Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 9:1 - Khmer Christian Bible

1 នៅ​ក្នុង​កិច្ច​ព្រមព្រៀង​មុន​ មាន​ក្បួន​តម្រា​សម្រាប់​ការ​បម្រើ​ ហើយ​ក៏មាន​ទី​បរិសុទ្ធ​នៅ​លោកិយ៍​នេះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ដោយហេតុនេះ សម្ពន្ធមេត្រី​ទីមួយ មាន​ទាំង​បទបញ្ជា​នៃ​ការបម្រើ និង​ទីវិសុទ្ធ​ខាងផែនដី​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 រីឯសេចក្ដី​សញ្ញា​ទីមួយ មាន​របៀប​ថ្វាយ​បង្គំ​ព្រះ និង​មាន​ទី​បរិសុទ្ធ​នៅ​លើ​ផែន​ដី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្នុង​សម្ពន្ធ‌មេត្រី​ទី​មួយ​មាន​ក្បួន​ផ្សេងៗ​សម្រាប់​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​មាន​ទី‌សក្ការៈ​នៅ​លើ​ផែនដី​នេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចំណែក​សេចក្ដី​សញ្ញា​មុន​នោះ គឺ​មាន​របៀប​ថ្វាយ‌បង្គំ​ព្រះ ក៏​មាន​ទី​បរិសុទ្ធ ដែល​នៅ​លោកីយ​នេះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ក្នុង​សម្ពន្ធ‌មេត្រី​ទី​មួយ មាន​ក្បួន​ផ្សេងៗ​សម្រាប់​គោរព​បម្រើ​អុលឡោះ និង​មាន​ទី‌សក្ការៈ​នៅ​លើ​ផែនដី​នេះ

សូមមើលជំពូក ចម្លង




ហេព្រើរ 9:1
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ទាំង​ពីរ​នាក់​សុចរិត​នៅ​ចំពោះ​ព្រះជាម្ចាស់​ ដោយ​ដើរ​តាម​បញ្ញត្ដិ​ និង​ច្បាប់​ទាំងឡាយ​របស់​ព្រះអម្ចាស់​ឥត​បន្ទោស​បាន​ឡើយ​


​គឺជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ ហើយ​មាន​សិរី​រុងរឿង​ កិច្ច​ព្រមព្រៀង​ គម្ពីរ​វិន័យ​ ការ​បម្រើ​ព្រះ​ និង​សេចក្ដី​សន្យា​ផ្សេងៗ​


ចូរ​ប្រយ័ត្ន​ ក្រែង​លោ​មាន​អ្នកណា​ម្នាក់​ចាប់​អ្នក​រាល់គ្នា​ជា​ឈ្លើយ​ដោយ​ប្រើ​ទស្សនវិជ្ជា​ និង​ពាក្យ​បញ្ឆោត​ឥត​ប្រយោជន៍​ដែល​ស្រប​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ និង​គោលការណ៍​បឋម​របស់​លោកិយ​នេះ​ ដែល​មិន​ស្រប​តាម​ព្រះគ្រិស្ដ​


ដោយ​ព្រោះព្រះអង្គមាន​បន្ទូល​ថា​នេះ​ជា​កិច្ច​ព្រមព្រៀង​ថ្មី​ នោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​មុន​ទៅ​ជា​ចាស់​វិញ។​ ដូច្នេះ​អ្វីៗ​ដែល​ចាស់​នឹង​កាន់​តែ​ចាស់​ទៅៗ​ ហើយ​ក៏​ជិត​សាបសូន្យ​ដែរ។​


ជា​អ្នក​បម្រើ​ការ​នៅ​ក្នុង​ទី​បរិសុទ្ធ​ និង​នៅ​ក្នុង​រោង​ដ៏​ពិត​ដែល​ព្រះអម្ចាស់​ជា​អ្នក​សង់​ មិន​មែន​មនុស្ស​ទេ។​


ដ្បិត​បើ​កិច្ច​ព្រមព្រៀង​មុន​គ្មាន​កំហុស​មែន​ នោះ​មិន​ត្រូវ​ការ​កិច្ច​ព្រមព្រៀង​ថ្មី​មក​ជំនួស​ទេ‍។​


ដ្បិត​ព្រះគ្រិស្ដ​មិន​បាន​យាង​ចូល​ក្នុង​ទី​បរិសុទ្ធ​ដែល​ធ្វើ​ឡើង​ដោយ​ដៃ​មនុស្ស​ ដែល​គ្រាន់​តែ​ជា​រូប​តំណាង​នៃ​របស់​ពិត​ប៉ុណ្ណោះ​ទេ​ គឺ​ព្រះអង្គ​បាន​យាង​ចូល​ក្នុង​ស្ថានសួគ៌​តែ​ម្ដង​ ដើម្បី​នឹង​បង្ហាញ​អង្គ​ទ្រង់​ជំនួស​យើង​នៅ​ចំពោះ​ព្រះ​ភក្ដ្រ​របស់​ព្រះ​ជាម្ចាស់​នៅ​ពេល​ឥឡូវ​នេះ‍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម