ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។
១ កូរិនថូស 15:29 - Khmer Christian Bible បើមនុស្សស្លាប់មិនរស់ឡើងទេ តើពួកអ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ ធ្វើអ្វី? ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹកក្នុងនាមជាមនុស្សស្លាប់ដូច្នេះ? ព្រះគម្ពីរខ្មែរសាកល បើមិនដូច្នោះទេ តើពួកដែលទទួលពិធីជ្រមុជទឹកជំនួសមនុស្សស្លាប់ នឹងធ្វើដូចម្ដេច? ប្រសិនបើមនុស្សស្លាប់មិនត្រូវបានលើកឲ្យរស់ឡើងវិញទេ ហេតុអ្វីបានជាពួកគេទទួលពិធីជ្រមុជទឹកជំនួសមនុស្សស្លាប់ដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើមិនដូច្នោះទេ អស់អ្នកដែលទទួលពិធីជ្រមុជទឹកក្នុងនាមមនុស្សស្លាប់ នឹងធ្វើដូចម្តេច? ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទេ ហេតុអ្វីបានជាគេទទួលពិធីជ្រមុជទឹកក្នុងនាមមនុស្សស្លាប់ដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក* សម្រាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹកសម្រាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពុំនោះ ពួកអ្នកដែលទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់ នឹងធ្វើដូចម្តេច បើសិនជាពួកស្លាប់មិនរស់ឡើងវិញទេ នោះតើហេតុអ្វីបានជាគេទទួលបុណ្យជ្រមុជ ទុកជាគំរូពីសេចក្ដីស្លាប់ធ្វើអី អាល់គីតាប ប្រសិនបើមនុស្សស្លាប់មិនរស់ឡើងវិញទាល់តែសោះ ហេតុដូចម្ដេចបានជាមានគេទទួលពិធីជ្រមុជទឹក សម្រាប់ពួកអ្នកដែលស្លាប់ទៅហើយដូច្នេះ តើគេទទួលពិធីជ្រមុជទឹក សម្រាប់អ្នកស្លាប់ទាំងនោះ បានប្រយោជន៍អ្វី? |
ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «អ្នកមិនដឹងថា អ្នកកំពុងសុំអ្វីទេ តើអ្នកអាចផឹកពីពែងដែលខ្ញុំបម្រុងនឹងផឹកនេះបានដែរឬទេ?» ពួកគេទូលព្រះអង្គថា៖ «យើងអាចផឹកបាន»។
ហើយគេបានទទួលសារភាពបាបរបស់ខ្លួន និងបានទទួលពិធីជ្រមុជទឹកពីគាត់ក្នុងអូរយ័រដាន់។
ដ្បិតបើពួកមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ
លុះដល់ពេលអ្វីៗទាំងអស់ស្ថិតនៅក្រោមព្រះអង្គហើយ ទើបព្រះរាជបុត្រាផ្ទាល់នឹងស្ថិតនៅក្រោមព្រះមួយអង្គដែលបានដាក់អ្វីៗទាំងអស់ឲ្យនៅក្រោមព្រះអង្គដែរ ដើម្បីឲ្យព្រះជាម្ចាស់សោយរាជ្យលើគ្រប់ទាំងអស់នៅក្នុងគ្រប់ការទាំងអស់។
បើខ្ញុំប្រយុទ្ធជាមួយសត្វសាហាវនៅក្រុងអេភេសូរក្នុងនាមជាមនុស្សសាមញ្ញ តើមានប្រយោជន៍អ្វីដល់ខ្ញុំ? បើមនុស្សស្លាប់មិនរស់ឡើងវិញដូច្នេះ ចូរយើងស៊ីផឹកទៅ ព្រោះថ្ងៃស្អែកយើងនឹងស្លាប់។