ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។
ហេព្រើរ 9:10 - Khmer Christian Bible ទាំងនោះគ្រាន់តែជាក្បួនតម្រាខាងសាច់ឈាមអំពីម្ហូបអាហារ ភេសជ្ជៈ និងការលាងសំអាតផ្សេងៗប៉ុណ្ណោះដែលបានប្រើរហូតដល់ពេលដែលមានការកែប្រែឡើងវិញ។ ព្រះគម្ពីរខ្មែរសាកល ពីព្រោះរបស់ទាំងនោះទាក់ទងនឹងអាហារ គ្រឿងផឹក និងពិធីលាងសម្អាតផ្សេងៗតែប៉ុណ្ណោះ ជាបទបញ្ជាខាងសាច់ឈាមដែលគេអនុវត្ត រហូតដល់ពេលនៃការកែទម្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺដោះស្រាយបានតែខាងម្ហូបអាហារ ភេសជ្ជៈ ហើយការលាងសម្អាតផ្សេងៗ ជាបញ្ញត្តិខាងសាច់ឈាមដែលបង្គាប់មកប៉ុណ្ណោះ ទម្រាំដល់ពេលកែទម្រង់អ្វីៗឡើងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារ ភេសជ្ជៈ និងអំពីការប្រោះទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទម្រាំដល់ពេលព្រះជាម្ចាស់កែទម្រង់អ្វីៗទាំងអស់ឡើងវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានតែសេចក្ដីបញ្ញត្តខាងសាច់ឈាមទេ ដែលសំដែងពីម្ហូបម្ហា នឹងគ្រឿងផឹក ហើយការលាងសំអាតផ្សេងៗ ដែលបង្គាប់មក ដរាបដល់វេលាដែលរៀបចំឲ្យត្រឹមត្រូវឡើងវិញ។ អាល់គីតាប ពិធីទាំងនោះគ្រាន់តែជាក្បួនតម្រារបស់មនុស្ស អំពីម្ហូបអាហារភេសជ្ជៈ និងអំពីពិធីជ្រមុជទឹកផ្សេងៗប៉ុណ្ណោះ ជាពិធីដែលប្រជាជនត្រូវធ្វើ ទំរាំដល់ពេលអុលឡោះកែទំរង់អ្វីៗទាំងអស់ឡើងវិញ។ |
ហើយពេលមកពីផ្សារវិញ គេមិនបរិភោគឡើយ លុះត្រាតែបានសំអាតខ្លួនសិន ហើយគេកាន់តាមទំនៀមទម្លាប់ជាច្រើនទៀត ដូចជា លាងពែង លាងប៉ាន់ លាងឆ្នាំង និងលាងតុអាហារជាដើម។
ប៉ុន្ដែឥឡូវនេះអ្នករាល់គ្នាស្គាល់ព្រះជាម្ចាស់ហើយ តែស៊ូនិយាយថាព្រះជាម្ចាស់បានស្គាល់អ្នករាល់គ្នាវិញ ហេតុអ្វីបានជាអ្នករាល់គ្នាត្រលប់ទៅឯគោលការណ៍បឋមដ៏ទន់ខ្សោយ និងគ្មានតម្លៃម្តងទៀតដូច្នេះ? តើអ្នករាល់គ្នាចង់បម្រើអ្វីៗទាំងនោះសាថ្មីទៀតឬ?
ហើយឲ្យគម្រោងនោះបានសម្រេចនៅពេលកំណត់មកដល់ ដើម្បីប្រមូលអ្វីៗទាំងអស់ឲ្យរួមគ្នាតែមួយនៅក្នុងព្រះគ្រិស្ដ គឺទាំងអ្វីៗនៅស្ថានសួគ៌ និងនៅផែនដី
គឺព្រះអង្គបានលុបបំបាត់ក្រឹត្យវិន័យដែលមានបញ្ញត្ដិ និងសេចក្ដីបង្គាប់ទាំងឡាយចោល ដើម្បីឲ្យព្រះអង្គយកទាំងពីរមកបង្កើតជាមនុស្សថ្មីតែមួយនៅក្នុងព្រះអង្គ ទាំងធ្វើឲ្យមានសេចក្ដីសុខសាន្ត
ដូច្នេះ កុំឲ្យអ្នកណាម្នាក់ថ្កោលទោសអ្នករាល់គ្នាអំពីការបរិភោគ ការផឹក ឬអំពីពិធីបុណ្យ បុណ្យចូលខែ និងថ្ងៃសប្ប័ទឡើយ
នោះចូរឲ្យយើងចូលទៅជិតព្រះជាម្ចាស់ដោយចិត្ដស្មោះត្រង់ និងជំនឿជឿជាក់ ទាំងមានចិត្ដដែលបានប្រោះសំអាតពីមនសិការអាក្រក់ និងរូបកាយដែលបានលាងសំអាតដោយទឹកដ៏ស្អាតផង។
កុំបណ្ដោយតាមសេចក្ដីបង្រៀនផ្សេងៗ និងប្លែកៗឡើយ។ ដ្បិតជាការប្រសើរ ដែលតាំងចិត្ដឲ្យខ្ជាប់ខ្ជួនដោយព្រះគុណ មិនមែនដោយអាហារទេ ព្រោះអ្នកដែលប្រព្រឹត្ដបែបនេះ គ្មានប្រយោជន៍អ្វីឡើយ។
ព្រះជាម្ចាស់មិនបានដាក់លោកខាងមុខដែលយើងកំពុងនិយាយនេះឲ្យនៅក្រោមការត្រួតត្រារបស់ពួកទេវតាឡើយ
សេចក្ដីបង្រៀនអំពីពិធីជ្រមុជទឹក ពិធីដាក់ដៃ ការរស់ពីស្លាប់ឡើងវិញ និងការជំនុំជម្រះដ៏អស់កល្បជានិច្ច។
គឺមិនមែនជាសង្ឃស្របទៅតាមក្រឹត្យវិន័យដែលជាបញ្ញត្ដិខាងសាច់ឈាមទេ ប៉ុន្ដែស្របទៅតាមអំណាចនៃជីវិតដ៏មិនសាបសូន្យវិញ
នៅក្នុងកិច្ចព្រមព្រៀងមុន មានក្បួនតម្រាសម្រាប់ការបម្រើ ហើយក៏មានទីបរិសុទ្ធនៅលោកិយ៍នេះដែរ។