តើអ្នករាល់គ្នាត្រូវការអ្វី? តើគួរឲ្យខ្ញុំមកជួបអ្នករាល់គ្នាដោយមានរំពាត់មកជាមួយ ឬដោយមានសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូត?
១ កូរិនថូស 4:18 - Khmer Christian Bible អ្នកខ្លះអួតខ្លួន ហាក់ដូចជាខ្ញុំមិនមកជួបអ្នករាល់គ្នាទៀត ព្រះគម្ពីរខ្មែរសាកល មានអ្នកខ្លះមានឫកធំ ដោយស្មានថាខ្ញុំនឹងមិនមករកអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកខ្លះមានឫកធំ ដោយស្មានថា ខ្ញុំមិនមកជួបអ្នករាល់គ្នាទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះនឹកស្មានថា ខ្ញុំនឹងមិនមករកបងប្អូនទេ គេក៏នាំគ្នាអួតបំប៉ោង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានអ្នកខ្លះកើតមានចិត្តធំ ដោយគិតស្មានថា ខ្ញុំមិនមកឯអ្នករាល់គ្នាទេ អាល់គីតាប អ្នកខ្លះនឹកស្មានថា ខ្ញុំនឹងមិនមករកបងប្អូនទេ គេក៏នាំគ្នាអួតបំប៉ោង។ |
តើអ្នករាល់គ្នាត្រូវការអ្វី? តើគួរឲ្យខ្ញុំមកជួបអ្នករាល់គ្នាដោយមានរំពាត់មកជាមួយ ឬដោយមានសេចក្ដីស្រឡាញ់ និងចិត្តស្លូតបូត?
ហើយអ្នករាល់គ្នានៅតែអួតខ្លួនទៀត មិនកើតទុក្ខសោះ ព្រោះមនុស្សដែលធ្វើអំពើបែបនេះ ត្រូវតែដកចេញពីក្នុងចំណោមអ្នករាល់គ្នា
គឺខ្ញុំសូមអង្វរថា ពេលខ្ញុំមកដល់ កុំឲ្យខ្ញុំមោះមុតដោយការទុកចិត្តដែលខ្ញុំបានគិតថា ខ្ញុំមិនខ្លាចពួកអ្នកខ្លះដែលគិតថា យើងរស់នៅតាមសាច់ឈាមនោះឡើយ
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំឃើញថា អ្នករាល់គ្នាមិនដូចជាអ្វីដែលខ្ញុំប៉ង រីឯអ្នករាល់គ្នាក៏ឃើញថា ខ្ញុំមិនដូចជាអ្វីដែលអ្នករាល់គ្នាប៉ងដែរ ឬក្រែងលោមានការឈ្លោះប្រកែក ការឈ្នានីស កំហឹង ការប្រជែង ការនិយាយបង្ខូច ការបរិហារកេរ្ដិ៍ ការក្រអឺតក្រទម និងសេចក្ដីវឹកវរ