ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។
អេភេសូរ 4:18 - Khmer Christian Bible គំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យសុង ហើយបានដាច់ចេញពីព្រះជន្មរបស់ព្រះជាម្ចាស់ដោយសារភាពល្ងង់ខ្លៅដែលមាននៅក្នុងពួកគេ និងដោយសារចិត្ដរឹងរូសរបស់ពួកគេ។ ព្រះគម្ពីរខ្មែរសាកល ចិត្តគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យងងឹតសូន្យ ទាំងត្រូវបានបំបែកចេញពីជីវិតដែលមកពីព្រះ ដោយសារតែភាពអវិជ្ជាដែលមាននៅក្នុងពួកគេ មកពីភាពរឹងរូសនៃចិត្តរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គំនិតរបស់គេត្រូវងងឹត ហើយគេដាច់ចេញពីព្រះជន្មរបស់ព្រះ ដោយសារសេចក្តីល្ងង់ខ្លៅ និងចិត្តរឹងរូសរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីព្រះជន្មរបស់ព្រះជាម្ចាស់ ព្រោះគេមិនស្គាល់ព្រះអង្គ ហើយមានចិត្តរឹងរូសទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្ដីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង អាល់គីតាប គំនិតអ្នកទាំងនោះងងឹតសូន្យសុង គេនៅឆ្ងាយពីជីវិតរបស់អុលឡោះ ព្រោះគេមិនស្គាល់ទ្រង់ ហើយមានចិត្ដរឹងរូសទៀតផង។ |
ដ្បិតចិត្ដរបស់ប្រជាជននេះបានត្រលប់ជាស្ពឹក ត្រចៀកគេធ្ងន់ពិបាកស្ដាប់ ហើយគេក៏បិទភ្នែក បើពុំនោះសោត គេមុខជាមើលឃើញនឹងភ្នែក ស្ដាប់ឮនឹងត្រចៀក យល់នៅក្នុងចិត្ដ រួចប្រែចិត្ដ ហើយយើងនឹងប្រោសពួកគេឲ្យជា។
ព្រះអង្គក៏ទតមើលជុំវិញទាំងក្រេវក្រោធ និងសោកសៅចំពោះចិត្ដរឹងរូសរបស់គេ ព្រះអង្គមានបន្ទូលទៅបុរសនោះថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏លាតដៃ ហើយដៃគាត់ក៏បានជាដូចដៃម្ខាងទៀត
ព្រះអង្គបានធ្វើឲ្យភ្នែករបស់ពួកគេខ្វាក់ ហើយឲ្យចិត្តរបស់ពួកគេរឹង ដើម្បីកុំឲ្យពួកគេមើលឃើញដោយភ្នែក ហើយយល់នៅក្នុងចិត្ដ រួចប្រែចិត្ត នោះយើងនឹងប្រោសពួកគេឲ្យជា។
ដ្បិតពីមុនព្រះជាម្ចាស់បានទតរំលងគ្រាដែលមនុស្សល្ងង់ខ្លៅមែន ប៉ុន្ដែឥឡូវនេះ ព្រះអង្គបង្គាប់មនុស្សទាំងអស់នៅគ្រប់ទីកន្លែងឲ្យប្រែចិត្ត
ដូច្នេះ បងប្អូនអើយ! ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្ដដោយមិនដឹង ដូចដែលពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាបានប្រព្រឹត្ដដែរ។
ដោយព្រោះពួកគេមិនព្រមទទួលស្គាល់ព្រះជាម្ចាស់សោះ ព្រះអង្គក៏បណ្ដោយពួកគេឲ្យទៅតាមគំនិតខុសឆ្គង គឺឲ្យប្រព្រឹត្ដមិនគួរគប្បី
បងប្អូនអើយ! ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹងអំពីអាថ៌កំបាំងនេះឡើយ ដើម្បីកុំឲ្យអ្នករាល់គ្នាស្មានថាខ្លួនឯងឆ្លាត គឺថាជនជាតិអ៊ីស្រាអែលមួយចំនួនមានចិត្ដរឹងរូស រហូតទាល់តែឲ្យសាសន៍ដទៃទាំងឡាយបានចូលមកគ្រប់ចំនួន។
