ចូរឲ្យពាក្យអ្នករាល់គ្នា មែនគឺមែន ទេគឺទេ ប៉ុន្ដែលើសពីសេចក្ដីទាំងនេះ គឺមកពីអារក្សសាតាំងទេ។
អេភេសូរ 6:16 - Khmer Christian Bible ជាមួយនឹងសេចក្ដីទាំងអស់នេះ ចូរយកជំនឿជាខែល ដែលអ្នករាល់គ្នាអាចពន្លត់គ្រាប់ព្រួញភ្លើងទាំងឡាយរបស់អារក្សសាតាំងបានដោយសារខែលនោះ ព្រះគម្ពីរខ្មែរសាកល ក្នុងគ្រប់ស្ថានភាព ចូរយកខែលនៃជំនឿ ដោយខែលនោះអ្នករាល់គ្នាអាចពន្លត់ព្រួញភ្លើងទាំងអស់របស់មេអាក្រក់បាន; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ថែមទៅនឹងសេចក្ដីទាំងនេះ ចូរយកជំនឿទុកជាខែល ដែលអ្នករាល់គ្នាអាចនឹងរំលត់អស់ទាំងព្រួញឆេះរបស់អាកំណាច ដោយសារខែលនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាពិសេស ចូរយកជំនឿធ្វើជាខែល ដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់មារ*កំណាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថែមទាំងយកសេចក្ដីជំនឿទុកជាខែលផង ដែលអ្នករាល់គ្នានឹងអាចរំលត់ អស់ទាំងព្រួញឆេះរបស់មេកំណាច ដោយសារខែលនោះបាន អាល់គីតាប ជាពិសេស ចូរយកជំនឿធ្វើជាខែលដើម្បីឲ្យបងប្អូនអាចពន្លត់ព្រួញភ្លើងទាំងប៉ុន្មានរបស់អ៊ីព្លេសកំណាច។ |
ចូរឲ្យពាក្យអ្នករាល់គ្នា មែនគឺមែន ទេគឺទេ ប៉ុន្ដែលើសពីសេចក្ដីទាំងនេះ គឺមកពីអារក្សសាតាំងទេ។
មិនមែនយើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាទេ ប៉ុន្ដែយើងជាអ្នករួមការងារជាមួយអ្នករាល់គ្នា សម្រាប់អំណររបស់អ្នករាល់គ្នាវិញ ព្រោះអ្នករាល់គ្នាបានឈរមាំមួនដោយជំនឿរួចហើយ។
ប៉ុន្ដែយើងជាពួកនៃថ្ងៃ យើងត្រូវដឹងខ្លួនទាំងពាក់ជំនឿ និងសេចក្ដីស្រឡាញ់ជាអាវក្រោះ ព្រមទាំងយកសេចក្ដីសង្ឃឹមនៃសេចក្ដីសង្រ្គោះជាមួក