ទេវតាទីប្រាំមួយយកពានរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអើប្រាត នោះទឹកទន្លេក៏រីងអស់ ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។
វិវរណៈ 9:14 - Khmer Christian Bible និយាយទៅកាន់ទេវតាទីប្រាំមួយដែលមានត្រែនោះថា៖ «ចូរស្រាយទេវតាទាំងបួនដែលបានចងទុកនៅឯទន្លេអើប្រាតដ៏ធំនោះទៅ»។ ព្រះគម្ពីរខ្មែរសាកល និយាយនឹងទូតសួគ៌ទីប្រាំមួយដែលកាន់ត្រែនោះថា៖ “ចូរស្រាយទូតសួគ៌ទាំងបួនរូបដែលត្រូវបានចងទុកនៅទន្លេដ៏ធំ គឺទន្លេអ៊ើប្រាតនោះទៅ!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សំឡេងនោះពោលទៅកាន់ទេវតាទីប្រាំមួយ ដែលកាន់ត្រែថា៖ «ចូរស្រាយទេវតាទាំងបួន ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ធំនោះទៅ!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សំឡេងនោះពោលមកកាន់ទេវតាទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយទេវតាទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏និយាយទៅទេវតាទី៦ ដែលកាន់ត្រែថា ចូរស្រាយទេវតាទាំង៤ ដែលចងទុកនៅទន្លេអ៊ើប្រាតដ៏ជាធំទៅ អាល់គីតាប សំឡេងនោះ ពោលមកកាន់ម៉ាឡាអ៊ីកាត់ទីប្រាំមួយ ដែលមានត្រែនៅដៃថា៖ «ចូរស្រាយម៉ាឡាអ៊ីកាត់ទាំងបួនរូប ដែលជាប់ចំណងនៅលើទន្លេធំ គឺទន្លេអឺប្រាតនោះទៅ!»។ |
ទេវតាទីប្រាំមួយយកពានរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអើប្រាត នោះទឹកទន្លេក៏រីងអស់ ដើម្បីរៀបចំផ្លូវសម្រាប់ពួកស្ដេចដែលមកពីទិសខាងកើត។
ក្រោយពីហេតុការណ៍នេះ ខ្ញុំបានឃើញទេវតាបួនរូបឈរនៅជ្រុងទាំងបួននៃផែនដី ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិសដើម្បីកុំឲ្យមានខ្យល់បក់មកលើផែនដី លើសមុទ្រ ឬលើដើមឈើណាឡើយ។
បន្ទាប់មក ខ្ញុំឃើញទេវតាមួយរូបទៀតឡើងមកពីទិសខាងកើត ទាំងមានត្រារបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ទេវតានោះក៏បន្លឺសំឡេងយ៉ាងខ្លាំងទៅកាន់ទេវតាទាំងបួនរូបដែលបានទទួលអំណាចឲ្យធ្វើទុក្ខផែនដី និងសមុទ្រ
ហើយខ្ញុំក៏ឃើញទេវតាទាំងប្រាំពីររូបដែលឈរនៅមុខព្រះជាម្ចាស់ បានទទួលត្រែប្រាំពីរ។
នោះទេវតាទាំងបួនដែលបានត្រៀមទុកសម្រាប់វេលានោះ ថ្ងៃនោះ ខែនោះ និងឆ្នាំនោះក៏ត្រូវបានស្រាយដើម្បីឲ្យសម្លាប់មនុស្សមួយភាគបី