ហើយពួកអ្នកកោះនោះបានបង្ហាញចិត្ដសប្បុរសដល់យើងរកប្រៀបផ្ទឹមពុំបាន ពួកគេបានបង្កាត់ភ្លើងទទួលពួកយើងទាំងអស់គ្នា ព្រោះភ្លៀងកំពុងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។
១ កូរិនថូស 14:11 - Khmer Christian Bible ដូច្នេះហើយបើខ្ញុំមិនយល់អត្ថន័យភាសានោះទេ ខ្ញុំនឹងត្រលប់ជាជនបរទេសសម្រាប់អ្នកដែលកំពុងនិយាយ ហើយអ្នកដែលកំពុងនិយាយក៏ជាជនបរទេសសម្រាប់ខ្ញុំដែរ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់ភាសានោះ ខ្ញុំជាជនបរទេសចំពោះអ្នកដែលនិយាយនោះ ហើយអ្នកដែលនិយាយនោះក៏ជាជនបរទេសចំពោះខ្ញុំដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ប្រសិនបើខ្ញុំមិនយល់ន័យរបស់សំឡេងនោះទេ ខ្ញុំនឹងដូចជាជនបរទេសចំពោះអ្នកនិយាយ ហើយអ្នកនិយាយក៏ដូចជាជនបរទសចំពោះខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើខ្ញុំមិនយល់ន័យសំឡេងនោះ នោះអ្នកដែលនិយាយ នឹងទុកខ្ញុំដូចជាអ្នកប្រទេសដទៃ ហើយអ្នកដែលនិយាយនឹងបានដូចជាអ្នកប្រទេសដទៃដល់ខ្ញុំដែរ អាល់គីតាប ប៉ុន្ដែ ប្រសិនបើខ្ញុំមិនយល់ន័យនៃពាក្យណាមួយទេនោះ អ្នកនិយាយមើលមកខ្ញុំដូចជាជនបរទេស ហើយខ្ញុំមើលទៅអ្នកនិយាយនោះវិញ ដូចជាជនបរទេសដែរ។ |
ហើយពួកអ្នកកោះនោះបានបង្ហាញចិត្ដសប្បុរសដល់យើងរកប្រៀបផ្ទឹមពុំបាន ពួកគេបានបង្កាត់ភ្លើងទទួលពួកយើងទាំងអស់គ្នា ព្រោះភ្លៀងកំពុងធ្លាក់ ហើយធាតុអាកាសក៏ត្រជាក់។
ពេលពួកអ្នកកោះឃើញពស់វែកកំពុងព្យួរជាប់ដៃរបស់លោកប៉ូល ពួកគេក៏និយាយគ្នាថា៖ «មនុស្សនេះប្រាកដជាឃាតកហើយ ទើបសេចក្ដីយុត្ដិធម៌មិនទុកឲ្យគាត់រស់ ទោះជាគាត់បានរួចជីវិតពីសមុទ្រក៏ដោយ»។
ខ្ញុំជំពាក់ទាំងជនជាតិក្រេក និងជនជាតិដទៃទៀត ទាំងអ្នកប្រាជ្ញ និងអ្នកល្ងង់ខ្លៅ
នៅក្នុងពិភពលោកអាចមានភាសាច្រើនមែន ប៉ុន្ដែគ្មានភាសាណាមួយដែលគ្មានអត្ថន័យនោះទេ
មានសេចក្ដីចែងទុកក្នុងគម្ពីរវិន័យថា៖ «យើងនឹងនិយាយទៅប្រជាជននេះដោយភាសាផ្សេងៗ ហើយដោយបបូរមាត់របស់អ្នកផ្សេង ប៉ុន្ដែពួកគេមិនស្ដាប់យើងដដែល» គឺព្រះអម្ចាស់មានបន្ទូលដូច្នេះ។
នៅសណ្ឋាននោះលែងមានជនជាតិក្រេក ឬជនជាតិយូដា ពួកកាត់ស្បែក ឬពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ឬពួកជនជាតិភាគតិច បាវបម្រើ ឬអ្នកមានសេរីភាពទៀតហើយ ព្រោះព្រះគ្រិស្ដជាទាំងអស់ ហើយគង់នៅក្នុងអ្វីៗទាំងអស់។