ខ្ញុំនៅមានចៀមដែលមិននៅក្នុងក្រោលនេះ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយពួកវានឹងស្តាប់សំឡេងរបស់ខ្ញុំ រួចពួកវាក៏ត្រលប់ជាហ្វូងតែមួយដោយមានអ្នកគង្វាលតែម្នាក់។
អេភេសូរ 2:13 - Khmer Christian Bible ប៉ុន្ដែនៅក្នុងព្រះគ្រិស្ដយេស៊ូ អ្នករាល់គ្នាដែលពីមុននៅឆ្ងាយ ឥឡូវនេះត្រូវបាននាំមកជិតវិញ ដោយសារឈាមរបស់ព្រះគ្រិស្ដ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នករាល់គ្នាដែលពីមុននៅឆ្ងាយ ឥឡូវនេះត្រូវបាននាំមកជិតក្នុងព្រះគ្រីស្ទយេស៊ូវ ដោយព្រះលោហិតរបស់ព្រះគ្រីស្ទ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែឥឡូវនេះ នៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្តែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអង្គព្រះយេស៊ូគ្រិស្ត បងប្អូនបានមកនៅជិតដោយសារព្រះលោហិតរបស់ព្រះគ្រិស្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឥឡូវនេះ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះអ្នករាល់គ្នា ដែលពីដើមនៅឆ្ងាយ បានមកជិតវិញ ដោយសារព្រះលោហិតទ្រង់ អាល់គីតាប កាលពីដើម បងប្អូននៅឆ្ងាយមែន ក៏ប៉ុន្ដែ ឥឡូវនេះ ដោយបងប្អូនរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា បងប្អូនបានមកនៅជិតដោយសារឈាមរបស់អាល់ម៉ាហ្សៀស។ |
ខ្ញុំនៅមានចៀមដែលមិននៅក្នុងក្រោលនេះ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយពួកវានឹងស្តាប់សំឡេងរបស់ខ្ញុំ រួចពួកវាក៏ត្រលប់ជាហ្វូងតែមួយដោយមានអ្នកគង្វាលតែម្នាក់។
លោកស៊ីម៉ូនបានប្រាប់រួចហើយអំពីរបៀបដែលតាំងពីដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យជ្រើសរើសប្រជារាស្ដ្រមួយពីក្នុងចំណោមសាសន៍ដទៃសម្រាប់ព្រះនាមរបស់ព្រះអង្គ
ព្រោះសេចក្ដីសន្យានេះសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងសម្រាប់អស់អ្នកនៅឆ្ងាយ គឺអស់អ្នកដែលព្រះអម្ចាស់ជាព្រះរបស់យើងបានត្រាស់ហៅមកឯព្រះអង្គផ្ទាល់»។
ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។
បំភ្លឺភ្នែករបស់ពួកគេឲ្យបែរចេញពីសេចក្ដីងងឹតមកឯពន្លឺ ហើយពីអំណាចរបស់អារក្សសាតាំងមកឯព្រះជាម្ចាស់ ដើម្បីឲ្យពួកគេទទួលបានការលើកលែងទោសបាប និងមរតកក្នុងចំណោមអស់អ្នកដែលត្រូវបានញែកជាបរិសុទ្ធ ដោយជំនឿលើយើង។
ប៉ុន្ដែដោយសារព្រះអង្គ នោះអ្នករាល់គ្នាក៏នៅក្នុងព្រះគ្រិស្ដយេស៊ូដែលបានត្រលប់ជាប្រាជ្ញា មកពីព្រះជាម្ចាស់សម្រាប់យើង ទាំងខាងសេចក្ដីសុចរិត សេចក្ដីបរិសុទ្ធ និងសេចក្ដីប្រោសលោះ
