សូម្បីតែឧបករណ៍តន្រ្ដីដែលគ្មានជីវិត មិនថាជាខ្លុយ ឬស៊ុងក្ដី បើពួកវាមិនបញ្ចេញសំឡេងខុសគ្នាទេ តើធ្វើដូចម្ដេចឲ្យដឹងបានថា ឧបករណ៍ដែលគេកំពុងលេង ឬដេញនោះ ជាសំឡេងខ្លុយ ឬស៊ុង?
១ កូរិនថូស 14:8 - Khmer Christian Bible ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងប្រុងប្រៀបខ្លួនក្នុងចម្បាំងបាន? ព្រះគម្ពីរខ្មែរសាកល ជាការពិត ប្រសិនបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងត្រៀមខ្លួនទៅច្បាំង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបើត្រែបញ្ចេញសំឡេងមិនច្បាស់ តើអ្នកណានឹងប្រុងប្រៀបខ្លួនទៅច្បាំងបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បាំង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯត្រែ ក៏ដូចគ្នា បើឮសូរមិនច្បាស់ នោះតើនឹងមានអ្នកណាប្រុងប្រៀបខ្លួនទៅច្បាំងបាន អាល់គីតាប បើត្រែបញ្ចេញសំឡេងមិនច្បាស់ តើនរណានឹងរៀបចំខ្លួនទៅច្បាំង?។ |
សូម្បីតែឧបករណ៍តន្រ្ដីដែលគ្មានជីវិត មិនថាជាខ្លុយ ឬស៊ុងក្ដី បើពួកវាមិនបញ្ចេញសំឡេងខុសគ្នាទេ តើធ្វើដូចម្ដេចឲ្យដឹងបានថា ឧបករណ៍ដែលគេកំពុងលេង ឬដេញនោះ ជាសំឡេងខ្លុយ ឬស៊ុង?