អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
ហេព្រើរ 10:39 - Khmer Christian Bible យើងមិនមែនជាអ្នកដែលដកខ្លួនថយដែលនាំឲ្យវិនាសឡើយ ផ្ទុយទៅវិញយើងជាអ្នកដែលមានជំនឿដែលនាំឲ្យបានជីវិត។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែយើងមិនមែនជាមនុស្សដែលដកខ្លួនថយ ហើយវិនាសនោះទេ គឺយើងជាមនុស្សដែលមានជំនឿ ហើយរក្សាព្រលឹងរបស់ខ្លួនវិញ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ យើងមិនមែនជាពួកអ្នកដែលដកថយទៅវិញ ហើយឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានជំនឿ ហើយរក្សាព្រលឹងរបស់ខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿ ដើម្បីសង្គ្រោះជីវិត ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ។ អាល់គីតាប ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿដើម្បីសង្គ្រោះជីវិត។ |
អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
នោះវាក៏ទៅនាំវិញ្ញាណប្រាំពីរទៀតដែលអាក្រក់ជាងវាចូលទៅនៅទីនោះ ដូច្នេះស្ថានភាពក្រោយរបស់មនុស្សនេះនឹងអាក្រក់ជាងមុនទៅទៀត»។
ដ្បិតពេលខ្ញុំនៅជាមួយពួកគេ ខ្ញុំបានរក្សាពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គដែលព្រះអង្គបានប្រទានឲ្យខ្ញុំ។ ខ្ញុំបានរក្សាពួកគេ ហើយគ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេវិនាសឡើយ លើកលែងតែម្នាក់ប៉ុណ្ណោះដែលត្រូវវិនាស ដើម្បីឲ្យសម្រេចតាមបទគម្ពីរ។
ប៉ុន្ដែសេចក្ដីទាំងនេះបានចែងទុកមក ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូជាព្រះគ្រិស្ដជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ និងដើម្បីឲ្យអ្នករាល់គ្នាមានជីវិតក្នុងព្រះនាមរបស់ព្រះអង្គដោយសារជំនឿនោះ។
ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
ដ្បិតនេះហើយជាបំណងរបស់ព្រះវរបិតាខ្ញុំ គឺឲ្យអស់អ្នកណាដែលឃើញព្រះរាជបុត្រាហើយជឿលើព្រះអង្គមានជីវិតអស់កល្បជានិច្ច រីឯខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ»។
ពីព្រោះព្រះជាម្ចាស់មិនបានតម្រូវយើងទុកសម្រាប់សេចក្ដីក្រោធទេ គឺសម្រាប់ទទួលសេចក្ដីសង្គ្រោះវិញតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់នៃយើង
កុំឲ្យអ្នកណាម្នាក់បញ្ឆោតអ្នករាល់គ្នាបានដោយរបៀបណាមួយឡើយ ដ្បិតថ្ងៃនោះនឹងមិនមកដល់ឡើយ លុះត្រាតែការបះបោរ និងអាប្រឆាំងច្បាប់ គឺកូននៃសេចក្ដីវិនាសលេចមកជាមុនសិន
រីឯពួកអ្នកដែលចង់ធ្វើជាអ្នកមាន គេធ្លាក់ចូលក្នុងសេចក្ដីល្បួង និងអន្ទាក់ ព្រមទាំងសេចក្ដីប៉ងប្រាថ្នាដ៏ល្ងង់ខ្លៅជាច្រើនដែលធ្វើឲ្យឈឺចាប់ សេចក្ដីទាំងនេះពន្លិចមនុស្សទៅក្នុងសេចក្ដីវិនាស និងសេចក្ដីអន្តរាយ។
ដ្បិតបន្ទាប់ពីយើងបានទទួលចំណេះដឹងខាងឯសេចក្ដីពិតហើយ ប៉ុន្ដែនៅតែប្រព្រឹត្ដបាបដោយចេតនាទៀត នោះគ្មានយញ្ញបូជាណាសម្រាប់បាបទៀតទេ
ប៉ុន្ដែមនុស្សសុចរិតរបស់យើងនឹងរស់នៅដោយសារជំនឿ ហើយបើគេដកខ្លួនថយ នោះយើងមិនពេញចិត្ដនឹងគេឡើយ។
រីឯជំនឿ គឺជាការជឿជាក់លើអ្វីដែលបានសង្ឃឹម និងជាការប្រាកដអំពីអ្វីដែលមើលមិនឃើញ។
គឺអ្នករាល់គ្នាដែលព្រះជាម្ចាស់កំពុងតែថែរក្សាដោយអំណាចរបស់ព្រះអង្គតាមរយៈជំនឿ សម្រាប់សេចក្ដីសង្គ្រោះ ដែលបានរៀបចំជាស្រេចដើម្បីបើកសំដែងនៅគ្រាចុងក្រោយ។
ហើយដោយសារព្រះបន្ទូលដដែល ផ្ទៃមេឃ និងផែនដីនាបច្ចុប្បន្ននេះ ត្រូវបានបម្រុងទុកសម្រាប់ភ្លើង ព្រមទាំងទុកសម្រាប់ថ្ងៃជំនុំជម្រះ និងថ្ងៃនៃសេចក្ដីវិនាសរបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់។
បើអ្នកណាឃើញបងប្អូនខ្លួនប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់ ចូរទូលសុំចុះ នោះព្រះអង្គនឹងប្រទានជីវិតដល់អ្នកប្រព្រឹត្ដបាប ដែលមិនបណ្ដាលឲ្យស្លាប់នោះ ប៉ុន្ដែមានបាបដែលបណ្ដាលឲ្យស្លាប់ ហើយចំពោះបាបនោះ ខ្ញុំមិនប្រាប់អ្នករាល់គ្នាឲ្យទូលសុំទេ។
តើអ្នកណាជាអ្នកឈ្នះលោកិយនេះ? គឺជាអ្នកដែលជឿថា ព្រះយេស៊ូជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់។
រីឯសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាននោះ វាជាស្ដេចទីប្រាំបី ហើយវាក៏នៅក្នុងចំណោមស្ដេចទាំងប្រាំពីរអង្គនោះដែរ រួចវាក៏វិនាសបាត់ទៅ។
សត្វសាហាវដែលអ្នកបានឃើញនោះ កាលពីដើមវាមាន ប៉ុន្ដែឥឡូវនេះគ្មានទេ ហើយវាបម្រុងនឹងឡើងចេញពីទីជម្រៅមក រួចទៅរកសេចក្ដីវិនាស។ អស់អ្នកដែលរស់នៅលើផែនដីដែលគ្មានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតតាំងពីដើមកំណើតពិភពលោកមកនឹងងឿងឆ្ងល់ ពេលពួកគេឃើញសត្វសាហាវដែលកាលពីដើមមាន ប៉ុន្ដែឥឡូវនេះគ្មាន ហើយនឹងត្រូវមកនោះ។