ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ?
ហេព្រើរ 7:13 - Khmer Christian Bible ដ្បិតព្រះមួយអង្គដែលសេចក្ដីទាំងឡាយបានប្រាប់មកនោះ ព្រះអង្គមកពីកុលសម្ព័ន្ធមួយ ដែលគ្មានអ្នកណាម្នាក់ពីកុលសម្ព័ន្ធនោះធ្លាប់បម្រើនៅកន្លែងថ្វាយតង្វាយឡើយ។ ព្រះគម្ពីរខ្មែរសាកល តាមពិត ព្រះអង្គដែលសេចក្ដីទាំងនេះត្រូវបានថ្លែងមកនោះ មកពីកុលសម្ព័ន្ធផ្សេងទៀត ដែលគ្មានអ្នកណាពីកុលសម្ព័ន្ធនោះធ្លាប់ធ្វើការបម្រើនៅអាសនាឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតឯព្រះអង្គ ដែលសេចក្ដីទាំងនេះបានថ្លែងទុកមក ទ្រង់កើតពីកុលសម្ព័ន្ធមួយទៀត ដែលគ្មានអ្នកណាមួយធ្លាប់បានបម្រើនៅអាសនាឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯបូជាចារ្យដែលមានចែងក្នុងអត្ថបទទាំងនេះ ព្រះអង្គកើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាបូជាចារ្យឡើយ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឯព្រះអង្គ ដែលគេបានទាយសេចក្ដីទាំងនេះពីទ្រង់ ទ្រង់កើតពីពូជអំបូរ១ទៀត ដែលគ្មានអ្នកណាមួយបានធ្វើការបំរើនៅអាសនាឡើយ អាល់គីតាប រីឯអ៊ីមុាំដែលមានចែងក្នុងអត្ថបទទាំងនេះ គាត់កើតក្នុងកុលសម្ព័ន្ធមួយដែលគ្មាននរណាម្នាក់ធ្លាប់ធ្វើជាអ៊ីមុាំឡើយ។ |
ដូច្នេះ បើមុខងារជាសង្ឃរបស់ពួកលេវីនាំឲ្យគ្រប់លក្ខណ៍ (ដ្បិតក្រោមមុខងារនេះ ប្រជាជនទទួលបានគម្ពីរវិន័យ) តើហេតុអ្វីបានជានៅតែត្រូវការឲ្យមានការតែងតាំងសង្ឃផ្សេងទៀតដូចលោកម៉ិលគីស្សាដែក មិនមែនដូចលោកអើរ៉ុនដូច្នេះ?
ដ្បិតជាក់ស្ដែងណាស់ ព្រះអម្ចាស់របស់យើងមកពីកុលសម្ព័ន្ធយូដា ប៉ុន្ដែចំពោះកុលសម្ព័ន្ធនេះ លោកម៉ូសេមិនបាននិយាយអ្វីទាក់ទងនឹងសង្ឃទេ។