ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
អេភេសូរ 4:29 - Khmer Christian Bible កុំឲ្យមានពាក្យអាក្រក់ណាចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយពាក្យល្អៗសម្រាប់ការស្អាងចិត្ដតាមដែលត្រូវការ ដើម្បីផ្ដល់ព្រះគុណដល់អស់អ្នកដែលស្ដាប់។ ព្រះគម្ពីរខ្មែរសាកល កុំឲ្យមានសម្ដីថោកទាបណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ចូរនិយាយពាក្យល្អសម្រាប់ការស្អាងទឹកចិត្តតាមដែលគេត្រូវការ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកដែលស្ដាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អៗ សម្រាប់ស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំព្រះពរមកឲ្យអ្នកស្ដាប់ផងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនត្រូវឲ្យមានពាក្យអាក្រក់ណាមួយ ចេញពីមាត់អ្នករាល់គ្នាឡើយ ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់ អាល់គីតាប កុំឲ្យមានពាក្យអាស្រូវណាមួយចេញពីមាត់បងប្អូនឡើយ ផ្ទុយទៅវិញ ត្រូវនិយាយតែពាក្យល្អដែលជួយកសាងជំនឿអ្នកដទៃ ប្រសិនបើគេត្រូវការ ព្រមទាំងនាំពរមកឲ្យអ្នកស្ដាប់ផងដែរ។ |
ចូរឲ្យពន្លឺអ្នករាល់គ្នាភ្លឺនៅចំពោះមុខមនុស្សយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា រួចសរសើរតម្កើងព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌។
ពួកគេគ្រប់គ្នាបានសរសើរព្រះអង្គ និងនឹកអស្ចារ្យពីព្រះបន្ទូលប្រកបដោយព្រះគុណដែលបានចេញពីព្រះឱស្ឋរបស់ព្រះអង្គមក ប៉ុន្ដែពួកគេនិយាយគ្នាថា៖ «តើអ្នកនេះមិនមែនជាកូនរបស់យ៉ូសែបទេឬ?»
ដូច្នេះហើយ យើងត្រូវដេញតាមសេចក្ដីទាំងឡាយ ដែលនាំឲ្យមានសេចក្ដីសុខសាន្ដ និងការស្អាងចិត្ដដល់គ្នាទៅវិញទៅមក។
ចូរយើងម្នាក់ៗធ្វើឲ្យអ្នកជិតខាងពេញចិត្ដ ដើម្បីជាការល្អសម្រាប់ស្អាងចិត្ដឡើង
ប៉ុន្ដែនៅក្នុងក្រុមជំនុំ ខ្ញុំចង់និយាយពាក្យប្រាំម៉ាត់នៅក្នុងគំនិតរបស់ខ្ញុំ ដែលអាចទូន្មានអ្នកដទៃ ជាជាងនិយាយភាសាចម្លែកអស្ចារ្យមួយម៉ឺនម៉ាត់។
ដើម្បីឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍សម្រាប់កិច្ចការបម្រើ និងការស្អាងរូបកាយរបស់ព្រះគ្រិស្ដ
ដែលបានផ្គុំ និងភ្ជាប់រូបកាយទាំងមូលឡើងដោយសារសន្លាក់ទាំងអស់ដែលទ្រទ្រង់ ស្របទៅតាមកម្រិតសមត្ថភាពរៀងៗខ្លួនរបស់ផ្នែកនិមួយៗ ដែលធ្វើឲ្យរូបកាយចម្រើនឡើង ដើម្បីនឹងស្អាងរូបកាយនោះឡើងនៅក្នុងសេចក្ដីស្រឡាញ់។
ចូរឲ្យអ្នករាល់គ្នាមានពាក្យសំដីល្អៗជានិច្ច ទាំងមានជាតិប្រៃផង ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ត្រូវឆ្លើយនឹងមនុស្សម្នាក់ៗយ៉ាងណា។
ដូច្នេះ ចូរកម្សាន្ដចិត្ដគ្នា ហើយស្អាងគ្នាទៅវិញទៅមកដូចដែលអ្នករាល់គ្នាកំពុងធ្វើស្រាប់។
ទាំងមានកិរិយាល្អនៅក្នុងចំណោមសាសន៍ដទៃចុះ ដើម្បីឲ្យគេសរសើរតម្កើងព្រះជាម្ចាស់នៅថ្ងៃប្រោសលោះ ដោយបានឃើញអំពើល្អរបស់អ្នករាល់គ្នា ទោះបីគេធ្លាប់និយាយមួលបង្កាច់អ្នករាល់គ្នាទុកដូចជាអ្នកប្រព្រឹត្ដអាក្រក់ក៏ដោយ។
រីឯប្រពន្ធរាល់គ្នាក៏ដូច្នោះដែរ ត្រូវចុះចូលនឹងប្ដីរបស់ខ្លួន ទោះបីប្ដីនោះមិនស្ដាប់បង្គាប់ព្រះបន្ទូលក៏ដោយ ក៏គង់តែអាចទាក់ទាញចិត្ដប្ដីរបស់ខ្លួនបានតាមរយៈអាកប្បកិរិយាដែលគ្មានសំដីរបស់ប្រពន្ធ
ដ្បិតពួកគេនិយាយពាក្យអួតអាងឥតប្រយោជន៍ ហើយទាក់ទាញអស់អ្នកដែលទើបតែរួចចេញពីពួកអ្នករស់នៅក្នុងសេចក្ដីវង្វេងដោយសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម និងការល្មោភកាម