តើយ៉ាងដូចម្ដេចទៀត? អ្វីដែលជនជាតិអ៊ីស្រាអែលស្វែងរក នោះមិនបានទទួលឡើយ ប៉ុន្ដែពួកដែលត្រូវបានជ្រើសរើសបានទទួល ឯអ្នកឯទៀតៗត្រូវធ្វើឲ្យមានចិត្ដរឹងរូស
ហើយជឿជាក់ថាខ្លួនជាអ្នកនាំផ្លូវមនុស្សខ្វាក់ ជាពន្លឺសម្រាប់អ្នកនៅក្នុងសេចក្ដីងងឹត
ដ្បិតដោយសារប្រាជ្ញារបស់ព្រះជាម្ចាស់ហើយ បានជាមនុស្សលោកមិនបានស្គាល់ព្រះជាម្ចាស់ដោយសារប្រាជ្ញារបស់ខ្លួនទេ គឺព្រះជាម្ចាស់សព្វព្រះហឫទ័យសង្គ្រោះពួកអ្នកដែលជឿតាមរយៈសេចក្ដីប្រកាសដ៏លេលានេះ
គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកអ្នកគ្រប់គ្រងនៃលោកិយនេះបានយល់អំពីប្រាជ្ញានេះទេ ព្រោះបើពួកគេយល់មែន នោះពួកគេមុខជាមិនបានឆ្កាងព្រះអម្ចាស់នៃសិរីរុងរឿងឡើយ
ប៉ុន្ដែគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញនៅក្នុងព្រះគ្រិស្ដ
ជាពួកអ្នកដែលព្រះនៃលោកិយនេះបានធ្វើឲ្យគំនិតរបស់ពួកអ្នកគ្មានជំនឿទៅជាងងឹត ដើម្បីកុំឲ្យពន្លឺដំណឹងល្អនៃសិរីរុងរឿងរបស់ព្រះគ្រិស្ដដែលជារូបអង្គរបស់ព្រះជាម្ចាស់បានចែងចាំងឡើយ
កាលអ្នករាល់គ្នាមិនទាន់ស្គាល់ព្រះជាម្ចាស់នៅឡើយ អ្នករាល់គ្នាបានបម្រើព្រះទាំងឡាយដែលមិនមែនជាព្រះដ៏ពិត
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាបានស្លាប់នៅក្នុងកំហុស និងបាបរបស់អ្នករាល់គ្នា
ពេលនោះ អ្នករាល់គ្នាគ្មានព្រះគ្រិស្ដទេ ហើយមិនត្រូវបានរាប់បញ្ចូលថាជាជនជាតិអ៊ីស្រាអែលឡើយ ក៏ជាអ្នកក្រៅខាងឯកិច្ចព្រមព្រៀងនៃសេចក្ដីសន្យា គ្មានសង្ឃឹម និងគ្មានព្រះជាម្ចាស់នៅក្នុងលោកិយនេះផង
ដូច្នេះកាលពីដើមអ្នករាល់គ្នាបានដាច់ចេញពីព្រះជាម្ចាស់ ហើយបានតាំងចិត្ដធ្វើជាសត្រូវដោយប្រព្រឹត្ដអំពើអាក្រក់
ហើយសម្ដេចសង្ឃអាចអត់ឱនដល់មនុស្សល្ងង់ខ្លៅ និងវង្វេងបាន ព្រោះគាត់ផ្ទាល់ក៏មានភាពទន់ខ្សោយដែរ
ប៉ុន្ដែនៅផ្នែកទីពីរ មានតែសម្ដេចសង្ឃប៉ុណ្ណោះដែលអាចចូលបានក្នុងមួយឆ្នាំម្ដង ដោយមានឈាមដែលគាត់ត្រូវថ្វាយសម្រាប់ខ្លួនឯង និងសម្រាប់បាបរបស់ប្រជាជន។
ឱ ពួកផិតក្បត់អើយ! តើមិនដឹងទេឬថា ការស្រឡាញ់លោកិយជាសត្រូវព្រះជាម្ចាស់? ដូច្នេះ អ្នកណាចង់ធ្វើមិត្តរបស់លោកិយ អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះជាម្ចាស់ហើយ។
ចូរធ្វើដូចជាកូនដែលស្ដាប់បង្គាប់ គឺមិនត្រូវធ្វើតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មានកាលដែលនៅល្ងង់ខ្លៅនោះឡើយ
ប៉ុន្ដែអ្នកណាដែលស្អប់បងប្អូនខ្លួន អ្នកនោះនៅក្នុងសេចក្ដីងងឹត ក៏ដើរក្នុងសេចក្ដីងងឹត ទាំងមិនដឹងថាខ្លួនកំពុងទៅណាផង ព្រោះសេចក្ដីងងឹតបានធ្វើឲ្យភ្នែករបស់គេខ្វាក់ទៅហើយ