ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 10:18 - Khmer Christian Bible

ទីណា​មាន​ការ​លើកលែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នេះ​ ទី​នោះ​គ្មាន​តង្វាយ​សម្រាប់​បាប​ទៀត​ឡើយ។​

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ទីណាដែល​មាន​ការលើកលែងទោស​បាបទាំងនេះ ទីនោះ​លែង​មាន​តង្វាយ​សម្រាប់​បាប​ទៀត​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ទីណា​មាន​ការ​លើក​លែង​ទោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ ទី​នោះ​មិន​ចាំ​បាច់​ថ្វាយ​តង្វាយ ដោយ​ព្រោះ​បាប​ទៀតឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ ប្រសិន​បើ​ព្រះ‌ជាម្ចាស់​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ថ្វាយ​តង្វាយ​សុំ​ឲ្យ​រួច​ពី​បាប​ទៀត​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ​រួច​ហើយ នោះ​មិន​ចាំ​បាច់​ថ្វាយ​ដង្វាយ ដោយ​ព្រោះ​បាប​ទៀត​ទេ។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ ប្រសិន​បើ​អុលឡោះ​លើក‌លែង​ទោស​ហើយ​នោះ មិន​បាច់​ធ្វើ​គូរបាន​រំដោះ​បាប​ទៀត​ឡើយ។

សូមមើលជំពូក



ហេព្រើរ 10:18
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ដោយសារ​តង្វាយ​តែ​មួយ​នេះ​ ព្រះអង្គ​ធ្វើ​ឲ្យ​ពួកអ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច។​


ព្រះអង្គ​ក៏មាន​បន្ទូល​ទៀត​ថា៖​ «យើង​មិន​នឹក​ចាំ​ពី​បាប​ និង​សេចក្ដី​ទុច្ចរិត​របស់​ពួកគេ​ទៀត​ឡើយ»។​


ហេតុនេះ​បងប្អូន​អើយ!​ យើង​មាន​សេចក្ដី​ក្លាហាន​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​ ដោយសារ​ឈាម​របស់​ព្រះយេស៊ូ​


ហើយ​ប្រសិន​បើ​អាច​មែន​ នោះ​ពួកអ្នកបម្រើ​មុខជា​ឈប់​ថ្វាយ​យញ្ញ​បូជា​ទៀត‍ហើយ​ ព្រោះ​កាល​ណា​ពួកគេ​បាន​ស្អាត​ម្ដង​ហើយ​ ពួកគេ​មុខជា​លែង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​បាប​ទៀត​ហើយ​