្វាយតែនឹងកិច្ចការនៅលោកិយនេះ គឺធ្វើយ៉ាងណាឲ្យគាប់ចិត្ដប្រពន្ធប៉ុណ្ណោះ
ចូរកុំខ្វល់ខ្វាយអ្វីឡើយ ផ្ទុយទៅវិញ គ្រប់ការទាំងអស់ ចូរទូលព្រះជាម្ចាស់ឲ្យជ្រាបពីសំណូមរបស់អ្នករាល់គ្នាដោយសេចក្ដីអធិស្ឋាន និងការទូលអង្វរ ទាំងអរព្រះគុណផង
រីឯស្រ្ដីមេម៉ាយពិតប្រាកដ ហើយរស់នៅឯកោ ស្រ្ដីនោះនឹងសង្ឃឹមលើព្រះជាម្ចាស់ ទាំងព្យាយាមទូលអង្វរ ហើយអធិស្ឋានទាំងយប់ ទាំងថ្ងៃ