ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ កូរិន‌ថូស 12:23 - Khmer Christian Bible

រីឯ​អវយវៈ​ណា​ដែល​យើង​គិត​ថា​អាប់ឱន​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​យើង​សម្អិត​សម្អាង​ឲ្យ​កាន់តែ​ថ្លៃថ្នូរ​ ហើយ​អវយវៈ​របស់​យើង​ណា​ដែល​មើល​ទៅ​មិន​ស្អាត​ នោះ​ត្រលប់​ជា​កាន់តែ​ស្អាត​ឡើង​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហើយ​ចំពោះ​អវយវៈ​ទាំងនោះ​ដែល​មើលទៅដូចជា​មិនសូវមានកិត្ដិយស​ក្នុង​រូបកាយ យើង​ក៏​បន្ថែម​កិត្តិយស​ឲ្យ​កាន់តែច្រើន​; ដូច្នេះ​អវយវៈ​របស់យើង​ដែល​មិនល្អមើល ក៏​កាន់តែ​មាន​ភាពសមរម្យ​ទៅទៀត

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​អវ‌យវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​រាប់​អាន​កាន់​តែ​ខ្លាំង ហើយ​អវ‌យវៈ​ណា​របស់​យើង​ដែល​មិន​ល្អ​មើល នោះ​យើង​កាន់​តែ​គោរព​យ៉ាង​ពិសេស​វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​អវយវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​បាន​រាប់​អាន​លើស​ទៅ​ទៀត ឯ​អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត

សូមមើលជំពូក

អាល់គីតាប

ហើយ​សរីរាង្គ​ណា​ដែល​យើង​ចាត់​ទុក​ថា​មិន​សូវ​ថ្លៃ‌ថ្នូរ យើង​គោរព​សរីរាង្គ​នោះ​ខ្លាំង​ជាង​គេ​ទាំង​អស់។ សរីរាង្គ​ណា​ដែល​មិន​សូវ​សមរម្យ យើង​គោរព​យ៉ាង​ពិសេស​ទៅ​វិញ។

សូមមើលជំពូក



១ កូរិន‌ថូស 12:23
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយ​ទៅ​វិញ​ ​អវយវៈ​ណា​ដែល​មើល​ទៅ​ដូចជា​ខ្សោយ​ជាង​គេ​នៅ​ក្នុង​រូបកាយ​ នោះ​ត្រលប់​ជា​សំខាន់​វិញ​


ប៉ុន្ដែ​អវយវៈ​របស់​យើង​ដែល​ស្អាត​ហើយ​នោះ​ មិន​ត្រូវការ​សម្អិត​សម្អាង​ឡើយ​ ដ្បិត​ព្រះជាម្ចាស់​បាន​ផ្គុំ​រូបកាយ​ឡើង​ ដោយ​ប្រទាន​ឲ្យ​មាន​តម្លៃ​កាន់​តែ​វិសេស​ដល់​អវយវៈ​ណា​ដែល​មាន​ការ​ខ្វះខាត​


ប៉ុន្ដែ​បើ​នាង​នៅ​ជាប់​ក្នុង​ជំនឿ​ សេចក្ដី​ស្រឡាញ់​ និង​សេចក្ដី​បរិសុទ្ធ​ ទាំង​មាន​អត្ដចរិត​ត្រឹមត្រូវ​ នោះ​នាង​នឹង​បាន​សង្គ្រោះ​នៅ​ពេល​ដែល​នាង​សម្រាល​កូន។​


រីឯ​ស្រីៗ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តុប​តែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​សមរម្យ​ សុភាព​រាបសា​ មិន​ឆើត​ឆាយ​ ហើយ​មិន​មែន​ដោយ​ក្រង​សក់​ ពាក់​មាស​ ពាក់​គជ់​ ឬ​សម្លៀក​បំពាក់​ថ្លៃៗ​ឡើយ​