ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 3:4 - Khmer Christian Bible

ដ្បិត​ពេល​ម្នាក់​និយាយ​ថា​ ខ្ញុំ​ជា​សិស្ស​របស់​លោក​ប៉ូល​ ហើយ​ម្នាក់​ទៀត​ថា​ ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​មនុស្ស​ទេ​ឬ?​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដ្បិត​កាល​ម្នាក់​និយាយថា​៖ “ខ្ញុំ​កាន់ខាង​ប៉ូល” ហើយ​ម្នាក់ទៀត​ថា​៖ “ខ្ញុំ​កាន់ខាង​អ័ប៉ុឡូស” នោះ​តើ​អ្នករាល់គ្នា​មិន​នៅ​ខាងសាច់ឈាម​ទេ​ឬ​?

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​កាល​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​របស់​លោក​ប៉ុល» ហើយ​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​របស់​លោក​អ័​រប៉ុ‌ឡូ​ស» នោះ​តើ​អ្នក​រាល់​គ្នា​មិន​មែន​ប្រព្រឹត្ត ដូច​មនុស្ស​ខាង​សាច់​ឈាម​ទេ​ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» នោះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​កាល​ដែល​ម្នាក់​ប្រកាន់​ថា ខ្លួន​ជា​សិស្ស​របស់​ប៉ុល ហើយ​ម្នាក់​ទៀត​ថា ខ្លួន​ជា​របស់​អ័ប៉ុឡូស នោះ​តើ​មិន​មែន​នៅ​ខាង​សាច់​ឈាម​ទេ​ឬ​អី

សូមមើលជំពូក

អាល់គីតាប

ពេល​មាន​ម្នាក់​និយាយ​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​ប៉ូល!» និង​ម្នាក់​ទៀត​ថា «ខ្ញុំ​ជា​កូន​ចៅ​របស់​លោក​អប៉ូ‌ឡូស!» នោះ ស​ឲ្យ​ឃើញ​ថា បង​ប្អូន​នៅ​តែ​មាន​របៀប​រស់​នៅ ដូច​មនុស្ស​ធម្មតា ពិត​មែន!

សូមមើលជំពូក



១ កូរិន‌ថូស 3:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​និយាយ​ដូច្នេះ​ ព្រោះ​ម្នាក់ៗ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​និយាយ​ថា​ ខ្ញុំ​ជា​សិស្ស​របស់​លោក​ប៉ូល​ ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​ ខ្ញុំ​ជា​សិស្ស​របស់​លោក​កេផាស​ ឬ​ខ្ញុំ​ជា​សិស្ស​របស់​ព្រះគ្រិស្ដ។​


ដ្បិត​អ្នក​រាល់គ្នា​នៅ​តែ​ជា​មនុស្ស​ខាង​សាច់ឈាម​ ព្រោះ​មាន​សេចក្ដី​ច្រណែន​ ​និង​ការ​ឈ្លោះ​ប្រកែក​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា។​ តើ​អ្នក​រាល់គ្នា​មិន​មែន​ជា​មនុស្ស​ខាង​សាច់ឈាម​ ហើយ​រស់នៅ​តាម​បែប​មនុស្ស​ទេ​ឬ?​


បងប្អូន​អើយ!​ ខ្ញុំ​បាន​ប្រើ​សេចក្ដី​ទាំង​នេះ​អំពី​ខ្ញុំ​ និង​លោក​អ័ប៉ុឡូស​ជា​ឧទាហរណ៍​សម្រាប់​អ្នក​រាល់គ្នា​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​រៀន​តាម​យើង​ពី​សេចក្ដី​ដែល​ថា​ កុំ​ឲ្យ​ហួស​ពី​សេចក្ដី​ដែល​បាន​ចែង​ទុក​ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់គ្នា​អួត​អំពី​មនុស្ស​ម្នាក់​ទាស់​នឹង​មនុស្ស​ម្នាក់​ទៀត​ឡើយ​


បងប្អូន​អើយ!​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ឲ្យ​ដឹង​ថា​ ដំណឹង​ល្អ​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​នេះ​មិន​មែន​ស្រប​តាម​មនុស្ស​ទេ​