ព្រោះយើងទាំងអស់គ្នាបានទទួលពិធីជ្រមុជទឹកទៅក្នុងរូបកាយតែមួយ ដោយសារព្រះវិញ្ញាណតែមួយ មិនថា ជនជាតិយូដា ឬជនជាតិក្រេក មិនថា បាវបម្រើ ឬអ្នកមានសេរីភាពឡើយ គឺព្រះជាម្ចាស់ប្រទានឲ្យយើងទាំងអស់គ្នាផឹកព្រះវិញ្ញាណតែមួយ
ហើយបងប្អូនខ្លះក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្ដែត្រូវបានលាងសំអាត និងត្រូវបានញែកជាបរិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតដោយសារព្រះនាមព្រះអម្ចាស់យេស៊ូគ្រិស្ដ និងដោយសារព្រះវិញ្ញាណនៃព្រះជាម្ចាស់របស់យើង
ដូច្នេះបើអ្នកណានៅក្នុងព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី ហើយអ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗត្រលប់ជាថ្មីវិញ
ដូច្នេះ ដោយព្រោះអ្នកទាំងអស់គ្នាបានត្រលប់ជាតែមួយនៅក្នុងព្រះគ្រិស្ដយេស៊ូ នោះគ្មានជនជាតិយូដា គ្មានជនជាតិក្រេក គ្មានបាវបម្រើ គ្មានអ្នកមានសេរីភាព ហើយក៏គ្មានប្រុស គ្មានស្រីទៀតដែរ
ខ្ញុំប៉ូល ជាសាវករបស់ព្រះយេស៊ូគ្រិស្ដតាមបំណងរបស់ព្រះជាម្ចាស់ ជូនចំពោះពួកបរិសុទ្ធ និងពួកអ្នកស្មោះត្រង់ទាំងឡាយនៅក្នុងព្រះគ្រិស្ដយេស៊ូដែលនៅក្រុងអេភេសូរ
ហើយនៅក្នុងព្រះអង្គ យើងមានការប្រោសលោះតាមរយៈឈាមរបស់ព្រះអង្គ គឺការលើកលែងទោសកំហុសទាំងឡាយស្របតាមព្រះគុណដ៏បរិបូររបស់ព្រះអង្គ
ព្រោះយើងជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ដែលត្រូវបានបង្កើតមកនៅក្នុងព្រះគ្រិស្ដយេស៊ូសម្រាប់ការល្អដែលព្រះជាម្ចាស់បានរៀបចំទុកជាមុន ដើម្បីឲ្យយើងប្រព្រឹត្ដតាម។
ពេលនោះ អ្នករាល់គ្នាគ្មានព្រះគ្រិស្ដទេ ហើយមិនត្រូវបានរាប់បញ្ចូលថាជាជនជាតិអ៊ីស្រាអែលឡើយ ក៏ជាអ្នកក្រៅខាងឯកិច្ចព្រមព្រៀងនៃសេចក្ដីសន្យា គ្មានសង្ឃឹម និងគ្មានព្រះជាម្ចាស់នៅក្នុងលោកិយនេះផង
កាលពីមុនអ្នករាល់គ្នារស់នៅតាមរបៀបរបស់លោកិយនេះ គឺតាមចៅហ្វាយនៃសិទ្ធិអំណាចនៅលើអាកាស ជាវិញ្ញាណដែលកំពុងធ្វើការសព្វថ្ងៃនេះក្នុងពួកកូនៗដែលមិនស្តាប់បង្គាប់។
ហើយនៅក្នុងព្រះគ្រិស្ដយេស៊ូ ព្រះអង្គបានប្រោសយើងឲ្យរស់ឡើងវិញរួមជាមួយព្រះគ្រិស្ដ និងបានឲ្យយើងអង្គុយរួមជាមួយព្រះអង្គនៅឯស្ថានសួគ៌
ដ្បិតព្រះគ្រិស្ដក៏បានរងទុក្ខម្ដងដោយព្រោះបាបដែរ គឺព្រះអង្គសុចរិតបានសោយទិវង្គតជំនួសមនុស្សទុច្ចរិត ដើម្បីឲ្យព្រះអង្គនាំអ្នករាល់គ្នាទៅឯព្រះជាម្ចាស់ ព្រះអង្គត្រូវគេសម្លាប់ខាងឯសាច់ឈាម ប៉ុន្ដែត្រូវបានប្រោសឲ្យរស់ឡើងវិញខាងឯព្រះវិញ្ញាណ
អ្នកទាំងនោះក៏ច្រៀងចម្រៀងថ្មីមួយថា៖ «ព្រះអង្គស័ក្ដិសមនឹងយកសៀវភៅនេះ និងបកត្រានៅលើសៀវភៅនេះ ដ្បិតព្រះអង្គត្រូវបានគេសម្លាប់ ហើយបានលោះមនុស្សពីគ្រប់ទាំងកុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់ប្រទេសសម្រាប់ព្រះជាម្ចាស់ ដោយសារឈាមរបស់ព្រះអង្គ