ក្រោយមក ពេលពួកគាត់ធ្វើដំណើរកាត់តាមក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនា ពួកគាត់ក៏មកដល់ក្រុងថែស្សាឡូនីចដែលមានសាលាប្រជុំមួយរបស់ជនជាតិយូដានៅទីនោះ។
១ កូរិនថូស 14:36 - Khmer Christian Bible តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញមកពីអ្នករាល់គ្នាឬ? ឬមានតែអ្នករាល់គ្នាប៉ុណ្ណោះឬ ដែលបានទទួលព្រះបន្ទូល? ព្រះគម្ពីរខ្មែរសាកល តើព្រះបន្ទូលរបស់ព្រះចេញមកពីអ្នករាល់គ្នាឬ? តើព្រះបន្ទូលបានទៅដល់តែអ្នករាល់គ្នាប៉ុណ្ណោះឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះបន្ទូលបានចេញពីអ្នករាល់គ្នាមកឬ? ឬមួយមានតែអ្នករាល់គ្នាប៉ុណ្ណោះដែលទទួលបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលព្រះបន្ទូល? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចុះដូចម្តេច តើព្រះបន្ទូលបានចេញពីពួកអ្នករាល់គ្នាមក ឬបានមកត្រឹមតែអ្នករាល់គ្នាតែប៉ុណ្ណោះ អាល់គីតាប តើបន្ទូលរបស់អុលឡោះ ចេញមកពីចំណោមបងប្អូនឬ? ឬមួយមានតែបងប្អូនប៉ុណ្ណោះទេដែលបានទទួលបន្ទូលនៃអុលឡោះ? |
ក្រោយមក ពេលពួកគាត់ធ្វើដំណើរកាត់តាមក្រុងអាំភីប៉ូលី និងក្រុងអ័ប៉ុឡូនា ពួកគាត់ក៏មកដល់ក្រុងថែស្សាឡូនីចដែលមានសាលាប្រជុំមួយរបស់ជនជាតិយូដានៅទីនោះ។
ពួកអ្នកជូនដំណើរលោកប៉ូលបានទៅជាមួយលោកប៉ូលរហូតដល់ក្រុងអាថែន ហើយបានត្រលប់មកវិញ ក្រោយពីទទួលពាក្យបណ្ដាំឲ្យលោកស៊ីឡាស និងលោកធីម៉ូថេទៅតាមលោកប៉ូលជាប្រញាប់។
ហើយបើពួកនាងចង់រៀនអំពីអ្វីមួយ ចូរឲ្យពួកនាងសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតជាការអាម៉ាស់មួយដែលឲ្យស្រ្ដីនិយាយនៅក្នុងក្រុមជំនុំ។
បើមានអ្នកណាស្មានថា ខ្លួនជាអ្នកនាំព្រះបន្ទូល ឬជាមនុស្សពេញដោយព្រះវិញ្ញាណ ចូរឲ្យអ្នកនោះដឹងច្បាស់ថា សេចក្ដីដែលខ្ញុំសរសេរមកអ្នករាល់គ្នានេះជាបញ្ញត្តិរបស់ព្រះអម្ចាស់។
ដ្បិតតើអ្នកណាបានធ្វើឲ្យអ្នកខុសប្លែកពីគេ? តើអ្នកមានអ្វី ដែលអ្នកមិនបានទទួល? ចុះបើអ្នកបានទទួលហើយ ហេតុអ្វីបានជាអួតខ្លួន ដូចជាមិនបានទទួលដូច្នេះ?
ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលចេញពីអ្នករាល់គ្នានោះ មិនមែនត្រឹមតែបានឮសុសសាយក្នុងស្រុកម៉ាសេដូន និងស្រុកអាខៃប៉ុណ្ណោះទេ គឺជំនឿរបស់អ្នករាល់គ្នាលើព្រះជាម្ចាស់បានលេចឮនៅគ្រប់ទីកន្លែង ដូច្នេះហើយបានជាយើងមិនបាច់និយាយអ្វីទៀតឡើយ