ខ្ញុំប៉ូលជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅ ព្រមទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់
១ កូរិនថូស 7:22 - Khmer Christian Bible ដ្បិតនៅក្នុងព្រះអម្ចាស់អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាបាវបម្រើ អ្នកនោះជាអ្នកមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ អ្នកដែលបានទទួលការត្រាស់ហៅ នៅពេលជាអ្នកមានសេរីភាព អ្នកនោះជាបាវបម្រើរបស់ព្រះគ្រិស្ដ ព្រះគម្ពីរខ្មែរសាកល ជាការពិត ទាសករដែលត្រូវបានត្រាស់ហៅនៅក្នុងព្រះអម្ចាស់ ជាមនុស្សមានសេរីភាពរបស់ព្រះអម្ចាស់ ដូចគ្នាដែរ មនុស្សមានសេរីភាពដែលត្រូវបានត្រាស់ហៅ ជាទាសកររបស់ព្រះគ្រីស្ទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតខ្ញុំបម្រើណាដែលព្រះអម្ចាស់ត្រាស់ហៅ ខ្ញុំបម្រើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ ចំពោះអ្នកជាណាដែលព្រះអង្គត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបម្រើព្រះគ្រិស្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នកណាដែលធ្វើជាបាវបំរើគេ ក្នុងកាលដែលព្រះអម្ចាស់ហៅមក នោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលទ្រង់ហៅមក នោះជាបាវបំរើនៃព្រះគ្រីស្ទវិញ អាល់គីតាប ដ្បិតខ្ញុំបម្រើណាដែលអ៊ីសាជាអម្ចាស់ត្រាស់ហៅ ខ្ញុំបម្រើនោះបានរួចខ្លួន ហើយមានឋានៈជាអ្នកជានៅក្រោមការគ្រប់គ្រងរបស់គាត់ ចំពោះអ្នកជាណាដែលគាត់ត្រាស់ហៅ អ្នកនោះទៅជាខ្ញុំបម្រើអាល់ម៉ាហ្សៀស។ |
ខ្ញុំប៉ូលជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាសាវកម្នាក់ដែលត្រូវបានត្រាស់ហៅ ព្រមទាំងញែកចេញសម្រាប់ដំណឹងល្អរបស់ព្រះជាម្ចាស់
តើព្រះជាម្ចាស់ត្រាស់ហៅអ្នក ពេលអ្នកជាបាវបម្រើឬ? ចូរកុំខ្វល់ឡើយ ប៉ុន្ដែបើអ្នកអាចត្រលប់ជាមានសេរីភាពបាន នោះចូរធ្វើចុះ
ថ្វីបើខ្ញុំមិនត្រូវបម្រើមនុស្សណាមែន ប៉ុន្ដែខ្ញុំបានធ្វើឲ្យខ្លួនឯងត្រលប់ជាបាវបម្រើដល់មនុស្សទាំងអស់ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់មនុស្សកាន់តែច្រើន។
នៅចំពោះពួកអ្នកគ្មានក្រឹត្យវិន័យ ខ្ញុំត្រលប់ដូចជាអ្នកគ្មានក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំអាចនាំសេចក្ដីសង្គ្រោះដល់ពួកអ្នកគ្មានក្រឹត្យវិន័យ (ខ្ញុំមិនមែនរស់នៅដោយគ្មានក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ទេ ដ្បិតខ្ញុំនៅក្រោមក្រឹត្យវិន័យរបស់ព្រះគ្រិស្ដ)
ដ្បិតឥឡូវនេះ តើខ្ញុំកំពុងបំពេញចិត្ដមនុស្ស ឬព្រះជាម្ចាស់? តើខ្ញុំខិតខំផ្គាប់ចិត្ដមនុស្សឬ? បើខ្ញុំនៅតែផ្គាប់ចិត្តមនុស្ស នោះខ្ញុំមិនមែនជាបាវបម្រើរបស់ព្រះគ្រិស្ដទេ។
ព្រះគ្រិស្ដបានដោះយើងឲ្យរួច ដើម្បីឲ្យយើងមានសេរីភាព ដូច្នេះ ចូរអ្នករាល់គ្នាឈរឲ្យមាំមួនចុះ ហើយកុំឲ្យជាប់នឹមនៃភាពជាបាវបម្រើទៀតឡើយ។
បងប្អូនអើយ! ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅឲ្យមានសេរីភាព ប៉ុន្ដែកុំប្រើសេរីភាពនោះទុកជាឱកាសដល់សាច់ឈាមឡើយ ផ្ទុយទៅវិញ ចូរបម្រើគ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ចុះ
លោកអេប៉ាប្រាសជាបាវបម្រើរបស់ព្រះគ្រិស្ដយេស៊ូ និងជាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ គាត់ខំប្រឹងអធិស្ឋានឲ្យអ្នករាល់គ្នាជានិច្ច ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំមួន ពេញវ័យ និងយល់ច្បាស់ពីបំណងរបស់ព្រះជាម្ចាស់គ្រប់បែបយ៉ាង។
ហើយមិនមែនក្នុងនាមជាបាវបម្រើទៀតទេ ប៉ុន្ដែប្រសើរជាងបាវបម្រើទៅទៀត គឺជាបងប្អូនជាទីស្រឡាញ់ ជាពិសេសសម្រាប់ខ្ញុំ រីឯសម្រាប់អ្នកវិញ គាត់កាន់តែពិសេសជាងអ្នកជាទីស្រឡាញ់ទៅទៀត ទាំងខាងសាច់ឈាម និងក្នុងព្រះអម្ចាស់។
ចូរប្រព្រឹត្ដឲ្យសមជាមនុស្សមានសេរីភាព ប៉ុន្ដែមិនត្រូវប្រើសេរីភាពនោះបិទបាំងសេចក្ដីអាក្រក់ឡើយ ផ្ទុយទៅវិញត្រូវប្រព្រឹត្ដឲ្យសមជាបាវបម្រើរបស់ព្រះជាម្ចាស់។
ខ្ញុំ ស៊ីម៉ូនពេត្រុស ជាបាវបម្រើ និងជាសាវករបស់ព្រះយេស៊ូគ្រិស្ដ ជូនចំពោះពួកអ្នកដែលបានទទួលជំនឿដ៏មានតម្លៃដូចជាជំនឿរបស់យើងដែរ តាមរយៈសេចក្ដីសុចរិតរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូគ្រិស្ដជាព្រះអង្គសង្គ្រោះរបស់យើង។
ខ្ញុំយូដាស ជាបាវបម្រើរបស់ព្រះយេស៊ូគ្រិស្ដ ហើយជាបងប្អូនរបស់លោកយ៉ាកុប ជូនចំពោះអស់អ្នកដែលព្រះអង្គបានត្រាស់ហៅ គឺអស់អ្នកព្រះជាម្ចាស់ដ៏ជាព្រះវរបិតាស្រឡាញ់ ហើយរក្សាទុកសម្រាប់ព្រះយេស៊ូគ្រិស្ដ