ហេព្រើរ 11:15 - Khmer Christian Bible ហើយបើគេនឹកស្រុកដែលគេបានចាកចេញមកនោះ គេមានឱកាសវិលត្រលប់ទៅវិញបាន ព្រះគម្ពីរខ្មែរសាកល ប្រសិនបើពួកគេបាននឹកស្រុកដែលខ្លួនចាកចេញមក ម្ល៉េះសមពួកគេមានឱកាសត្រឡប់ទៅវិញបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើគេរឭកស្រុកដែលគេទើបនឹងចេញមក គេមុខជាមានឱកាសត្រឡប់ទៅវិញបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើបុព្វបុរសទាំងនោះនឹកស្រុកដែលលោកបានចាកចេញមក លោកមុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើសិនជាគេរឭកស្រុក ដែលគេទើបនឹងចេញមកនោះ នោះគេនឹងមានឱកាសត្រឡប់ទៅវិញបាន អាល់គីតាប ប្រសិនបើបុព្វបុរសទាំងនោះ នឹកស្រុកដែលគាត់បានចាកចេញមក គាត់មុខជាមានឱកាសវិលត្រឡប់ទៅវិញពុំខាន។ |